ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ

3.8K 344 9
                                    

គ្រាន់តែអ្នកស្រីចន ខលទៅរក ហេរីន ប្រាប់អោយមកជួយមើល ជុងហ្គី មិនស្រួលខ្លួននាងក៏ប្រញាប់មកភ្លាមៗ នាងមិនដឹងថាខ្លួនបែរជាបារម្ភពីនាយថ្នាក់នេះនោះទេ ។ ធម្មតា ជុងហ្គី មិនសូវមានមិត្ត ស្នឹតស្នាលដូច ជុងហ្គុក និង មីនហ្យូ ទើបអ្នកស្រីចន មិនដឹងគួរពឹងអ្នកណា? លោកយាយក៏ចាស់ទៅហើយ អោយគាត់មកមើលថែក្មេងមិនកើតទេ គាត់វិញក៏រវល់រឿងរកសុី ជុងហ្គី របួសខាងក្រៅមិនគ្រាំក្នុងតែក៏ពិបាកបើសិនមានអ្នកមើលថែ យ៉ាងណា គាត់មើកឃើញទំនាក់ទំនងពួកគេស្នឹតស្នាលដែរទើប ដាច់ចិត្តពឹងនាង ។ ហេរីន នៅជាមួយនាយតាំងពីថ្ងៃ ដល់យប់នៅមិនទាន់ទៅវិញ បើគេងទីនេះបាននាង នៅគេងទីនេះមិនខានទេ ព្រោះបារម្ភពីនាយពេល កម្រើកខ្លួនបន្តិចក៏ឈឺពេលខ្លួនដែរ ។
"យប់ណាស់ហើយ ហេតុអីមិនទាន់ទៅវិញ?"
"យ៉ាងម៉េច? បងធុញមុខខ្ញុំហើយមែនទេ?"
"មិនមែនបែបហ្នឹងទេ បងគ្រែងថារំខានណាមួយ ខ្លាចអ្នកផ្ទះ ហេរីន បារម្ភព្រោះតែមកយូរហើយ យប់ទៅវិញខ្លាចមានគ្រោះថ្នាក់ ខ្លាចថាធុញនិងបង ខ្លាចថាហត់និង..."
"បានហើយ ខ្ញុំមិនឃើញរអ៊ូមួយម៉ាត់ផង? បើបារម្ភ បងអោយខ្ញុំគេងទីនេះទៅ"
"អឺ...គឺមិន...មិនបានទេ"
"ហេតុអី? ខ្ញុំក៏បារម្ភពីបងដែរ ដូច្នេះបានជាខ្ញុំមិនចង់ត្រលប់ទៅវិញ"
"គឺ...បងលែងអីហើយ"
"មិនជឿ"
"ពិតមែន"
"អញ្ចឹងបងងើបរត់អោយបាន 10ជុំទៅ"
"ហេរីន..."
"ខ្ញុំទៅវិញក៏បាន ស្អែកបងមិនបាច់បារម្ភថាខ្ញុំមក រំខាននោះទេ" ហេរីន ហៀបនិងងើបចេញតែ ជុងហ្គី រហ័សចាប់ដៃនាងឃាត់ដំណើរ ។ នាយចង់អោយទៅព្រោះនាយបារម្ភ មិនមែនអោយទៅដោយការធ្វើអោយនាងខឹងបែបនេះទេ ។
"សុំទោស ហេរីន..."
"ហេតុអីត្រូវសុំទោស? ខ្ញុំតែងរំខានបងមករហូត ហើយតាំងពីដំបូងតែងតែរំខានអោយបងកំដរខ្ញុំជំនួស ជុងហ្គុក បងច្បាស់ជាធុញណាស់តើមែនទេ?"
"អត់ទេ! កន្លងមកបងពេញចិត្ត ហើយកាន់តែសប្បាយចិត្តនៅថ្ងៃនេះដែល ហេរីន មកមើលថែបងបែបនេះ បងគ្រាន់តែគ្រែងចិត្តនិងបារម្ភ មិនមែន បានន័យថាធុញបានជាដេញអោយទៅវិញនោះទេ"
"មិនអីទេ ខ្ញុំដឹងថាបងគ្រែងចិត្តខ្ញុំទើបមិននិយាយ តែបងធ្វើអោយខ្ញុំយល់ហើយ"
"ហេរីន បងសុំទោសពិតមែនណា"
"....." ហេរីន ស្ងាត់មិនតបទើប ជុងហ្គី និយាយបន្តទៀត ។
"ហេរីន បានដឹងពីចិត្តបងចំពោះ ហេរីន ហើយទើបបងខ្លាចដោយសារ ហេរីន គ្រែងចិត្តម៉ាក់បងបានជានៅ បងដឹងថាប៉ុន្មានថ្ងៃនេះ ហេរីន គេចមុខបង"
"តែថ្ងៃនេះខ្ញុំមកដោយការពេញចិត្ត មកដោយការ បារម្ភ តែបងវិញដេញខ្ញុំ"
"ព្រោះបារម្ភដូចគ្នា"
"បានហើយ មួយយប់នេះនៅតែបារម្ភអញ្ចឹងរហូត ឬយ៉ាងម៉េច?"
"ក៏..."
"ហាសហា៎ ខ្ញុំមិនបានខឹងនឹងបង" ហេរីន ញញឹមបែរមកវិញដែលធ្វើអោយនាយបានធូរចិត្តបន្តិច ។
"ពិតមែនណា?"
"ពេលធ្វើមុខបែបនេះ បងគួរអោយស្រលាញ់ណាស់"
"គ្រាន់តែគួរអោយស្រលាញ់មែនទេ?"
"មិនដឹងដែរ"
ជុងហ្គី លឺបែបនេះគ្រាន់តែញញឹមតប ហេរីន អ្នកផ្ទះខលតាមទើបនាយអោយប្អូនប្រុសនាងមកទទួល ទៅវិញហើយប្រាប់ថាស្អែកនិងមកកំដរនាយទៀត ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now