ភាគទី17 : ចប់ហើយ ចន ជុងហ្គុក

3.6K 346 3
                                    

   ក្រោយពីរៀបការរួចភាគច្រើនអ្នកធ្វើការក្នុងក្រុមហ៊ុននិងបុគ្គលិកធម្មតាៗគឺមិនមានអ្នកណាដឹងទេ ថាអគ្គនាយករៀបការរួច ភាគតិចមែនទែនដែលដឹង មានតែអ្នកដែលស្នឹតស្នាលប៉ុណ្ណោះ ដូច្នេះវត្តមាន របស់ ថេហ្យុង មកក្រុមហ៊ុនស្មើនិងអ្នកក្រៅ ។
   "អគ្គនាយកតូច ថ្ងៃនេះសម្ភាសន៍ការងារបុគ្គលិកថ្នាក់លើ"
   "ហេតុអីជាខ្ញុំ? ចុះ ជេហា?"
   "លោកប្រធានគ្រប់គ្រងលើបុគ្គលិកថ្នាក់កណ្តាល និងថ្នាក់ក្រោម អគ្គនាយកតូចត្រៀម 20នាទីទៀត"
   "ដឹងហើយ! ប៉ុន្តែបន្តិចទៀតខ្ញុំមានភ្ញៀវផង"
   "បាទអគ្គនាយកតូច"
   ក្រឡេកទៅមើលអ្នកខាងក្រោមឯណេះវិញ ថេហ្យុង ពេលមកដល់មិនដឹងគួរទៅណាទើបទៅរក អ្នកទំនាក់ទំនងការងារ ។
   "សួស្តីអ្នកនាង គឺខ្ញុំមករកអគ្គនាយកចន"
   "មានណាត់ជាមុនទេចាស៎?"
   "មិនមានទេ គឺខ្ញុំយកឯកសារ..."
   "ជាអ្នកដាក់ពាក្យធ្វើការថ្មីមែនទេ?"
   "គឺមិន..."
   "ខាងនេះ! មកអង្គុយទីនេះសិនមក 20នាទីទៀត ទើបដល់ពេលសម្ភាសន៍ការងារ"
   "អឺ...មិនមែនទេ អ្នកនាង! ខ្ញុំជា..."
   "ចាំត្រង់នេះសិនហើយ ខ្ញុំរវល់" បុគ្គលិកម្នាក់នោះ ទៅកន្លែងរបស់គេវិញ ឯ ថេហ្យុង ត្រូវអង្គុយរងចាំ គេបានខលទៅស្វាមីរបស់គេដែរតែនាយមិនបាន ទទួលទូរសព្ទមានតែអង្គុយរងចាំ ។
   ក្រោយអង្គុយមិនបានប៉ុន្មានាទីផង មានមនុស្ស ប្រុសស្រីប៉ុន្មាននាក់ចូលមកក៏ត្រូវបុគ្គលិកមុននេះ ណែនាំអោយមកអង្គុយជិតនិង ថេហ្យុង ដោយក្នុង ដៃមានក្រដាសសាមីដូច ថេហ្យុង ដែរ ។
   "អេ..." ស្រីម្នាក់បន្លឺឡើងទៅកាន់ ថេហ្យុង ។
   "ហឹម? ហៅខ្ញុំមែនទេ?"
   "ត្រូវហើយគឺឯង! បុគ្គលិកទីនេះឬ? ជួយយកទឹក អោយខ្ញុំបន្តិច"
   "ខ្ញុំមិនដឹងទឹកនៅឯណាទេ"
   "អេ យ៉ាងម៉េចអញ្ចេះ? អរ...មកដាក់ពាក្យធ្វើការ មែនទេ? ថ្ងៃនេះគេសម្ភាសន៍រើសយកតែបុគ្គលិកថ្នាក់លើទេ ឯងថ្នាក់ក្រោមទៅយកទឹកអោយយើងវិញមកល្អជាង"
    "នែ! ខ្ញុំមិនមែនបុគ្គលិកទេ" ថេហ្យុង ងើបចេញពី កៅអីស្រដីទៅនាង ព្រោះស្វាមីគេបានប្រាប់អោយ គេបង្ហាញចរិកខ្លួនឯងចេញមក ។
    "សម្តីបែបនេះចង់ត្រូវមែនទេ? បើមិនមែនបុគ្គលិក មកទីនេះធ្វើស្អី?"
   "ហើយវាទាក់ទងអីនិងពួកអ្នកដែរ?"
   "មើលនិយាយចុះ នែ..." ស្រីម្នាក់នោះសម្តីឆ្នាស់ ជាងគេអត់មិនបានចាប់បោចសក់ ថេហ្យុង ពីក្រោយ ស្មានតែ ថេហ្យុង ព្រម?
   "អ៊ួយ...នាង...នែ៎!" ថេហ្យុង ចាប់សក់នាងបានវិញ ដៃបោចសក់នាងមិនលែង នាងក៏មិនលែងសក់គេដូចគ្នា ក្បាលជល់គ្នាដៃខ្ញាំសក់ស្អិតដូចជាកាវ ។
    "សុំអនុញាត្តអគ្គនាយក! អ្នកមកសម្ភាសន៍ការងារ នៅខាងក្រោមកំពុងមានរឿងទាស់គ្នាចាស៎" លេខា
    "ស្អីអញ្ចេះ?" ជុងហ្គុក រហ័សចុះទៅមើល អ្នកណា ហ៊ានមកបង្កររឿងនៅក្រុមហ៊ុនទាំងព្រឹកបែបនេះ?
   បុគ្គលិកផ្អើលមកមើលបង្ករចលាចលនៅជាន់ក្រោមដឹងដល់អ្នកខាងលើអោយប្រញាប់ចុះមក មើល ព្រោះមិនមានអ្នកណាហ៊ានចូលចាប់ចេញ នោះទេ ។
    "លែងសក់យើងឈឺ"
    "នាងលែងសក់ខ្ញុំមុនទៅ"
    "ឯងហ្នឹងហើយ ឆាប់លែងសក់យើង"
    "បើនាងមិនលែងខ្ញុំក៏មិនលែងដែរ"
    "គេមានរឿងអី?" មីនហ្យូ ទើបមកដល់ក្រុមហ៊ុន ក្រោយគេ ឃើញគេរញ៉េរញ៉ៃក៏ប្រញាប់ចូលទៅ មើលតែម្តង ។
    "ហេតុអីគេឈ្លោះ? មិនមានអ្នកណាឃាត់ទេឬ? អេ...ថេ..." មីនហ្យូ មើលទៅប្រហែលៗ ដូច ថេហ្យុង តែដូចមិនមែន ព្រោះសោះស្រីម្នាក់នោះបាំង មុខរបស់គេទៅហើយ ។
    "មានរឿងអី? ឈប់ភ្លាម! ប្រាប់អោយឈប់" សម្លេងធំរបស់ ជុងហ្គុក ស្រែកសម្លុតឡើងខ្ទរបង្ករអោយពួកគេប្រញាប់ប្រលែងចេញពីគ្នា ។
   "ថេហ្យុង?" មីនហ្យូ
   "នេះមានរឿងអី? ថេហ៍?" ជុងហ្គុក
   "ជុង...ហុឹស..." ថេហ្យុង ជ្រោងសក់ទៅក្រោយ ទឹកមុខខឹងបង្ហាញអោយនាយបានឃើញ មុននិងសម្រួលសម្លៀកបំពាក់របស់ខ្លួនអោយរៀបរយ ។
   "សួរថាមានរឿងអី?" ជុងហ្គុក
   "នាង/គេ" ទាំងពីរនាក់សង្កត់សម្លេងទម្លាក់អោយគ្នាទៅវិញទៅមក ។
   "គេឈ្លើយដាក់ខ្ញុំ"
   "ជុង! នាងប្រើអូន ថែមទាំងបោចសក់អូនមុនទៀត មានសាក្សីឃើញច្រើនណាស់" ថេហ្យុង
   "អូន?" ស្រីម្នាក់នោះបើកភ្នែកធំៗមើលទៅ ថេហ្យុង ។
   "នាងមកធ្វើការឬមកធ្វើអ្នកលេង?" ជុងហ្គុក
   "លោក? ខ្ញុំគ្រាន់តែប្រើ..."
   "នាងហ៊ានប្រើគេ? គ្រប់គ្នានៅទីនេះហេតុអីមិន មើល? ម៉េចក៏បណ្តោយអោយលោកប្រុសតូចមាន រឿង? គ្មានអ្នកអើពើទេឬយ៉ាងម៉េច?" ជុងហ្គុក តម្លើង សម្លេងខ្លាំងៗដាក់អ្នកនៅទីនោះ គ្រប់គ្នាបើកភ្នែកធំៗ មើលទៅ ថេហ្យុង ដែលពួកគេមិនបានដឹងថាជាអ្នកណាមកពីណានោះទេ ។
   "អឺ...គឺអគ្គនាយក! សុំទោសពួកយើងមិនបានដឹង ទេថាគាត់ជាអ្នកណា"
   "មិនដឹងយ៉ាងម៉េច? ឆ្គួតស្លាប់មិនខានទេ ថេហ៍ មកនេះ" ជុងហ្គុក អោយ ថេហ្យុង មកជិតនាយ បើមកជុំគ្នាហើយប្រកាសអោយគ្រប់គ្នាដឹងតែម្តងទៅ ។
   "ស្តាប់អោយច្បាស់ នេះ គីម ថេហ្យុង ភរិយាស្រប ច្បាប់របស់ខ្ញុំ ហើយប៉ុន្មាននាក់ដែលមកធ្វើបទសម្ភាសន៍នេះទៅកន្លែងផ្សេងចុះ ខ្ញុំមិនទទួលទេ" ជុងហ្គុក
    "លោកធ្វើបែបនេះមិនបានទេ ពួកយើងមិនពាក់ពន្ធ័"
   "ពាក់ពន្ធ័ទាំងអស់ហ្នឹង មុននេះប្រើសម្តីបែបណា ដាក់ខ្ញុំ ពិសេសនាយដែលហ៊ានបោចសក់របស់ខ្ញុំ" ថេហ្យុង ចង្អុលមុខស្រីម្នាក់ដែលវៃគ្នាជាមួយគេមុន នេះ ។ មីនហ្យូ កាលបើលឺសម្តីឆ្នាស់ឆ្នើមរបស់ ថេហ្យុង នាយឡើងស្លើតែម្តង ថ្ងៃមុនជួបគ្នាគេស្លូតបូត ណាស់ ហេតុអីថ្ងៃនេះកាចខ្លាំងម៉្លេះ?
   "បំបែកគ្នាធ្វើការ អូនទៅខាងលើជាមួយបង" ជុងហ្គុក ដៃស៊កអោបចង្កេះនាយតូចបណ្តើរឡើងទៅ ការិយាល័យរបស់នាយដោយមានកូនចៅទាំងពីរនាក់តាមទៅជាមួយហើយ បីន ក៏បានរើសឯកសារ របស់ ថេហ្យុង ដែលគេយកមកអោយទៅជាមួយផងដែរ ។
    ដល់ការីយាល័យនាយដាក់អោយ ថេហ្យុង អង្គុយ លើសាឡុងនិងតាមមកអង្គុយជិតដើម្បីមើលថាតើគេ មានត្រូវត្រង់កន្លែងណាខ្លះ?
   "អូនត្រូវកន្លែងណាខ្លះ?"
   "អត់ទេ តែនាងបោចសក់អូន"
   "ឈឺខ្លាំងហើយមើលទៅ"
   "ឈឺចិត្តជាងដែលមិនមានអ្នកណាជួយបើបងមិនចុះទៅមើលនោះ"
   "បីន!"
   "សុំទោសអគ្គនាយក ពីព្រោះលោកស្រីមិនបាន អោយប្រកាសប្រាប់អ្នកណាទើបបែបនេះ"
   "ម៉េចមិនអោយតម្លៃក្នុងនាម ថេហ្យុង ជាប្រពន្ធ របស់អគ្គនាយក? ផ្តេសផ្តាសទាំងអស់គ្នាតែម្តងហើយ រៀបការធ្វើអីបើខ្លាចគេដឹងលឺ?" ជុងហ្គុក ក្តៅក្រហាយខ្លាំងពិសេសគឺបងប្រុសរបស់នាយតែម្តង ។
   "ពាក្យនេះអូនគួរតែជាអ្នកសួរបងទើបត្រូវ គ្រួសារ បងមិនអោយតម្លៃអូនទេ បើអញ្ចឹងដដែលមកដណ្តឹង អូនរៀបការធ្វើអី?"
   "អាចប្រហែលមកពីមិនទាន់ចុះអេតាសុីវិលទើប លោកស្រីមិនទាន់អោយប្រកាសទេដឹង?" មីនហ្យូ ដាក់មួយឃ្លារអោយ ជុងហ្គុក សម្លក់នាយថ្មែ ណាៗ ថេហ្យុង ភ្លេចរឿងនឹងទៅហើយ មករំលឹកទៅកើត?
   "ហ៊ើយ...ខ្ញុំចង់ទៅវិញហើយ" ថេហ្យុង
   "អឺ...ថេហ៍! កុំទាន់ខឹងអី...បងថាបងទំនេរហើយ ពួកយើងអាចទៅចុះពេលនេះបាន កុំខឹងអីណា" ជុងហ្គុក ប្រញាប់ស្តារស្ថានការមកវិញ នាយទើបតែ លួងគេបានផងមកអោយខឹងនិងរឿងដដែលៗទៀត គេអស់ចិត្តមែនទែនចប់មិនខានទេ ។
   "មិនបាច់" ថេហ្យុង ងើបចេញ ជុងហ្គុក ប្រញាប់ទៅតាមជាមួយ ។
   "ប្តីប្រពន្ធគ្នាមែនទែនឬអត់ហ្នឹង?" មីនហ្យូ មើលមុខ ជុងបីន ឆ្លាសគ្នាទៅមក ឃើញចៅហ្វាយខ្លួនរត់ តាមបងថ្លៃតត្រុក ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now