ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ

3.8K 339 4
                                    

   ថេហ្យុង នៅតែកមិនជឿថាមានមនុស្សមុខមាត់ដូចគ្នាថ្នាក់នេះ? ឬជាកូនភ្លោះ? តែគ្មានអ្នកណារំលឹកថាស្វាមីរបស់គេជាកូនភ្លោះនោះឡើយ ប៉ុន្តែពួកគេមុខមាត់ដូចគ្នាពេកហើយ ។ ខណៈដែលពួកគេចូល ទៅក្នុងហាងនោះបាត់ហើយគេក៏ខលទៅរកស្វាមី របស់គេថានាយនិងឆ្លើយបែបណា ។
    "ហាឡូ បងនៅឯណា?"
    «បងនៅក្រុមហ៊ុន អូនមានការអី?»
    "កុហក!"
    «បងកុហកធ្វើអី? បងនៅក្រុមហ៊ុន កំពុងធ្វើការ»
    "បញ្ជាក់មកថាបងនៅក្រុមហ៊ុន"
    «បងថតរូបអោយមើល»
    "បើ Video call ឥឡូវនេះ"
    «បងធ្វើការ»
    "បានន័យថាបងកុហក! ខ្ញុំឃើញបងនៅ..."
    «បានៗ បងបើកហើយ»
   ពួកគេបើកមើលមុខគ្នាទៅវិញទៅមក ថេហ្យុង បើកភ្នែកធំៗមើលទៅនាយជាស្វាមីដែលនៅការិយា ពិតមែន ភ្នែករបស់គេមើលទៅហាងពេជ្រមួយនោះ មិនមានអ្នកណាចេញចូលនោះទេ ។
   "អ្នកណាប្រាប់អូនថាបងចេញទៅណាមែនទេ?"
   «គ្មានទេ! តែមុននេះខ្ញុំឃើញបង អត់ទេៗឃើញ មនុស្សមុខដូចបងខ្លាំងណាស់»
   "គិតថាជាបងមែនទេ? បងមានពេលឯណាទៅ ក្រៅផ្តេសផ្តាសនោះ?"
    «សុំទោសដែលខ្ញុំរំខានបងធ្វើការ ប៉ុណ្ណឹងចុះ»
    "មិនអាចនិយាយថារំខានទេ អូនទៅវិញប្រយត្ន័ផង"
    «អឹម ដឹងហើយ»
   "ល្ងាចជួបគ្នា" ជុងហ្គុក បង្ហើយមួយម៉ាត់មុននិងដាក់ ទូរសព្ទចុះ ។
   "ប្រយត្ន័ផងណា ល្ងាចជួបគ្នា" មីនហ្យូ ពេបមាត់ និយាយតាម ជុងហ្គុក បំណងមកចម្អន់នាយចំៗតែម្តង។
   "ស្អីរបស់ឯង"
   "ឯងនិយាយជាមួយបងថ្លៃឯងផ្អែមថ្នាក់នេះផង? បើមិនលឺសម្លេងយើងថា ហេរីន ហើយ"
   "ផ្អែមស្អី?"
   "បងធ្វើការ អូនមានការអី? ឆើស...សួរតាមត្រង់ ឯងសម្តែងហេតុអីដូចការពិតម៉្លេះ?"
   "មានឯណា? គឺគ្រាន់តែ ជុងហ្គី ផ្តាំអោយយើងធ្វើ ល្អនិងយកចិត្តទុកដាក់ ថេហ្យុង តែប៉ុណ្ណឹង"
   "តែប៉ុណ្ណឹងពិតមែន?"
   "អឺ!! ហើយឯងគិតស្អី?"
   "គិត!"
   "ផ្តាច់ទៅ កុំជក់ខ្លាំងពេក! អាបងឆ្គួតនេះចេញទៅ ហេហាឯណាទៀតហើយ" ជុងហ្គុក ក្រវីក្បាលហត់ ចិត្ត ចុះបើថ្ងៃណាមួយស្រាប់តែដើរជួបគ្នាមិនចប់ទៅ ហើយទេឬ?

   ថេហ្យុង ឯណេះវិញដើរចេញមកវិញតាមផ្លូវគេមានអារម្មណ៍ថាមានគេតាមពីក្រោយជាប់រហូត គេចង់ប្រាប់ទៅស្វាមីរបស់គេតែខ្លាចរំខាន ។ គេកំពុងប្រញាប់ទៅកន្លែងចទឡានដើម្បីបើកត្រលប់ទៅហាងវិញ តែក៏នៅតែមានអ្នកតាមពីក្រោយដដែល ។ អារម្មណ៍គេមិនអាចស្ងប់បានទេ មានមនុស្សនៅមុខ ក្បែរហាងរបស់គេវាគួរអោយខ្លាចណាស់ ។
   *ជុង! មានមនុស្សតាមខ្ញុំ ពួកគេនៅខាងមុខហាង ខ្ញុំខ្លាចខ្លាំងណាស់ ។
    ថេហ្យុង បានផ្ញើរសារទៅស្វាមីរបស់គេ រហូត ដល់មួយសន្ទុះធំទើប ជុងហ្គុក បានមកដល់ហាងតែម្តង ។
   "ថេហ៍..."
   "ជុងហ្គី..." ថេហ្យុង ប្រញាប់រត់មកជិតនាយជាមួយទឹកមុខភ័យខ្លាចបង្ហាញយ៉ាងច្បាស់ ។
   "តើមានរឿងអី?"
   "មានមនុស្សតាមខ្ញុំ គឺតាមតាំងពីពេលណាក៏មិនដឹងដែរ ពួកគេទៅទីនោះ" ថេហ្យុង ចង្អុលប្រាប់នាយទៅវចំមនុស្សប្រុសមួយក្រុមគ្នា 5នាក់នៅឈរ ជិតឡានមើលមកពួកគេ ។
   "ថេហ៍! ស្តាប់បង កុំខ្លាចអី"
   "ប៉ុន្តែពួកគេ..."
   "ពួកគេជាកូនចៅបងទេ! សុំទោសផងដែលបងមិន បានប្រាប់អូនទើបធ្វើអោយអូនភ័យ បងអោយពួកគេ មកតាមការពារអូន ពួកគេនៅពីចម្ងាយគ្រាន់តែដើរតាមប៉ុណ្ណោះ"
   "ពិតមែនហេស?"
   "ពិតមែន! នៅទីនេះសិនហើយ" ជុងហ្គុក ចេញទៅក្រៅហៅពួកគេមកជិតនាយនិយាយប៉ុន្មាន ម៉ាត់ហើយក៏ហ៊ុចសោរឡានអោយទៅពួកគេបើកឡានរបស់នាយយកទៅបាត់ទើបនាយចូលមកវិញ ។
   "ពួកគេយកឡានទៅណា?"
   "បងអោយគេយកឡានទៅលាងហើយបងនិងទៅ វិញជាមួយអូន បាត់ភ័យហើយឬនៅ?"
   "ព្រះអើយ...វានៅមិនទាន់បាត់ភ្លាមៗទេ" ថេហ្យុង បែរខ្នងលាក់បាំងទឹកមុខភ័យខ្លាចរបស់គេ ។
   "ហៃយ៉ា...សុំទោស! ពិតមែន" ជុងហ្គុក ស៊កដៃ អោបចង្កេះតូចពីក្រោយដែលធ្វើអោយ ថេហ្យុង   ភ្ញាក់ជាមួយកាយវិការបែបនេះ ថែមទាំងលួចអៀនទៀតផង ។
   "ជុង...បងធ្វើស្អី? លែងទៅប្រយត្ន័គេចូលមកឃើញ"
   "ខ្ញុំមិនឃើញទេ ហ្យុង!" ជុងវ៉ុន បន្តពីក្រោយគេ ទើបមកពីកន្លែងញាំអីក្បែរនេះ ភ្លាមៗអោយពួកគេ ទាំងពីរប្រញាប់ប្រឡែងចេញពីគ្នា ។
   "មកពីកាល?" ថេហ្យុង
   "ខ្ញុំទើបមកដល់ទេហ្យុង អាចបន្តបាន" ជុងវ៉ុន
   "បន្តស្អី?" ថេហ្យុង
   "ប្អូនគេមកហើយ អញ្ចឹងពួកយើងទៅ" ជុងហ្គុក
   "ទៅណា?" ថេហ្យុង
   "គ្រែងយើងណាត់គ្នានោះអី?" ជុងហ្គុក
   "ខ្ញុំទើបមកពីក្រៅដែរទេ បងអាចនៅទីនេះសិនទេ? បន្តិចទៀតមិត្តខ្ញុំមកឡ៎ឈុតរបស់គេហើយ"
   "រ៉ូបដែលអូនដេរនោះរួចហើយឬ?"
   "មិនទាន់រួចរាល់ 100% ទេតែគេនៅឡ៎អោយហើយសិននោះអី បងទៅអង្គុយសិនទៅ"
   "អឺ...ថេហ៍! បងមានការខ្ចីឡានអូនសិន រួចរាល់បង មកទទួលណា"
   "អញ្ចឹងក៏បាន នេះ" ថេហ្យុង យកសោរឡាន អោយ ជុងហ្គុក ក៏ចាកចេញ មើលទៅនាយដូចជាកំពុងចង់ទៅតាមអ្នកណាម្នាក់យ៉ាងអញ្ចឹង ។
   មែនហើយនាយបានឃើញម៉ាក់ចុងរបស់នាយពី ចម្ងាយទើបចង់តាមទៅមើលថាតើគាត់និងទៅណា ក្រោយចេញពីហាងនៅទល់មុខកន្លែង ថេហ្យុង ដោយមានបុរសតែងខ្លួនបិទបាំងម្នាក់ចេញមកព្រមជាមួយនោះ ។
ក្រោយ ជុងហ្គុក ចេញទៅ ថេហ្យុង ដកដង្ហើមធំ បន្តិចមានអារម្មណ៍ថានាយមិនសូវមានពេលវេលា សម្រាប់គេសោះ តើជាប្តីប្រពន្ធបែបណា?
"ហ្យុង កុំគិតច្រើនអី គាត់អាចនិងរវល់"
"បងអត់បានគិតអីទេ បងទៅត្រៀមឈុតសិន" ថេហ្យុង សម្តៅទៅកន្លែងរបស់គេរៀបចំសម្រាប់រង់ ចាំអោយមិត្តរបស់គេ ។
រហូតដល់ពេលល្ងាចប្រហែលជាម៉ោង 6 មេឃក៏ ចាប់ផ្តើមងងឹតបណ្តើរៗ ថេហ្យុង ផ្តាំអោយ ជុងវ៉ុន បិទហាងនៅម៉ោង 7បើសិនជាគេត្រូវទៅមុន ផ្តាំរួច ជុងហ្កុក ក៏មកដល់ល្មម តែនាយបើកឡានរបស់នាយ មកដោយយកឡាន ថេហ្យុង ទៅទុកនៅផ្ទះបាត់ទៅហើយ ។
"បងទៅសិនហើយ កុំភ្លេចអោយអ្នកផ្ទះមកទទួល ទៅវិញម្នាក់ឯងគ្រោះថ្នាក់ណាស់"
"ខ្ញុំដឹងហើយហ្យុង" ជុងវ៉ុន ញញឹមបន្តិច ថេហ្យុង ក៏ចាកចេញ គេឡើងឡានទៅជាមួយ ជុងហ្គុក នាយនិងនាំគេទៅញាំអាហារពេលល្ងាចអោយហើយសឹម ចូលផ្ទះ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now