ភាគទី37 : ខូចផែនការ

3.3K 305 5
                                    

    នៅក្រុមហ៊ុនកំពុងតែរវល់តែ ជុងហ្គុក មានបងប្រុសជាជំនួយដល់រឿងការងារចំណែកនាយជា មួយ មីនហ្យូ មានកិច្ចការរបស់ពួកគេដូចគ្នា ។
    មានចាប់អារម្មណ៍ឬអត់ថាហេតុអីសុខៗ ជុងហ្គុក បែរជាចង់ជិះឡានជាមួយ ជេហា? ព្រោះតែវាជាគម្រោងការរបស់នាយជាមួយ មីនហ្យូ ។
    មីនហ្យូ បានអោយឧបករណ៍ថតសម្លេងតូចមួយ មកអោយ ជុងហ្គុក ជាឱកាសនាយបានចូលក្បែរទៅ ហើយនាយក៏យកវាបិទជាប់នៅក្នុងឡានរបស់ ជេហា តែម្តង ហើយការសន្ទនាផ្សេងៗរបស់ពួកគេនៅ ក្នុងឡាននាយនិងបានលឺទាំងអស់ ។
    "ទំនិញដឹកចេញនៅថ្ងៃ សុក្រ នេះហើយចៅហ្វាយ"
    "បំផ្លាញគ្រប់យ៉ាងកុំអោយដំណើរការបាន"
    "បាទចៅហ្វាយ ប៉ុន្តបើទំនិញលើកនេះខូចខាត ច្បាស់ជាត្រូវខាតច្រើន ក្រុមហ៊ុនក៏ពិបាកសងដែរ"
    "ទៅខ្វល់អី? អោយ ចន ជុងហ្គី ជាអ្នកដោះស្រាយ ដោះស្រាយមិនបានដកទម្លាក់ចោលវាចប់ទៅហើយ"
    "បាទចៅហ្វាយ ខ្ញុំយល់ហើយ"
    "ចុះ លី សុងអា?"
    "គេមកធ្វើការវិញហើយ"
    "ណាត់គេអោយមកជួបយើង ធ្វើការអន់ៗបែបនេះ ដេញចេញល្អជាង"
    "បាទចៅហ្វាយ"
    "តាមដាន ចន ជុងហ្គុក យ៉ាងម៉េចហើយ?"
    "តាំងពីមានរឿងនោះមកមិនឃើញគេទៀតទេចៅហ្វាយ"
    "ប្រហែលជាត្រូវធ្ងន់ដែរបានជាបាត់ ហុឹស! លើកក្រោយអោយឯងធ្ងន់ជាងហ្នឹងទៀត" ជេហា នឹកឃើញមិនដឹងថាកាលនោះអោយ លី សុងអា ទៅចាត់ការជា ជុងហ្គី ឬ ជុងហ្គុក ទេពេលនេះនឹក ឃើញរឿងម្សិលមិញហើយនាយគិតថាម្នាក់នេះជា ជុងហ្គី អញ្ចឹង ជុងហ្គុក កំពុងត្រូវសម្រាកព្យាបាលខ្លួនមើលទៅនោះ ។

    ក្រោយស្តាប់លឺពួកគេនិយាយគ្នានាយសឹងតែនឹក ស្មានមិនដល់ថា ជេហា ពិសពុលថ្នាក់នេះ? ពេលនេះ ដឹងហើយនាយត្រូវទប់ស្កាត់ជាមួយ ណាមួយទៀត នាយត្រូវតែប្រយត្ន័ដោយសារ ជេហា បានដឹងថាមាននាយនិង ជុងហ្គី ហើយ ។
    "បីន ចូលមកបន្តិច" ជុងហ្គុក ចុចហៅនាយចំណិត អោយចូលមករក ។
    "អគ្គនាយក មានការអី?"
    "បន្តិចទៀតខ្ញុំចុះពិនិត្យទំនិញស្តុកក្នុងឃ្លាំងរួចហើយបញ្ជាក់អោយដឹកចេញពីឃ្លាំងទៅកំពុងផែ ជាបន្ទាន់ រួចរាល់ត្រូវពិនិត្យគ្រប់ច្រកហាមមិនអោយ អ្នកណាចេញចូលក្បែរក្រៅពីខ្ញុំតែម្នាក់គត់"
    "តើមានរឿងអីអគ្គនាយក?"
    "ធ្វើតាមដែលខ្ញុំប្រាប់ទៅបានហើយ"
    "បាទអគ្គនាយក" បីន ប្រញាប់ចេញទៅវិញធ្វើតាមអ្វីដែលនាយបាននិយាយ ។
    "ចុះរឿងឯងគិតយ៉ាងម៉េច?"
    "គ្រាន់តែការពារកុំអោយវាទៅក្បែរ ថេហ៍ ទៅបានហើយ វាអាចនិងយករឿងនេះមកគម្រាមយើង យ៉ាងណាត្រូវតែត្រៀមទុកជាមុន"
    "អាម្នាក់នេះអាក្រក់ខ្លាំងណាស់"
    "ទំនិញដឹកចេញពេលណា វាអស់ពេលឈរលើ ផែនដីហើយ"
    "យើងរៀបចំឯកសារសិន"
    "ល្អ!" បញ្ចប់ការសន្ទនា មីនហ្យូ រៀបចំធ្វើការងារ របស់នាយចំណែក ជុងហ្គុក វិញគ្រាន់តែឆ្លៀតខលទៅរក ថេហ្យុង ខ្លះប៉ុណ្ណោះ ។
    ពិនិត្យទំនិញស្តុកក្នុងឃ្លាំងរួចរាល់ ជុងហ្គុក បន្តទៅជាមួយកូនចៅនាយទៅមើលការនាំទំនិញស្តុកទុក នៅកំពង់ផែដោយផ្ទាល់ភ្នែកតែម្តង ទោះលើកទីមួយ ដែលនាយមកធ្វើតែនាយមិនបញ្ចេញអាការៈអ្វីចេញ មកនោះឡើយ ។
    កូនចៅរបស់ ជេហា បានទៅឃ្លាំងដើម្បីពិនិត្យតាមទម្លាប់តែត្រូវហាមឃាត់មិនអោយចូល ។
    "ម៉េចក៏ថ្ងៃនេះមានអ្នកយាមឃ្លាំងច្រើនម៉្លេះ? មាន បញ្ហាអីមែនទេ?"
    "នេះជាបញ្ជារថ្នាក់លើ"
    "អូ៎...អញ្ចឹងខ្ញុំចូល"
    "មិនបាន"
    "ហេតុអី ជុងបីន? ការងារបស់ខ្ញុំណា៎"
    "ជាបញ្ជារអគ្គនាយកហាមមិនអោយអ្នកណា ចេញចូលឃ្លាំងទាំងអស់"
    "ចុះខ្ញុំបានទិន្ន័យឯណាអោយលោកប្រធាន ចន ជេហា?"
    "រឿងនោះលោកប្រធាន ជេហា អាចទៅនិយាយ ជាមួយ អគ្គនាយកដោយខ្លួនឯង"
    "តែខ្ញុំគ្រាន់តែចូលពិនិត្យធម្មតាប៉ុណ្ណោះ"
    "មិនបានទេ នេះជាបញ្ជារថ្នាក់លើ"
    "អញ្ចឹងខ្ញុំត្រលប់ទៅវិញក៏បាន"
    កូនចៅរបស់ ជេហា បានត្រលប់មកការិយាល័យ វិញដើម្បីផ្តល់ជាដំណឹងដល់នាយហើយភ្លាមៗនាយ ក៏បានទៅរកអគ្គនាយកតែម្តង ។ ហើយចំណែកអ្នក នៅប្រចាំការយាមគឺយាមសំបកឃ្លាំងប៉ុណ្ណោះដោយ សារទំនិញបានជញ្ជូនចេញអស់ទៅហើយ ។
"ហ្យុង ធ្វើបែបនេះបានន័យថាម៉េច?"
"បានន័យថាទំនិញស្ថិតលើយើងគ្រប់គ្រងមុនត្រូវ បញ្ចូនចេញ"
  "ចុះខ្ញុំត្រូវការពិនិត្យនោះ?"
"យើងពិនិត្យខ្លួនឯង យ៉ាងណាគ្រប់ទំនិញគឺមិនមានបញ្ហាអីទេហើយវាក៏ត្រៀមចេញហើយដែរ"
"ធ្វើបែបនេះស្មើនិងមិនទុកមុខអោយខ្ញុំ ខ្ញុំជាប្រធានក្រុមហ៊ុនដែលគ្មានសិទ្ធសូម្បីត្រួតពិនិត្យការ ងារតើសមទេ?"
"បើសិនឯងពិនិត្យហើយបញ្ចូនទិន្ន័យអោយយើង ដដែលចុះយើងចុះពិនិត្យខ្លួនឯងហើយត្រូវឆ្លងកាត់ឯងដែរឬ? ឬឯងគិតថាយើងគ្មានសមត្ថភាពគ្រប់គ្រងវា? យើងជាអ្នកពិនិត្យនិងអនុម័តមានអីខុស?"
"ប៉ុន្តែហ្យុង រំលងក្បាលខ្ញុំ"
"យើងមិនដែលមើលឃើញឯងស្រាប់ហើយ"
"ចន ជុងហ្គី!"
"ចេញទៅ យើងត្រូវធ្វើការបន្ត" ជុងហ្គុក ថាហើយ ជេហា មិនតបនាយក្តាប់ដៃយ៉ាងណែនសឹងតែបែកសាច់ខ្លួនឯងទៅហើយ បើអាចហក់ទៅដាល់ អោយអស់ចិត្តពិតជាប្រសើណាស់ ។ មិននិយាយអី បន្តទៀតបាន ជេហា ក៏សម្រេចចិត្តចេញមកទាំងកំហឹងគុំគួន ។
"វាច្បាស់ណាស់ថាមានដង្កូវក្នុងសាច់ ចន ជុងហ្គី ដូចជាបានដឹងពីផែនការយើងជាមុន"
"មិនអាចជាខ្ញុំនោះទេ ចៅហ្វាយ! ខ្ញុំស្បថថាខ្ញុំមិន បានធ្វើហើយរឿងផែនយើងនិយាយគ្នាព្រឹកមិញមានតែខ្ញុំនិងចៅហ្វាយតែប៉ុណ្ណោះ"
"រកវិធីទប់ស្កាត់អោយបាន"
"យើងស្ទាក់ពេលទំនិញដឹកទៅកំពង់ផែទៅយ៉ាង ម៉េចដែរចៅហ្វាយ?"
"ឆ្គួតបំផុត! ហុឹស...ធ្វើអីឯងមិនបានយើងនិងបំបែក អាថ៌កំបាំងរបស់ឯង" ជេហា កាន់តែកាចជាមុននាយ កំពុងមានកំហឹងពេញខ្លួននៅពេលនេះ ។ រាល់ផែនការរបស់នាយត្រូវបំផ្លាញ់ពីរបីដងហើយតើមក ពីមានរនុកក្នុងឬអត់? មិនដែលថាអគ្គនាយកឆ្លាតថ្នាក់ នេះទេបើរាល់ដងមិនដែលបែបនេះផង?

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now