ភាគទី30 : ស្មានមិនខុសមែន

3.5K 291 4
                                    

   ហេរីន បានសុំជួបនិយាយគ្នាជាមួយ ជុងហ្គី នាងបានសួរនាំរឿងជាច្រើនទៅកាន់ ជុងហ្គី ដោយទុកចិត្តនាង ជុងហ្គី បានប្រាប់ពីរឿងសម្ងាត់ដែលពួកគេទាំងពីរនាក់បងប្អូនកំពុងធ្វើនៅពេលនេះអោយ នាងបានដឹងទាំងអស់ព្រមទាំងប្រាប់រាល់ការបង្ហោះរបស់ ថេហ្យុង គឺជា ជុងហ្គុក មិនមែនជានាយ ព្រោះតែមានមិនដែលមានពេលស្នឹតស្នាលជាមួយ ថេហ្យុង នោះឡើយ ។ ស្តាប់ដំបូងក៏រឆងវិលវល់ដូចគ្នា ប៉ុន្តែនាងចាប់ផ្តើមគិតយល់ខ្លះដែរ ។ ហេរីន បានត្រលប់មកគេងគិតដោយមិននិយាយជាមួយ ជុងហ្គី ពីអារម្មណ៍របស់នាងនោះឡើយ ។
    ដំបូងនាងគិតថាដែលខ្លួនលង់ទៅមានអារម្មណ៍ល្អជាមួយបងប្រុសសង្សាររបស់ខ្លួនគឺខុស នាងតែងតែ មានអារម្មណ៍ថាខុសហើយចាប់ផ្តើមធ្វើខ្លួនឆ្ងាយពី នាយប៉ុន្មានថ្ងៃនេះ នាងតែងតែខ្លាច តែពេលនេះគឺ នាយដែលជាសង្សាររបស់នាងបានធ្វើខុសមកលើនាងមុនទៅហើយ ។ បើសិនសុំផ្តាច់ទំនាក់ទំនងជាមួយនាយនៅនេះនាងនិងមិនបាច់ឈឺចាប់តែនាង ក៏មិនហ៊ានប្រាថ្នា ជុងហ្គី ដែរព្រោះយល់ថាមិនសម ។
   
    ថ្ងៃបន្ទាប់ ឬអាចនិយាយបានថាជាព្រឹកដំបូងនៅប៊ូសានរបស់ ថេហ្យុង គេមិនសូវមកទីនេះប៉ុន្មានទេ សឹងតែយូរខ្លាំងក៏មកម្តង មកដើរលេងឬមកការងារតាមប៉ារបស់គេអីបែបនេះ តែលើកនេះគេមកជាមួយ មនុស្សពិសេស នោះជាស្វាមីរបស់គេ ។
    បន្ទាប់ពីចំណាយពេលបន្តិចបន្តួចជំនុំគ្នាថាគួរទៅណានៅពេលព្រឹក ជុងហ្គុក គិតថាទៅហាត់ប្រាណបន្តិច ពេលថ្ងៃគួរតែអាចដើរលេងសប្បាយជាងនៅពេលព្រឹកដែលកន្លែងញាំអីខ្លះមិនទាន់បើកនៅឡើយ ។
    ហាត់ប្រាណមិនប៉ុន្មានទេព្រោះតែភ្នែករវល់នៅ ប្រពន្ធរាងជើងស្រលូនជាមួយខោជើងខ្លឺពាក់កណ្តាលភ្លៅដូចកាលពីយប់ពណ៌ខុសគ្នាជាមួយ អាវសរសាច់ស្តើងគួរសមចំហរលេវអាវទៀតមកអង្គុយមើលនាយហាត់ប្រាណមិនមែនទីនេះមានតែនាយម្នាក់ឯណា? ខោហ្នឹងមានប៉ុន្មាន? ចាំមើលទៅវិញប្រមូលបោះចោលអោយអស់ មិនអញ្ចឹងទេនាយនិងខាំសាច់រវល់គេអោយជាប់ស្នាមជាំ ស្នាមធ្មេញ ចាំមើលហ៊ានស្លៀកខោបែបហ្នឹងទៀតឬអត់?
    "តោះ"
    "ទៅណា?"
    "ទៅវិញ បងរួចរាល់ហើយ"
    "ខាងក្រៅមានអាងទឹក អូនចង់ហែលទឹក"
    "ប៉ុន្តែ..."
    "អត់មានអ្នកណាលេងផង អូនលេងតែម្នាក់ឯងតើ ណា ជុង...ហា៎..."
    "ក៏បាន ប៉ុន្តែ...កឹបឡេវអាវផង"
    "អ្នកណាទៅពាក់អាវហែលទឹក?" ថេហ្យុង បញ្ចប់ប្រយោគហើយប្រញាប់រត់ចេញសម្តៅទៅអាងទឹកខាងក្រៅ ។ វានៅជាន់ពាក់កណ្តាលសណ្ឋាគារដែល មានអាងទឹកនិងក្លឹបហាត់ប្រាណ ប៉ុន្តែឧបករណ៍សម្រាប់ហាត់មានមិនប៉ុន្មានមុខនោះទេ ។
   "ថេហ៍...ហឹម?" ជុងហ្គុក បម្រុងទៅតាមតែក៏មាន អ្នកខលមករកនាយ ជុងហ្គុក ដើរចេញទៅតាមក្រោយ តែឈរឆ្ងាយពីអាវទឹកបន្តិច នាយឃើញថា ថេហ្យុង គ្រាន់តែអង្គុយទម្លាក់ជើងចូលទឹកបានជាបែរខ្នងដើម្បីនិយាយទូរសព្ទសិន ។
    "ឯកសារ ហ្យុង បញ្ចូនវាអោយ មីនហ្យូ ទាំងអស់ ហើយសឹម Copy វាទុកសម្រាប់ពេលប្រជុំ ច្បាប់ដើម មីនហ្យូ និងកែរសម្រួលសម្រាប់បញ្ចូនទៅជាមួយឥវ៉ាន់តែម្តង"
    «បងយល់ហើយ ប៉ុន្តែ ជុងហ្គុកហា៎ ស្អែកមានប្រជុំ ភ្លាមៗឯងអាចឡើងមកវិញល្ងាចបានទេ កុំអោយគេ សង្ស័យចាំបងអ្នកទៅប្រជុំ»
    "ហឹម...បាន! ម៉ោង 3ខ្ញុំនិងចេញទៅវិញ ចំណែក...ហ្យុង ប៉ុណ្ណឹងសិនចុះ" ជុងហ្គុក រកបន្ថែម តែពេលបែរមកវិញបែរជា ថេហ្យុង កំពុងដោះអាវ ទុកនៅកែមអាងខ្លួនកំពុងលេងទឹកនិយាយជាមួយ ប្រុសពីរបីនាក់មកពីណាមិនដឹងនៅក្នុងអាងទឹកធំនោះជាមួយគ្នា ។
    "ថេហ៍..." ប្រូង!! ជុងហ្គុក រត់លោតចូលអាងទឹក ប្រញាប់ទៅក្រសោបរាងកាយតូចមកអោបជាប់និងខ្លួនរបស់នាយយ៉ាងលឿន ។
    "អា៎យ...ជុង? ហាសហា៎ បងកើតអី?"
    "អូនកំពុងធ្វើអី?"
    "អូនប្រាប់ហើយតើមុននេះថា ហែលទឹក"
    "មកខាងនេះ"
    "អេ...លោក?"
    "ប្រពន្ធខ្ញុំ ពួកលោកកុំមកខ្វល់" ជុងហ្គុក សម្លក់ទៅ ពួកនោះមុននិងហែងអូស ថេហ្យុង មកដល់កន្លែងអាវ នាយឈូងទៅយកអាវមកអោយគេពាក់វិញ ។
    "ពាក់អាវ"
    "ប៉ុន្តែ..."
    "ពាក់អាវហើយត្រលប់ទៅបន្ទប់សម្រាកវិញ"
    "ជុងហា៎..."
    "បើចង់ហែលទឹក ទៅវិញបងអោយគេជិះអាងទឹក អោយធំអោយអូន"
    "អីយ៉ា...បងគួរអោយស្រលាញ់ខ្លាំងណាស់" ថេហ្យុង សើចហើយក្រសោបមុខនាយមកថើបមាត់ របស់នាយមួយខ្សឺតដោយមិនខ្វល់វត្តមានអ្នកណានៅទីនេះខ្លះនោះឡើយ ។
    "កុំមកលួង"
    "អូនមិនបានលួង ឬបងខឹង? ខឹងចិត្ត...ឬខឹង...អ្វីអោយប្រាកដ?"
    "បើអូននៅតែដុតបងប្រយត្ន័តែថ្ងៃនេះមិនបានដើរ លេង..." ជុងហ្គុក តបមុខស្មើខណៈដែលនាយកំពុងពាក់អាវអោយ ថេហ្យុង វិញ ។
    "ពិតមែន? បងចង់ធ្វើអីអូន?" ថេហ្យុង ដាក់ដៃស្រាក់ករ ជុងហ្គុក ខិតទៅកាន់តែកៀកជាប់និងខ្លួន របស់នាយបន្ថែមដុតនាយចង់អោយឆេះផ្ទុះត្រង់នេះ ឬយ៉ាងម៉េច?
   "ទៅបន្ទប់ តោះ" ជុងហ្គុក លើកបី ថេហ្យុង ឡើងដាក់ទៅមាត់អាងមុននាយហក់ឡើងមកខាងលើតាមក្រោយ ដៃក្រវ៉ាចាប់ដៃនាយតូចជាប់នាំចុះទៅវិញ យ៉ាងលឿន ។
    "ជុង...បងកុំដើរលឿនពេក"
    "មិនមែនព្រោះតែអូនទេឬ?"
    "អូនខុសហើយ ថ្ងៃនេះពួកយើងទៅដើរលេងណា"
    "អត់ទេ"
    "ជុង...ហៃយ៉ា...បងថានាំអូនទៅកន្លែងដែលមាន ផ្កានោះអី ខាងក្រៅផ្កាច្រើនណាស់"
    "តែអូនដុតបងមុននេះ"
    "អូនគ្រាន់តែចង់អោយបងប្រចណ្ឌហ្នឹងអូនប៉ុណ្ណោះ មិនមែនអូនចង់លេងទឹកនោះទេ"
    "អូនសប្បាយណាស់ឬ?"
    "សប្បាយចិត្តដែលបងប្រចណ្ឌអូនបែបនេះ"
    "ចំមែន! ដល់ហើយ ចូលទៅ"
    "ជុងហា៎...អូនថា..."
    "ទៅញាំអីហើយដើរលេង"
    "យេ! អូនទៅសម្អាតខ្លួនសិន" ថេហ្យុង ហក់ថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតហើយប្រញាប់រត់ទៅបន្ទប់ ទឹកដើម្បីរៀបចំសម្អាតខ្លួន តែងខ្លួនទៅដើរលេង នោះអី ។
    ទម្រាំនឹងបានចុះមកញាំអីនៅខាងក្រោមគឺម៉ោង 1 ថ្ងៃបាត់ទៅហើយ ។ ការដើរបណ្តើរគ្នារបស់ពួកគេជា ទីចាប់អារម្មណ៍តាំងពីចូលមកដំបូងម្នាក់ៗមើលមកគេ លួចញញឹមលួចនិយាយពីពួកគេទៀតផង ។
    "អូនចង់ទៅណាមុន?"
    "បងជាអ្នកនាំផ្លូវ បងចង់ទៅកន្លែងណាក៏បាន"
    "ចុះកន្លែងដែលអូនចង់ទៅ?"
    "មាត់សមុទ្រ! តែចង់ទៅពេលល្ងាចមើលថ្ងៃលិច"
    "មិនបានទេ ល្ងាចពួកយើងទៅវិញព្រោះស្អែកមានប្រជុំបន្ទាន់"
    "លឿនយ៉ាងនេះឬ?"
    "ពេលដឹកទំនិញចេញរួចរាល់ពួកយើងមកទៀតឬចង់ទៅណាក៏បាន បងជូនទៅ"
    "បងសន្យាហើយណា"
    "អាហាររបស់អ្នកទាំងពីរមកដល់ហើយចាស៎"
    "អរគុណ"
    "មើលចុះទាំងពីរនាក់គួរអោយស្រលាញ់ណាស់ បងប្រុសកម្រណាស់ដែលនាំប្អូនមកដើរកេងបែប នេះ"
    "បងប្រុសយ៉ាងម៉េច?" ថេហ្យុង ប្តូរទឹកមុខភ្លាមៗ ក្រោយពីលឺសម្តីនាងជាបុគ្គលិកនិយាយបែបនេះមក កាន់ពួកគេ ។
    "Aww អញ្ចឹងមិនមែន..?"
    "គេជាប្រពន្ធខ្ញុំ គេឆាប់ខឹងណាស់ នាងទៅធ្វើការ ងារនាងចុះ" ជុងហ្គុក
    "អូ៎...សុំទោសផងលោក!" នាងជាបុគ្គលិក ប្រញាប់អោនសុំទោសនិងប្រញាប់ទៅធ្វើការវិញ យ៉ាងលឿន ព្រះអើយប៊ីសនឹងត្រូវប្រពន្ធគេវាយបោចសក់ទៅហើយ ។
    "បុគ្គលិកទីនេះគ្មានសិលធម៌សោះ"
    "កុំខឹងអីអូនសម្លាញ់ ពួកយើងមកដើរលេងណា"
    "ហុឹស!" ថេហ្យុង នៅតែម៉ូវតែគេមិនចង់ខ្វល់សម្តី អស់ទាំងនេះទេ ព្រោះគេមកដើម្បីកំសាន្តសប្បាយ ។
    បញ្ចប់ការញាំអាហារ ពួកគេដើរបណ្តើរគ្នាកាន់ដៃ គ្នាជាប់មិនអោយរបេះ ស្នឹតស្នាលគ្នាជាងមុនទៀតចាំមើលអ្នកណាថាពួកគេជាបងប្អូនគ្នាទៀតចាក់អោយខ្វាក់ភ្នែកតែម្តង ។
    ឆ្លងកាត់ផ្លូវតូចៗតាមចន្លោះផ្ទះដែលគេរស់នៅម្តុំ នោះហួសចេញមកផ្លូវធំដោតថ្មើជើង តាមដងផ្លូវហុំពទ្ធ័ដោយផ្ការីកពណ៌សុីជម្ពូរស្រស់ស្អាតបីដូចជា ក្តីសុខរបស់គេនៅពេលនេះយ៉ាងអញ្ចឹង ។ ដើរវិលជុំមក ដល់កន្លែងដាក់ឡានវិញ ជុងហ្គុក បើកជូនគេទៅដល់ មាត់សមុទ្រមានតែការជជែកនិងថតរូបជាមួយគ្នា ថេហ្យុង ចូលចិត្តថតរូបហើយគេបង្ហោះគឺដើម្បីរក្សា ទុកថាគេបានទៅកន្លែងនេះជាមួយម្នាក់នេះ ។
    "ពួកយើងដល់ពេលទៅវិញហើយ"
    "លឿនណាស់ នេះទើបដើរបានប៉ុន្មានកន្លែង"
    "បងនឹងជូនមកទៀត"
    "ដឹងហើយ! តោះយើង"
   ពួកគេឡើងឡានត្រលប់មកសណ្ឋាគាររៀបចំរបស់ត្រលប់ទៅវិញ ។ ជុងហ្គុក ជាអ្នកបើកឡានហើយត្រលប់ទៅវិញពេលល្ងាចប្រហែលជាទៅដល់វិញយប់ជ្រៅឯណោះ នាយប្រហែលជាកក់សណ្ឋាគារសម្រាប់ស្នាក់ព្រោះមិនចង់រំខានអ្នកណាបើកទ្វារអោយនោះទេ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now