ភាគទី27 : ម្តងឆ្គួត ម្តងជា

3.4K 306 10
                                    

បន្ទប់ការិយាល័យតែមានបន្ទប់សម្ងាត់ ដើម្បីនិយាយរឿងផ្ទាល់ខ្លួនដែលមិនអាចអោយអ្នកណា បានដឹង ។
"ពួកគេកំពុងបង្វិលក្បាលពួកយើងហៅចៅហ្វាយ"
"ដើរតាមក្រឡាពួកគេសិនទៅ សប្បាយសឹងអី"
"ប៉ុន្តែចៅហ្វាយមិនគិតថា..."
"យើងគិតរួចហើយ គ្រាន់តែបំភ័យបន្តិចបន្តួចគេក៏ ភ័យស្លេកមុខទៅហើយ"
"ចុះចៅហ្វាយចង់ធ្វើយ៉ាងម៉េច?"
"តាមបំផ្លាញពីក្រោយអ្វីដែលគេបានធ្វើ មិនថាការ ងារឬការដែរ ចន ជុងហ្គុន តាមដានអ្នកម៉ាក់"
"ចុះរឿងលោកស្រីនោះចៅហ្វាយ?"
"យើងជាអ្នកនិយាយជាមួយម៉ាក់ខ្លួនឯង យើងនិង មិនអោយគាត់មកពាក់ពន្ធ័ដាច់ខាត" ជេហា ជាមួយ ទឹកមុខមុឺងម៉ាត់និងប្រាកដប្រជានៅគ្រប់ពាក្យសម្តីរបស់ខ្លួន ។ កុំស្មានថានាយចេះតាមដាន ជេហា តែម្ខាងនោះ បើ ជេហា ស្លូតបូត ម៉្លេះមិនមានថ្ងៃនេះនោះទេ ។

ជុងហ្គី នៅកន្លែងធ្វើការនាយមានរឿងដែលចង់ ធ្វើការ រឿងការងាររឿងគ្រួសារ សម្រេចដើរតាម ផែនការរបស់ ជុងហ្គុក ប៉ុន្តែនៅរឿងស្នេហានាយកំពុងគិតចង់សាកចិត្ត ជុងហ្គុក មើលខណៈដែលខ្លួនឯងក៏មិនទាន់ដឹងពីខ្លួនឯងច្បាស់នៅឡើយនោះ ។
ធ្វើការសុខៗ នាយក៏ខលទៅ ថេហ្យុង បន្តិចតែ គេមិនទទួល មួយសន្ទុះក្រោយគេក៏ទាក់ទងមកវិញ ច្បាស់ណាស់ ជុងហ្គុក និងលើកស្តាប់ពួកគេនិយាយ គ្នាព្រោះនាយចង់ដឹងដូចគ្នា ។
«ហាឡូ? ជុង...បងមានអីឬ?»
"បងខលទៅចង់សួរ ថេហ៍ យ៉ាងម៉េចហើយ? ជើង របស់ ថេហ៍?"
«ថ្ងៃនេះគឺមិនឈឺទេទាល់តែរត់ទើបឈឺ ដើរច្រើនក៏មិនអីដែរ បើមានរឿងនិយាយអូនទៅរកបងនៅក្រុមហ៊ុនក៏បាន»
"មិនអីទេ បងទៅហាងក៏បាន...ពេលថ្ងៃត្រង់"
«អូនមិនបាននៅហាងទេ អូននៅផ្ទះព្រោះនៅហាងមានមេជាងហើយ»
"អញ្ចឹង...មិនអីទេ"
«បងមានអីឬអត់?»
"បងគិតចង់នាំ ថេហ៍ ទៅដើរលេងម្តងពេលស្បើយការងារហ្នឹងណា"
«ដើរលេង? បងចង់ទៅណា?»
"បងចង់ទៅសមុទ្រ ជេជូ ល្អទេ? បែបនេះទើបបងចង់ជួបមុខសឹមនិយាយគ្នា"
«អញ្ចឹងអូនទៅរកបង»
"មិនអីទេ និយាយគ្នាល្ងាចនេះក៏បាន បងធ្វើការបន្តសិនណា"
«អា៎ Ok ប៉ុណ្ណឹងចុះ»
ការសន្ទនាបានបញ្ចប់ គ្រប់ពាក្យសម្តី ជុងហ្គុក បានលឺទាំងអស់ ក្នុងចិត្តហេងហាងនៅមិនសុខ មិនចង់ អោយពួកគេទៅជាមួយគ្នា ។
"កើតស្អីរបស់គាត់?" ជុងហ្គុក នឹកមិនអស់ចិត្តចង់ ទៅរកនិយាយគ្នាអោយដឹងរឿងថាបងប្រុសរបស់នាយចង់បានអីអោយប្រាកដ?

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now