ភាគទី38 : បែកការ??

3.3K 289 4
                                    

   ថេហ្យុង នៅហាងជាមួយមេជាងរបស់គេម្នាក់គិតគូរពីម៉ូដថ្មីដែលលើកនេះ ថេហ្យុង ចង់ដេរវាដោយខ្លួនឯងហើយមានមេជាងរបស់គេជាជំនួយផង។ ឈានចូលដល់ពេលថ្ងៃត្រង់គេនឹកឃើញឈុត collagen ដែលមិត្តរបស់គេណែនាំសម្រាប់មនុស្ស ចាស់ហើយក៏បានទៅទិញវាសម្រាប់ម៉ាក់និងម៉ាក់ក្មេករបស់គេផង ។

    ជុងហ្គី និង ហេរីន បានទៅរកម៉ាក់របស់នាយនៅ ហាងព្រោះតែនាយទើបនិងអាចចេញពីផ្ទះបាន បំណងចង់ទៅញាំបាយជុំគ្នានិងម៉ាក់របស់នាយ ដោយសារតែគាត់គឺតែងតែញាំបាយម្នាក់ឯងនៅខាង ក្រៅ ។
    "បើម៉ាក់ញាំរួចហើយអញ្ចឹងពួកយើងទៅញាំអីនៅ ខាងមុខនោះហើយ"
    "ខ្ញុំទៅសិនហើយអ្នកម៉ាក់" ហេរីន ជាមួយ ជុងហ្គី នាំគ្នាចេញពីហាងទៅរកអីញាំជាមួយគ្នានៅហាងដែលនៅទល់មុខផ្សារទំនើបនេះ ។
    ដើរចេញទៅជ្រួសផ្លូវជាមួយ ថេហ្យុង ដែលនាយ ក៏មិនបានចាប់អារម្មណ៍ ថេហ្យុង ក៏មិនបានចាប់អារម្មណ៍ ។ គ្រាន់តែចូលមកហាងធ្វើអោយអ្នកស្រី ចន ឡើងភ្ញាក់តែម្តង ។
    "សួស្តីអ្នកម៉ាក់"
    "អូ៎...ថេហ្យុង! នេះទៅណាមកណាកូន?"
    "ខ្ញុំមករកអ្នកម៉ាក់! នេះរបស់បន្តិចបន្តួច"
    "អរគុណហើយកូន! ជាអ្វី?"
    "ជា Collagen បំប៉នសុខភាព"
    "ល្អខ្លាំងណាស់"
    "ចុះអ្នកម៉ាក់ញាំបាយរួចហើយឬនៅ?"
    "គឺរួចហើយ មិញនេះ"
    "អញ្ចឹងអ្នកម៉ាក់ចង់ញាំអីទៀតឬអត់? ខ្ញុំទៅទិញមកអោយ"
    "អឺ...មិនអី..."
    "ហាងខាងមុខមានរបស់ញាំឆ្ងាញ់ៗណាស់ ខ្ញុំឧស្សាហ៍ញាំជាមួយ ជុងហ្គី...អញ្ចឹងចាំបន្តិចខ្ញុំទៅទិញមកសិន" ថេហ្យុង រហ័សចេញទៅខាងក្រៅដើរសម្តៅទៅហាងខាងមុខនេះដូចគ្នាដើម្បីអីមកអោយ ម៉ាក់ក្មេកញាំលេង ។ គេធ្វើបែបនេះគ្រាន់តែចង់បង្កើតភាពស្និតស្នាលជាមួយម៉ាក់ក្មេករបស់គេតែប៉ុណ្ណោះ ។
    គ្រាន់តែ ថេហ្យុង ចេញទៅមិនទាន់ផុតភ្នែកផង អ្នកស្រីចន រហ័សទាក់ទងទៅ ជុងហ្គុក ជាបន្ទាន់ ។
    "ហាឡូ ជុងហ្គុក ពេលនេះកូនឯងនៅឯណា?"
    "ខ្ញុំនៅតាមផ្លូវ កំពុងទៅរកអីញាំ មានអីមែនទេម៉ាក់?"
    "មកហាងម៉ាក់អោយឆាប់ឡើង ថេហ្យុង កំពុងជួប ជាមួយ ជុងហ្គី និង ហេរីន ហើយ"
    "ហាស? ម៉ាក់ថាម៉េច?"
    "ឆាប់ឡើងមក"
   ជុងហ្គុក មកតវ៉ានាយដាក់ទូរសព្ទចុះហើយប្រញាប់បន្ថែមល្បឿនតែម្តង ។
    ថេហ្យុង នៅឈររង់ចាំឆ្លងផ្លូវ គេឆ្លងទៅហាងដែលនៅទល់មុខនៅឆ្លៀតជួយមនុស្សចាស់ឆ្លងផ្លូវ ទៀតផង ។ គេឈររង់ចាំ 3នាទីទើបបានឆ្លងផ្លូវ សម្តៅទៅហាងខាងមុខដែលមាន ជុងហ្គី និង ហេរីន នៅទីនោះតែពេលគេទៅដល់គឺ ហេរីន អង្គុយម្នាក់ ឯងដោយសារ ជុងហ្គី ទៅបន្ទប់ទឹក ។
    "សួស្តី! ខ្ញុំត្រូវការ..." ថេហ្យុង ចាប់កម្មង់និងរង់ចាំ ការខ្ចប់ គេបែរមកមើលមនុស្សម្នារប្រទាក់និងប្រុស ម្នាក់អង្គុយនៅកៀនគួរសមទើបតែអង្គុយចុះទល់មុខគ្នាជាមួយស្រីម្នាក់ ចំងាយនេះគេមើលមិនខុសនោះទេ ច្បាស់ណាស់ប្រុសម្នាក់នោះជាប្តីរបស់គេ ។ លើកនេះបានឃើញហើយគេមិនខលសួរដូចរាល់ ដងទេ សុំចូលទៅរកតែម្តង ។
    នាយតូចបោះជំហ៊ានបានមួយជំហ៊ានក៏មានដៃមក ចាប់ដៃគេឃាត់ដំណើរ ។
    "ថេហ៍!" សម្លេងហៅអោយនាយតូចបែរមក មើលមុខអ្នកដែលហៅឈ្មោះរបស់គេ ។
    "ជុង?" ថេហ្យុង បើកភ្នែកធំៗមើលទៅនាយជាប្តី ហើយចុះម្នាក់នោះ..?
    (បោកសុទ្ធ) 🤣
    "អូនចង់ណាទៅ?" ពេលដែល ថេហ្យុង ហៀបនិងបែរទៅមើលអ្នកម្ខាងទៀត ជុងហ្គុក ក៏សួរបង្អាក់ ដើម្បីកុំអោយគេងាកទៅក្រោយបាន ។
    "គឺ...អត់ទេ! ហើយម៉េចក៏បងមកទីនេះដែរ?"
    "បងមករកម៉ាក់ គាត់ប្រាប់ថាអូននៅទីនេះទើប បងមកតាមតែម្តង"
    "បងមករកម៉ាក់?"
    "មែនហើយ ធម្មតាម៉ាក់ញាំបាយថ្ងៃត្រង់ម្នាក់ឯង បងក៏មកកំដរគាត់នោះអី"
    "របស់កម្មង់បានហើយ"
    "អស់ប៉ុន្មាន? នេះ" ជុងហ្គុក ហូតលុយពីកាបូប ចេញជំនួសអោយ ថេហ្យុង នាយតូចឆ្លៀតបែរទៅ មើលអោយអស់ចិត្តព្រោះមុននេះឃើញច្បាស់ណាស់ថាជានាយ ប៉ុន្តែពេលបែរទៅគឺមិនមែនទេ ។
    "តោះ ថេហ៍! អូនមើលអី?"
    "អត់មានទេ តោះយើង" ថេហ្យុង ជាមួយ ជុងហ្គុក នាំគ្នាចេញពីហាងនោះមកហាងម៉ាក់របស់នាយវិញ ។
    ចំណែកអ្នកដែលពួននៅក្នុងហាងក្រោយពួកគេ ចេញទៅបាត់ទើបងើបចេញមកវិញ ។ មុននេះម៉ាក់ នាយខលមកប្រាប់ដែរនាយក៏ឃើញ ថេហ្យុង ហើយក៏ពឹងអោយបុគ្គលិកដែលលើកអាហារអោយពួកគេ អង្គុយជំនួសជាមួយ ហេរីក ហើយនាយពួននៅកៀន តុនោះ ។
    "ហ៊ូ..."
    "ហេតុអីចាំបាច់ពួន? ប្រុសម្នាក់នោះជាអ្នកដែល ជុងហ្គុក កំពុងស្រលាញ់នោះមែនទេ?"
    "មែនហើយ ជុងហ្គុក មិនទាន់អោយគេដឹងថាពួក យើងជាបងប្អូនភ្លោះបានជាបងខំគេចបែបនេះ"
    "គេស្អាតណាស់ ជាប្រុសឬជាស្រីសក់ខ្លី?"
    "ជាមនុស្សប្រុស ប៉ុន្តែមិនដូចប្រុសទូទៅទេ គេទន់ភ្លន់និងគួរអោយស្រលាញ់"
    "យ៉ា! បងដូចជាលើសហើយ"
    "បងគ្រាន់តែប្រាប់"
    "បានហើយ ឈប់និយាយហើយញាំរបស់បងទៅ"
    "ឈប់និយាយក៏បាន" ជាមួយ ជុងហ្គី មិននិយាយ ច្រើនតែបើជា ជុងហ្គុក ច្បាស់ជាញ៉ោះដល់យំមិនខានទេ ។
   
    ដល់ហាងអ្នកស្រីចនវិញ ថេហ្យុង នៅតែមិនអស់ ចិត្តពិតមែន មុននេះឃើញនិងភ្នែកច្បាស់ៗថ្នាក់នេះ អាចយ៉ាងម៉េចថាមិនមែននោះ? ជុងហ្គុក វិញភ័យចង់ ប៉ះសក់មុននេះបើសិនឡានស្ទះទៀតស្លាប់ទាំងអស់ គ្នាមិនខានទេ ។
    "ថេហ៍ ទៅញាំបាយជាមួយបងតែម្តងទេ?"
    "...." ស្ងាត់
    "ថេហ៍? ថេហ្យុង?"
    "ហឹម? បងថាអី?"
    "អូនកើតអីឬអត់? បងសួរទៅញាំបាយទេ?"
    "តាមពិតទៅមុននេះអូនឃើញមនុស្សប្រុសម្នាក់ នៅក្នុងហាងមិញនេះដូចជាបងណាស់ ពិតមែន"
    "បងមិនឃើញមានអ្នកណាមុខដូចបងនៅក្នុងហាងផង?"
    "តែមុននេះ..."
    "អាចមកពីអូននឹកបងពេកទេដឹង? នឹកបងពេកទើប ងាកទៅណាក៏ឃើញមុខបង"
    "គ្មានទេ អូនមានបាននឹកបងឯណា?"
    "នៅថាអត់ទៀត?"
    "បានហើយ ថេហ្យុង កុំគិតច្រើនអីណា នេះថ្ងៃ ណាស់ហើយទៅរកអីញាំទៅល្អជាង"
    "បាទអ្នកម៉ាក់! ថ្ងៃក្រោយខ្ញុំមកលេងទៀត"
    "ខលមកម៉ាក់មុនផងណា ម៉ាក់គ្រែងថាមកចំពេល រវល់អីបែបនេះ"
    "okay ខ្ញុំយល់ហើយ"
    "អញ្ចឹងពួកយើងទៅសិនហើយ" ជុងហ្គុក នាំ ថេហ្យុង ចេញពីហាងទៅឡានតែពួកគេមករៀងខ្លួន អញ្ចឹងគិតទៅញាំអីឯណាល្អ?
    "ទៅញាំនៅជិតហាងអូនទៅ"
    "ហេតុអី?"
    "នៅជិតក្រុមហ៊ុន ហើយក៏មិនសូវបារម្ភផង បងបានឃើញអូនទៅហាងផ្ទាល់ភ្នែកនោះអី?"
    "ក៏បាន" ថេហ្យុង មិនសួរនាំច្រើនគេទៅឡាន របស់គេ ជុងហ្កុក បើកតាមពីក្រោយរហូតទៅដល់ ហាងរបស់ ថេហ្យុង ទុកឡានហើយដើរទៅរកកន្លែងញាំអីជាមួយគ្នា ។
    ក្រោយបញ្ចប់ការញាំអាហារថ្ងៃត្រង់ជាមួយគ្នា ពេលដែល ជុងហ្គុក ចេញទៅផុត ថេហ្យុង បានទៅ ផ្ទះរបស់គេដើម្បីយក Collagen អោយម៉ាក់របស់គេ នៅមានរឿងចង់សួរនាំខ្លះដែរ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now