ភាគទី19 : បងប្លែកទៀតហើយ

3.7K 313 4
                                    

ជុងហ្គុក បានឆ្លៀតពេលទៅរក ជុងហ្គី នៅឯផ្ទះ នាយមានរឿងត្រូវចាត់ចែងច្រើនមិនអាចបំបែកខ្លួន បានទេ បានជានាយត្រូវអោយបងប្រុសនាយជួយអ្វី ដែលអាចជួយបាន ។
"ថាម៉េច? ជួបប៉ាម៉ាក់ ហេរីន?" ជុងហ្គុក ភ្ញាក់ផ្អើលក្រោយស្តាប់លឺការរៀបរាប់ពីបងប្រុសរបស់នាយ ។
"ចាំបាច់ភ្ញាក់ផ្អើលដែរ? មុននិងក្រោយគង់តែត្រូវទៅណាមួយនាងពឹងទៅហើយ..."
"ហ្យុង គួរតែខលមកប្រាប់ខ្ញុំសិន"
"នាងត្រូវណាត់គូរស្រករ ឯងគិតយ៉ាងម៉េច?"
"ក៏អោយនាងណាត់ហ្នឹងហើយ ព្រោះអ្នកដែលគ្រួសារនាងរើសច្បាស់ជាល្អជាងខ្ញុំ ហ្យុងក៏ដឹងហើយ ពឹងលើរបរម៉ាក់តែមួយមុខហើយបើសិនជាគេស៊ើបដឹងពីប្រវត្តិគ្រួសាររវាងខ្ញុនិង ហេរីន កាន់តែមិនអាច ហើយយើងក៏មិនមានរឿងជ្រៀលជ្រៅជាមួយគ្នាដែរ"
"ចុះឯងមិនខ្លាចបាត់បង់នាងទេឬ? បាត់បង់មនុស្ស ស្រីដែលស្រលាញ់និងរង់ចាំឯងបានគ្រប់កាលៈទេសៈនោះ?"
"ចុះហេតុអីហ្យុងមិនដែលរំលឹកពីប្រពន្ធហ្យុងខ្លះ អញ្ចឹង? បើខ្ញុំមិននិយាយដល់ ហ្យុងមិនរំលឹកមិននឹក សួរថាគេសុខសប្បាយឬអត់? ឬមួយនិយាយថានឹកគេក៏គ្មាន...ហ្យុង កំពុងតែ..."
"គឺ...បងគិតថាគេនៅជាមួយឯងច្បាស់ជាសុខសប្បាយហើយព្រោះឯងគឺ..."
"ប៉ុន្តែពួកយើងបានឈ្លោះគ្នាហើយគេក៏បានរត់ ទៅផ្ទះវិញ ប៉ុន្តែពេលនេះគេមកវិញហើយ"
"ឃើញទេ...ឯងគឺអាចធ្វើបានស្រាប់ហើយ"
"ហុឹស..." ជុងហ្គុក បញ្ចេញទឹកមុខហួសចិត្តជាមួយ បងប្រុសរបស់នាយ ពេលមានឱកាសនាយនិងសួរនាំ អំពីរឿងនេះបន្តទៀតតែពេលនេះត្រូវនិយាយកិច្ចការ សំខាន់សិន ។
"និយាយអញ្ចឹង ឯងមានការសំខាន់អ្វី?"
"ស្អែកហ្យុងត្រូវត្រលប់ទៅផ្ទះវិញ"
"ហាស? បានន័យថាការងារសម្រេចហើយ មែនទេ? តើមានរឿងអីកើតឡើងខ្លះទៅ?"
"គ្មានទេ! ការងាររបស់ខ្ញុំមិនទាន់បញ្ចប់! តែហ្យុង ទៅវិញព្រោះប៉ារបស់ហ្យុងមានការត្រូវនិយាយជា ការងារសំខាន់ត្រូវទៅក្រៅប្រទេស ដូច្នេះហ្យុងត្រូវ ទៅខ្លួនឯង ខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ"
"អញ្ចឹងឯងនិងត្រលប់មកវិញបណ្តោះអាសន្ន?"
"ត្រូវហើយគឺបណ្តោះអាសន្ន នៅផ្ទះមានឯកសារ សំខាន់ៗច្រើនណាស់ ហ្យុងចេះប្រយត្ន័មុខក្រោយខ្លះផង"
"បងដឹងហើយ...ចុះ..."
"ហេមៗ...បងប្រុស...អុ៎...ជុងហ្គុក" ហេរីន ចូលមក បានឃើញ ជុងហ្គុក ក៏ប្រញាប់ចូលមកអោបព្រោះតែ នាងគឺនឹកនាយណាស់ ។
"ហេរីន..."
"អូននឹកបងខ្លាំងណាស់..."
"បងដូចគ្នា! នេះមកលេងបងប្រុសឬ?"
"អឹម! ធម្មតាតែអូនទំនេរគឺមកហើយ ចុះបង...បាត់ ទៅណាយូរណាស់" ហេរីន លែងពីការអោបមក និយាយទល់មុខគ្នាធម្មតាវិញ ។
"បងធ្វើការមិនទាន់រួចរាល់"
"តើយូរទេ?"
"បងក៏មិនដឹងដូចគ្នា យ៉ាងណាបើអូនអប្សុកអាចមក រកបងប្រុសបងកំដរបានណា ពេលបងទំនេរនិងឆ្លៀត មករកអូនហើយ"
"មែនហើយបានបងប្រុសបង ទើបអូនមិនអប្សុក ថ្ងៃនេះរកមកបបួលគាត់ទៅញាំអីជាមួយគ្នា បងនៅទីនេះអញ្ចឹងទៅជាមួយគ្នាទៅណា"
"បងត្រូវធ្វើការ ខានស្អែកបានទេ? ចាំបងកំដរអូនទីចុះ ពេញមួយថ្ងៃ?"
"ល្អខ្លាំងណាស់..." ហេរីន ញញឹមរីករាយក្រោយ បាននិយាយជាមួយ ជុងហ្គុក តែស្ថិតក្រោមខ្សែរភ្នែកមិនពេញចិត្តរបស់ ជុងហ្គី នាយកំពុងតែចេះច្រណែន តើមែនទេ? នាយកំពុងតែមិនចង់អោយពួកគេស្នឹត ស្នាលជាមួយគ្នា ហើយបើអាចឃាត់បាននាយចង់ ឃាត់មិនអោយពួកគេណាត់គ្នានោះទេ ។
ទទួលស្គាល់ថានៅជាមួយគ្នាពួកគេគឺរីករាយដូចគ្នា ហេរីន មិនសូវនឹកនា ជុងហ្គុក ខ្លាំងព្រោះមានអារម្មណ៍ថានាយនៅចំពោះមុខ ទោះអារម្មណ៍រវាងអ្នក ទាំងពីរនាក់បងប្អូនមិនដូចគ្នាតែគឺរីករាយតាមរបៀប ផ្សេងគ្នា ។ បើនិយាយពី ជុងហ្គី វិញនាយក៏ទទួល. ស្គាល់ដែរថាមិនដែលនឹកដល់ ថេហ្យុង នោះទេ នាយនិង ថេហ្យុង គឺមិនទាន់មានមនោសញ្ចេតនាជា មួយគ្នានៅឡើយ តែសង្ឃឹមថាពេលនាយត្រលប់ទៅវិញនឹងអាចរីករាយពេលនៅជាមួយ ថេហ្យុង ដូច ពេលនៅជាមួយ ហេរីន ដែរចុះ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now