ភាគទី06 : អូនខ្លាចបង?

4.3K 364 1
                                    

   នៅមន្ទីរពេទ្យពេលថ្មាលនេះជាពេលញាំអាហារ ពេលល្ងាចតែ ជុងហ្គី រង់ចាំអ្នកម៉ាក់នាយយកមកអោយសិន តែនៅពេលមានអ្នកមកបែរជាមិនមែន ម៉ាក់របស់នាយទៅវិញ ។
   "សួស្តី?" នាងតូច ហេរីន សន្សឹមៗអើតក្បាលមក មុនមើលទៅឃើញនាយគេងបើកភ្នែកទើបចូលមកតែដោយមានអាហារមកជាមួយដែរ ។
   "សួស្តី!"
   "បងប្រុស! ញាំអីហើយឬនៅ?"
   "គឺនៅទេ"
   "ប្រសើណាស់! ម៉ាក់ប្រាប់ថារវល់យប់ទើបមកបានគាត់ពឹងអោយខ្ញុំយកបាយមកអោយបងប្រុស នេះ គាត់ប្រាប់ថាបងប្រុសគឺចូលចិត្តវា"
   "រំខាននាងហើយ សុំទោសផង"
   "រំខានអីទៅ បងប្រុសជាបងរបស់ ជុងហ្គុក ក៏ដូចជាបងប្រុសរបស់ខ្ញុំដែរ កុំបារម្ភអីខ្ញុំចិត្តទូលាយមិន ទើសទាល់ទេ"
   "ចិត្តល្អបែបនេះជាមនុស្សដែល ជុងហ្គុក ស្រលាញ់"
   "ហាសហា៎ និយាយតាមត្រង់ខ្ញុំជាអ្នកតាមញ៉ែរគាត់ មុនហើយក៏ជាអ្នកសុំគាត់ទាក់ទងគ្នាដែរ"
   "ពិតមែន?"
   "ខ្ញុំកុហកធ្វើអី?" ហេរីន និយាយហើយក៏សើច ជុងហ្គី ក៏សើចទៅជាមួយដែរ មើលទៅនាងសុភាព រួចរាយតែក៏កំប្លែងដែរ និយាយរួមគឺគួរអោយស្រលាញ់ ។ នាងនៅនិយាយកំដរ ជុងហ្គី រហូតដល់ម៉ាក់ របស់នាយមកហើយត្រលប់ទៅវិញជាមួយគាត់តែម្តង ។

    បន្ទាប់ពីកើតរឿងកាលពីល្ងាចមិញ ថេហ្យុង គេងគិតគេងមិនលក់ទោះសង្ងំយ៉ាងណាក៏ដោយ ។ ជុងហ្គី ប្រែជាប្លែកថ្នាក់នេះមិនអោយគិតមិនបានពិតមែន ។ ក្រោយមានរឿង ជុងហ្គុក បាននាំ ថេហ្យុង ទៅញាំបាយនៅខាងក្រៅនៅក្បែរៗផ្ទះដែរទេ មកវិញនាយ តូចប្រញាប់សម្អាតខ្លួនឡើងគេងមុនតែម្តង ។ គេងមិនទាន់លក់នៅឡើយមានអារម្មណ៍ថាអ្នកម្ខាងទៀតឡើងមកគេងជាមួយគេកាន់តែបុកពោះភឹបៗ ពេលនេះនាយហាក់ដូចជាមិនមែនស្វាមីរបស់គេនោះទេ ។
   "អុ៎..." ថេហ្យុង ភ្ញាក់ព្រឺតក្រោយនាយដាក់ដៃពីលើចង្កេះរបស់គេ ។
   "អូនកើតអី?"
   "គឺ...ខ្ញុំ...ខ្ញុំ អត់មានកើតអីទេ"
   "គេងមិនលក់? មិនស្រួលខ្លួនមែនទេ?"
   "អត់ទេ អត់ពិតមែន"
   "បែរមកនេះមើល"
   "ហឹម? យ៉ាងម៉េច?" ថេហ្យុង បែរមកចំមុខនាយ ជុងហ្គុក ខិតខ្លួនមកជិតគេជាងមុនធ្វើអោយ ថេហ្យុង កាន់តែភ័យ ។
   "អូនកំពុងភ័យ?"
   "មានឯណា?"
   "តើអូនខ្លាចបង?"
   "ហេតុអីត្រូវខ្លាច?"
   "តែអូន..."
   "អត់ពិតមែន"
   "កុហក"
   "អត់កុហកទេ ខ្ញុំខ្លាចប្តីខ្លួនឯងយ៉ាងម៉េច?"
   "បើមិនខ្លាច ចុះហេតុអី...អុ៎" ជុងហ្គុក ភ្ញាក់ព្រឺតពេល ថេហ្យុង រុលមកអោបនាយយ៉ាងណែន ។
   "ខ្ញុំហ៊ានអោបបង ឃើញទេ ខ្ញុំមិនបានខ្លាចបងទេ"
   "តែបេះដូងអូនលោតញាប់ណាស់"
   "អា៎...ជុងហ្គី..." ថេហ្យុង ងើយមុខពេបមាត់ដាក់នាយញ៉ោះគេទាល់តែបាន ។
   "ប្រាប់ថាកុំអោយហៅបែបនេះ"
   "បងប្តូរឈ្មោះទៅបើមិនអោយហៅ"
   "ចុះបើ ជុងហ្គុក?"
   "ហេតុអីជា ជុងហ្គុក?"
   "ជាឈ្មោះហៅលេងទេដឹង?"
   "អញ្ចឹងគឺ ចន ជុងហ្គុក?"
   "បែបហ្នឹងទេដឹង?"
   "ហាស៎ហា៎ ចន ជុងហ្គុក ក៏ពិរោះដែរ"
   "ពិតមែនហេស?"
   "ពិត"
   "អូនឈប់ភ័យហើយ?"
   "អូ៎...គឺឈប់ហើយ...អេ...ប្រាប់ហើយថាមិនបានភ័យទេ"
   "អា៎ៗ មិនភ័យក៏មិនភ័យ អញ្ចឹងគេងទៅ"
   "អាចគេងអោបបានមែនទេ?"
   "ហេតុអីសួរបែបនេះ?"
   "ខ្លាចបងទើសទាល់"
   (អញ្ចឹងសូម្បីគេងអោបគ្នាក៏មិនធ្លាប់ដែរ? ប្តីប្រពន្ធ ម៉ាកស្អី?)
   "គឺ...បាន! ប្តីឯណាទៅទើសទាល់ប្រពន្ធគេងអោប នោះ?"
   "ហៃយ៉ា...បងប្រែជាចេះផ្អែមល្ហែមហើយ"
   (លើសពេកទេដឹងនៀក?)
   "អឺ...គឺថា ឆាប់គេងទៅ"
   "បានៗ ខ្ញុំឈប់និយាយហើយ" ថេហ្យុង ទម្លាក់មុខ ចុះវិញគេងអោបនិងកើយដៃខាងឆ្វេងរបស់នាយដោយ ជុងហ្គុក ទម្លាក់ដៃអោបត្រឹមចង្កេះរបស់គេ ។
   (សុំទោសបងថ្លៃ មិនមែនខ្ញុំចង់គេងចំណេញទេតែ បងថ្លៃជាអ្នកសុំ) នាយគ្រាន់តែចង់បំពេញតួនាទីជំនួសអោយសម បើសិននាយប្រកែកបងថ្លៃនាយច្បាស់ជាអន់ចិត្តដែលប្តីមិនអោយគេងអោបជាមិនខានទេ ។

    ឈានចូលដល់ថ្ងៃថ្មី ព្រឹកនេះ ជុងហ្គុក ស្មានថាអាចគេលក់ដោយសុខស្រួលហើយ ឯណាមកគោះ ទ្វារទាំងព្រឹករកតែគេងអោយអស់ចិត្តមិនបាន ។ ដោយសារតែ ថេហ្យុង ងើបមុនគេនៅបន្ទប់ទឹកទើប ជុងហ្គុក ជាអ្នកងើបខ្លួនឯង ។
   "ហ៊ើយៗៗ" ជុងហ្គុក ងើបទាំងម៉ួម៉ៅទៅបើកទ្វារ អោយអ្នកឈរគោះទ្វារដូចមិនដែលបានគោះនោះ ។
   "មានការស្អី?" បើកទ្វារមកឃើញមុខ ជុងហ្គុក ក៏ខឹងតែម្តង គ្មានអ្នកណាក្រៅពីម្តាយចុងរបស់នាយ នោះទេ ។
   "ឯកសារ! ម្សិលមិញឯងអត់អោយយើងយកទេ ការងារ ជេហា ស្ទះអស់ហើយព្រោះតែឯងហ្នឹង"
   "ការងារ ជេហា? ហុឹស...ការងារខ្ញុំទេតើ តួនាទីអ្នក ថ្នាក់ក្រោមមកទាក់ស្អីនិងការងារអគ្គនាយក? ឬឆ្លៀត ដំឡើងខ្លួនទៅហើយ?"
   "នែ ជុងហ្គី ឯងដូចកាន់តែប្រហើនឡើងហើយណា?"
   "ប្រហើន? ត្រង់ណា? កន្លងមកខ្ញុំមិនមាត់ម្នាក់ៗបានដៃណាស់ ចេញទៅ! ថ្ងៃក្រោយបើគ្មានការសំខាន់ហាមមកបន្ទប់ខ្ញុំ"
   "ចង់នៅសុខម៉េចមិនរើចេញ?"
   "ស្មានថាមករំខានខ្ញុំនិងរើចេញ? ដេកចាំទៅ" ជុងហ្គុក បញ្ចប់ប្រយោគហើយទាញទ្វារបិទគ្រាំង ផ្អើលដល់អ្នកនៅក្នុងបន្ទប់ឯណោះទៀត ។
   "ជុង? មានអីឬអត់?"
   "អត់ទេ! ថ្ងៃនេះបងទៅមន្ទីរពេទ្យស្រាយក្រណាត់ ចេញ និងធ្វើធុរៈបន្ត តើអូនចង់ទៅជាមួយបងឬមាន ធុរៈឯណាផ្សេង?"
   "មិនមាននោះទេ តាមពិតកំឡុងពេលនេះជាពេល ពួកយើងទៅក្រេបទឹកឃ្មុំតែមានរឿងទើបនៅផ្ទះមិន បានទៅណាក៏រំសាយការជួបជុំទៅហើយ"
   "អញ្ចឹងប្រសើណាស់ ការក្រេបទឹកឃ្មុំ ប្តូរជាការដើរផ្សារល្អទេ? បងមានរបស់ច្រើនដែលត្រូវទិញ"
  "តែបងនៅមិនទាន់..."
   "បងអាចមិនទាន់ជាសះស្បើយទើបត្រូវការអ្នកទៅ ជាគ្នានោះអី"
   "បានៗ ខ្ញុំរៀបចំខ្លួនសិន" ថេហ្យុង លឺបែបនេះ រហ័សទៅតែងខ្លួន គេមិនដែលបានចេញទៅណាជាមួយប្តីរបស់គេទេតាំងពីរៀបការហើយ ។
    ថេហ្យុង បានចុះមកជួយរៀបចំអាហារពេលព្រឹក មីងរបស់គេបានមកនិយាយនិងស្តីអោយគេខ្លះពីរឿង របស់ ជុងហ្គី ។
   "ឯងនិយាយស្អីខ្លះជាមួយ ជុងហ្គី ហេតុអីគេក្លាយជាបែបនេះ?"
   "ខ្ញុំមិនបាននិយាយអីជាមួយគាត់ទេ មែនហើយគាត់ប្លែក សូម្បីតែខ្ញុំក៏តាមមិនទាន់ដូចគ្នា"
   "ឯងកុហក! មិនមែនឯងទៅនិយាយស្អីជាមួយគេទេឬ?"
   "ខ្ញុំនិយាយអីអ្នកមីង? ឈប់គិតតែឯងទៅ គាត់ធ្វើក៏ មិនខុសអ្វីដែរ"
   "នេះឯង..."
   "អ៊ំ! ខ្ញុំជួយ" ថេហ្យុង ដើរគេចចេញពីមីងរបស់គេ ទៅជួយអ៊ំរៀបចំតុអាហារបន្តវិញរង់ចាំអោយស្វាមីរបស់គេចុះមក ។
   ជុងហ្គុក រួចរាល់នៅពេលដែលនាយចុះមកគឺនៅមិនទាន់មានអ្នកណាមករួមតុនៅឡើយ ។
   "ជុង! បងមកហើយហេស? អង្គុយសិនមក"
   "ចុះអ្នកផ្សេង?"
   "អ្នកមីងថាលោកប៉ាមិនស្រួលខ្លួន អ៊ំលើកអាហារទៅអោយគាត់ដល់បន្ទប់ ថ្ងៃនេះថ្ងៃសម្រាកប្រហែល ជេហា និង ជេអុីន សម្រាកច្រើន"
   "អ៊ំ ប្រាប់អ្នកបើកឡានអោយត្រៀមឡានយើងទៅ បើកថ្នាំអោយលោកបង" អ្នកស្រីគីម ដើរចេញពីបន្ទប់មកហួស ជុងហ្គុក ទៅរកអ៊ំស្រី ជុងហ្គុក ក៏ស្រដីឡើង ។
   "ថ្ងៃសម្រាកអ្នកឡើងទៅបន្ទប់ខ្ញុំយកឯកសារអោយកូនទៅធ្វើការ?"
   "យ៉ាងម៉េច? យើងចង់ឡើងទៅ"
   "អ្នកគ្មានសីលធម៌ក្នុងខ្លួនបែបនេះ ចុះចិញ្ចឹមកូនបែបណាវិញទៅ?"
   "នែ៎ អាក្មេងប្រហើន"
   "អ្នកគ្មានសិទ្ធិហៅខ្ញុំបែបនេះទេ កុំភ្លេចថាខ្ញុំជាស្អីនៅទីនេះ"
   "ឯង...ឯង"
   "បានហើយ ជុង! ញាំអីសិនទៅ" ថេហ្យុង ឃាត់មិនចង់អោយឈ្លោះគ្នាអីទាំងព្រឹក ។
   ជុងហ្គុក ញាំបានប៉ុន្មានម៉ាត់ក៏ឈប់ នាយងើបទៅ មើលលោកប៉ារបស់នាយដែលលឺថាឈឺថ្នាក់លើក អាហារទៅដល់បន្ទប់ផង ។
   "លោកប៉ា!"
   "អូ...ជុងហ្គី"
   "លឺថាលោកប៉ាឈឺ? មិនស្រួលហេតុអីមិនទៅមន្ទីរពេទ្យ?"
   "ប៉ារាងល្វើយៗ ប៉ាអោយ ជេហុី បើកថ្នាំអោយហើយមិនអីទេ"
   "ទុកចិត្តគេពេកប្រយត្ន័គេយកថ្នាំពុលអោយលេប ទៅ"
   "ឯងកុំគិតលើគេអាក្រក់ពេក គេយកចិត្តទុកដាក់គ្រប់គ្នាណាស់ មិនមានគំនិតអាក្រក់បែបនេះទេ ប៉ាក៏ មិនដែលបង្រៀនអោយឯងដើរគិតគេផ្លូវអាក្រក់បែប នេះដែរ"
   "សូមអោយប៉ាឆាប់ជា" ជុងហ្គុក មិនចង់នៅស្តាប់ ពាក្យគួរអោយធុញទ្រាន់ នាយនិយាយតែប៉ុណ្ណឹងហើយក៏ចេញទៅវិញតែម្តង ។
   "តោះយើង" ជុងហ្គុក ហួសមកហៅ ថេហ្យុង ទៅជាមួយ ទៅកន្លែងដែលពួកគេនិយាយគ្នាមុននេះ។
   "អុ៎...បងប្រុស! គិតទៅណាហ្នឹង?" ទើបតែថ្ងៃនេះ ដែល ជុងហ្គុក បានលឺនិងបានឃើញមុខប្អូនស្រីចុង របស់នាយ ដោយសារនាយរវល់រៀនត្រៀមប្រលង បានជាមិនសូវបានឃើញមុខអ្នកផ្ទះ ។
   "ទៅក្រៅ" ជុងហ្គុក ឆ្លើយតែប៉ុណ្ណឹង បើជា ជុងហ្គី ច្បាស់ជាឈររៀបរាប់ថាទៅណាខ្លះជាមិនខាន ។
   "ត្រូវការអីទេ ជេអុីន?" ថេហ្យុង ឆ្លៀតសួរទៅកាន់ អ្នកជាប្អូនថ្លៃ ។
   "អត់ទេបងថ្លៃ អរគុណ" នាយតបហើយ ថេហ្យុង ញញឹមដាក់នាងមុននិងទៅជាមួយ ជុងហ្គុក ពួកគេជិះតាក់សុីទៅជាមួយគ្នា ។

    តាមផ្លូវពួកគេមិននិយាយគ្នាអីប៉ុន្មានទេ ជុងហ្គុក ឯណោះវិញទទួលបានការហៅចូលច្រើនខ្លះរបស់នាយខ្លះរបស់បងប្រុសនាយ ។ មកដល់មន្ទីរពេទ្យ ជុងហ្គុក សុំចូលទៅតែម្នាក់ឯង នាយអាងលេសថាមិនចង់អោយ ថេហ្យុង ឃើញមុខរបួស ។ នាយស្រាយក្រណាត់រុំក្បាលចេញហើយទម្លាក់សក់បាំង គ្របថ្ងាស ចំណែកឯដៃមិនមានរបួសស្នាមអ្វីទេគ្រាន់តែហើមជាំនោះស្រាយវាចេញមិនមានអីគួរអោយសង្ស័យណាស់តែស្នាមសាក់តែនាយក៏មិនទាន់អោយអ្នកណាបានឃើញដែលព្រោះតែនាយពាក់អាវដៃវែងបិទបាំងរហូត ។
   "បងរួចហើយ"
   "ឯណា ខ្ញុំមើលបានទេ?"
   "កុំមើលអី វា...គឺ"
   "ក៏បានៗ ពួកយើងទៅណាបន្ត?"
   "តាមមក" ជុងហ្គុក នាំ ថេហ្យុង ទៅបន្ត កន្លែងដែលនាយទៅមុនគេនោះគឺ...
   "បងមកទីនេះធ្វើអី?"
   "មកកន្លែងលក់ឡានទិញគ្រឿងពេជ្រទេដឹង? ឡានបងខូចហើយបងត្រូវការទិញឡានថ្មី" នាយសង្ហារធ្វើមុខហួសចិត្តដាក់គេហើយក៏ចូលទៅមុនពួកគេដើរមើលឡានមួយសន្ទុះទើបនាយដាច់ចិត្តសួរ ។
   "អូនពេញចិត្តមួយគ្រឿងណា?"
   "ខ្ញុំ? តែបងជាអ្នកទិញ"
   "បងរើសរួចហើយ អូនរើសមួុយដែរទៅ"
   "ហា៎...?"
   "បងនិងទិញអោយអូនមួយគ្រឿងដែរ អូនអាចទៅ ណាមកណាងាយស្រួលជាងមុននោះអី"
   "មិនអីនោះទេ ជុង គឺខ្ញុំ"
   "អញ្ចឹងបងរើសអោយ យកមួយគ្រឿងនោះចុះ"
   "ជុង..."
   "សូមមកខាងនេះលោក" បុគ្គលិក នាំពួកគេទៅ មើលការណែនាំពីឡានបន្ទាប់មកក៏សុីញ៉េទិញឡាន ពីរគ្រឿងដោយ ជុងហ្គុក នាយទិញម៉ាក Mercedes Benz ចំណែករបស់ ថេហ្យុង គឺម៉ាក Hyundai Palissade ។
   ឡានមួយគ្រឿងនាយបញ្ជារបុគ្គលិកអោយយកទៅផ្ទះឯងមួយគ្រឿងទៀតរបស់នាយបើកជូន ថេហ្យុង បន្តទៅញាំអាហារថ្ងៃត្រង់រួចទៅទិញរបស់ ប្រើប្រាស់ក៏ដូចជាសម្លៀកបំពាក់ជាដើម ។

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Tempat cerita menjadi hidup. Temukan sekarang