ភាគទី25 : លើសដើម

3.6K 330 6
                                    

ព្រឹកប្រលឹមថ្ងៃថ្មី ជុងហ្គុក ពីដំណេកលឿននាយចុះ ទៅប្រាប់មេផ្ទះអោយត្រៀមបបរសម្រាប់ ថេហ្យុង សឹមឡើងមកវិញរៀបចំខ្លួនទៅធ្វើការ ដោយឡែក ថេហ្យុង នៅមិនទាន់ភ្ញាក់ពីដំណេករបស់គេនៅឡើយ ។
"ថេហ៍..." សម្លេងដាក់តិចៗស្រទន់ស្រាលបន្លឺឡើងក្បែរត្រចៀកអោយនាយតូចត្រូវតែភ្ញាក់ពីដំណេក ។
"ជុង?"
"បងទៅធ្វើការហើយ បន្តិចទៀតគេនិងលើកបបរ មកអោយអូន"
"អូ៎..."
"មួយរយៈពេលនេះទៅបងចាប់ផ្តើមរវល់ បើសិនជាបងមិនសូវបានយកចិត្តទុកដាក់ជាមួយអូន អូនហាមលួចអន់ចិត្តអោយសោះ"
"រវល់ខ្លាំងមែនទេ? ដល់ពេលណា?"
"ទាល់តែទំនិញត្រូវដឹកចេញទៅក្រៅប្រទេសរួចរាល់"
"អឹម មិនអីទេ អូនយល់"
"បើសិនអូនចង់ទៅហាងក៏បានបើអប្សុក តែមុននិង ទៅត្រូវខលប្រាប់បង បងនិងអោយគេមកទទួលទៅហាង ថ្ងៃនេះបងប្រើឡានរបស់អូនហើយ"
"អរគុណបងហើយ តែអូនអាចទៅខ្លួនឯងបាន"
"មិនបានទេ គ្រោះថ្នាក់ណាស់ មិនអញ្ចឹងបងមិនអោយទៅទេ"
"អា៎...បានៗ បងទៅធ្វើការចុះ"
"បាទ...អូនសម្លាញ់" ជុងហ្គុក ញញឹមដាក់មុននិង ដើរចេញ បើបានថើបមួយខ្សឺតប្រហែលជាល្អជាង នេះ ។

នៅពេលដែល ជុងហ្គុក មកធ្វើការវិញ មីនហ្យូ ក៏មកវិញដែរ នាយមិនមកជាមួយ ជុងហ្គី ទេព្រោះនាយមិនសូវចូលចិត្ត ជុងហ្គី ប៉ុន្មានទេ រឿងរបស់ពីរ នាក់បងប្អូននេះ មីនហ្យូ ដឹងច្រើនជាងគេ ទាំងរឿង ដែល ជុងហ្គី មានទំនាក់ទំនងល្អជាងមួយ ហេរីន នោះដែរ ។
"សួស្តីអគ្គនាយក"
"មីនហ្យូ..."
"យើងស្មានថាបានសរសេរសំបុត្រលាឈប់មុន បានបើកប្រាក់ខែហើយតើ"
"ស្អីរបស់ឯង?"
"គឺកាលពីយប់មិញនេះ...ចុះឯងធ្វើម៉េចជាមួយ ថេហ្យុង?"
"ទៅការិយាល័យសឹមនិយាយ"
ចៅហ្វាយនិងកូនចៅបណ្តើរគ្នាឡើងទៅខាងលើ គ្រាន់បាននិយាយគ្នាផង ។
មកដល់ការិយាល័យមិនទាន់បានអង្គុយផង ប្រពន្ធជាទីស្រលាញ់ក៏ខលមកទៅហើយ ។
"ហាឡូ...អូនសម្លាញ់?" (មិនបានស្នឹតកាយតែស្និតពាក្យសម្តីបាន)
«អូននិងទៅហាង ជុងវ៉ុន តឿនអោយទៅមើលខុសត្រូវ ព្រោះមានអ្នកមកប្រាប់ថាទាក់ទងការងារ ទៅ»
"មែនហើយ បងរកមេជាងអោយអូន ម្នាក់ឯងធ្វើយ៉ាងម៉េចបាន? រៀបចំខ្លួនចុះ បងអោយ មីនហ្យូ ទៅទទួលអូននៅផ្ទះ ប៉ុណ្ណឹងចុះ" ជុងហ្គុក ដាក់ទូរសព្ទ ចុះងាកបែរមកមិត្តរបស់ខ្លួន ។
"ស្អីៗ?"
"យើងទុកចិត្តឯង"
"យើងទើបមកដល់ដំណាលឯងហ្នឹង?"
"ណាៗ គីម មីនហ្យូ គួរអោយស្រលាញ់"
"ព្រះអើយអាចម្អូត" មីនហ្យូ សើចហួសចិត្តនិង កាយវិការរបស់នាយជាមិត្ត ។
"នេះសោរឡាន! អូ៎...ជួយហៅ បីន អោយយើងផង"
"ដឹងហើយអាចៅហ្វាយ" មីនហ្យូ យកសោរឡាន ពី ជុងហ្កុក ដើម្បីទៅទទួលប្រពន្ធមិត្តសម្លាញ់ទៅហាង កុំតែខ្លាចគ្រោះថ្នាក់ កុំអីមិនទៅជាមួយទេ ។

មកដល់រង់ចាំប្រហែល 3នាទីនៅមុខផ្ទះទើប ថេហ្យុង ចេញ ។ គេបម្រុងឡើងខាងក្រោយប៉ុន្តែ ដោយសារអ្នកជាតៃកុងឡានជា មីនហ្យូ ទើបគេមក ឡើងអង្គុយខាងមុខជាគ្នាវិញ ឡានក៏បើកចេញទៅ បណ្តើរៗ
"សួស្តីលោក គីម មីនហ្យូ"
"ខានជួបគ្នាប៉ុន្មានថ្ងៃ សុខភាពយ៉ាងម៉េចហើយ?"
"ខ្ញុំបានធូរច្រើនហើយ នៅឡើយតែជើងរបស់ខ្ញុំមិនទាន់អាចរត់បាននៅឡើយ"
"ចុះចង់រត់ទៅណា?"
"បើសិនជាប្រញាប់ច្បាស់ជារត់ ឬលោកមិនរត់?"
"និយាយដល់រឿងរត់ កាលនៅរៀន ជុងហ្គុក ពូកែណាស់ រត់ប្រញាំងលើកណាក៏ឈ្នះ"
"លោក គីម មីនហ្យូ! ខ្ញុំអាចសួរលោកបន្តិចបានទេ?"
"បើសិនឆ្លើយបាន ខ្ញុំនិងឆ្លើយការពិត"
"មិនមានរឿងអីពិសេសទេ គ្រាន់តែចង់សួរលោកថាលោក...គិតថា ជុងហ្គី គេស្រលាញ់ខ្ញុំឬអត់? បើតាមលោកឃើញ?"
"ជុងហ្គី? ដូចជាអត...អឺមែនហើយៗ និយាយការពិត គេយកចិត្តទុកដាក់លើ ថេហ្យុង ខ្លាំងណាស់"
"យកចិត្តទុកដាក់ក៏មិនប្រាកដថាស្រលាញ់ ជួនកាលគាត់អាចធ្វើតាមតួនាទី..."
"ហេតុអីគិតបែបនេះ? អាជុង មិនងាយយកចិត្តទុក ដាក់ជាមួយអ្នកណាទេ គេជាមនុស្សដែលមិនចោល ការងាររបស់គេដើម្បីអ្នកម្នាក់ឡើយ ចង់បានន័យថាគេនិងមិនឆ្លៀតពេលដើម្បីការណាត់ចួបអ្នកណាលុះ ត្រាតែគេរួចដៃ តែគេឆ្លៀតធ្វើរឿងបន្តិចបន្តួចដើម្បី ថេហ្យុង បែបនេះហៅថាអ្វី?"
"គឺខ្ញុំមិនដឹងទេ..."
"ខ្ញុំក៏កំពុងគិតថាគេ កំពុងស្រលាញ់ ថេហ្យុង ដែរ ចុះ ថេហ្យុង វិញគិតចំពោះគេបែបណា?"
"ធម្មតាទេ ប្តីប្រពន្ធគ្នាកាលណាបើគេយកចិត្តទុក ដាក់ជាមួយច្បាស់ជាមានអារម្មណ៍ល្អជាងដាក់ជា មិនខាន"
"ចូលចិត្តបែបណា? សុភាពមិនសូវនិយាុ រើច្រឡឹម ពូកែញ៉ោះ និយាយច្រើន?"
"ចូលចិត្តរបៀបដែលជា ជុងហ្គី រាល់ថ្ងៃ កាចបន្តិច និយាយញ៉ោះ មើលទៅគួរអោយស្រលាញ់"
"អញ្ចឹងត្រូវហើយ"
"ត្រូវយ៉ាងម៉េច?"
"ត្រូវនិងរបៀបរបស់អា ជុង រាល់ថ្ងៃនេះនោះអី"
"ហាសហា៎ លោកដាក់ខ្ញុំខាងមុខនេះហើយ"
"ហេតុអី?"
"ខ្ញុំចុះមានធុរៈនិងទៅហាងខ្លួនឯង ខាងមុខនេះទេ"
"ទៅដល់ហាងប្រាប់ ជុងហ្គុក ផងកុំអោយគេបារម្ភ"
"Okay អរគុណហើយលោក គីម មិនហ្យូ"
"ដោយក្តីរីករាយ" មីនហ្យូ ញញឹមដាក់បន្តិចមុន និងបើកឡានបន្តទៅក្រុមហ៊ុនវិញ ។

ម្ចាស់គ្រងបេះដូង (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ