ភាគទី42 : ដោះលែងខ្ញុំ

3.8K 326 4
                                    

    ក្រោយពី ថេហ្យុង ត្រូវចាប់ខ្លួនទៅបាត់រហូតដល់មេឃងងឹតមិនមានអ្នកណាបានដំណឹងពីគេនោះឡើយ ។
    ជុងហ្គី បានទាក់ទងមក ជុងហ្គុក ដោយសារម៉ាក់ របស់ ថេហ្យុង បានទាក់ទងទៅនាយព្រោះ ជុងហ្គុក លែងប្រើប្រាស់លេខជាមួយ ជុងហ្គី ទៀតហើយ ។
    "ខាងនោះទាក់ទងមកថាបាត់ ថេហ្យុង គិតយ៉ាង ម៉េចទៅ ជុងហ្គុក? លឺថាគេទើបចេញក្រៅថ្ងៃនេះទេ"
    "ខ្ញុំម៉េចនឹងដឹងទៅ?"
    "ឬមួយគេគិតអីទេដឹង? ព្រោះតែបងទេដឹង?"
    "ហ្យុងធ្វើអីគេ?"
    "គឺកាលពីពេលថ្ងៃបងជាមួយ ហេរីន បានសុំទៅ និយាយជាមួយគេ ប៉ុន្តែមើលទៅគេយល់ហើយតើ ម៉េចក៏ក្លាយជាបែបនេះទៅវិញ?" 
    "ខ្ញុំប្រាប់ហ្យុងហើយ ថាខ្ញុំចាត់ចែងខ្លួនឯង"
    "ឯងដូចមិនបារម្ភពីគេសោះ?"
    "ក៏..."
    "ពេលនេះឯងនៅឯណា?"
    "នៅតាមផ្លូវ ខ្ញុំមានធុរៈប៉ុណ្ណឹងចុះ"
    "ប៉ុន្តែ ជុងហ្គុក ឯង..."
    "រឿង ថេហ្យុង ខ្ញុំចេះចាត់ចែងហើយ" ជុងហ្គុក បន្តបើកឡានទៅធ្វើកិច្ចការរបស់នាយកន្លែងឆ្ងាយ ។ ស្តាប់សម្តីទៅនាយដូចមិនខ្វល់ខ្វាយពីរឿង នេះសោះ ថេហ្យុង បាត់ទាំងមូលនាយបែរជានៅនឹងធឹងធម្មតា ទៅវិញ? នាយគួរតែឆ្លេរឆ្លារតាមរក តើមានរឿងអីកើតចំពោះនាយ?

    ងាកទៅមើលកាលពីព្រឹកទៅវិញ នៅថ្ងៃនេះដែល ថេហ្យុង ចេញពីផ្ទះបន្ទាប់ពីសង្ងំនៅផ្ទះអស់ប៉ុន្មានថ្ងៃ គេបានចេញពីប្រលឹមទៅផ្ទះរបស់ ជុងហ្គុក ដើម្បី ប្រមូលរបស់ព្រោះគិតថានាយមិននៅផ្ទះនោះៗទេ ។
    រៀបចំអីវ៉ាន់របស់គេរួចហើយចុះមកក៏ជួបនិង លោកចន គាត់ឃាត់ដំណើរដើម្បីនិយាយជាមួយគេខ្លះ ។
    "ថេហ្យុង! ប៉ាសុំនិយាយបន្តិច"
    "សូមមានប្រសាសន៍មកចុះ"
    "រឿងដែលកើតឡើងប្រហែលជាមានចំណែកប៉ាដែរ"
    "លោកប៉ាមិនពាក់ពន្ធ័ក្នុងរឿងនេះទេ"
    "អញ្ចឹងគិតយ៉ាងម៉េច? បើមិនមែនជា ជុងហ្គី កូនអាចលែងលះក៏បាន"
    "លែងលះយ៉ាងម៉េចលោកប៉ា?" សម្លេង ជុងហ្គុក ចូលមកកាត់ នាយមកដល់ភ្លាមលឺបែបនេះភ្លាមក្តៅ ឆេវតែម្តង ។
    "ជុងហ្គុក!" លោកចន
    "ថេហ៍..." ជុងហ្គុក រៀបចង់និយាយតែ ថេហ្យុង គេចចេញ ។
    "ខ្ញុំសុំទៅសិនហើយ" ថេហ្យុង អោនលាលោកចនហើយក៏ចាកចេញទៅតែម្តង ។ ជុងហ្គុក បានត្រឹម មើលដំណើរគេពីក្រោយរហូតបាត់ពីភ្នែក ។
    "លែងគ្នាទៅបើមកម្តងទាំងពីរអ្នកណាទប់ជាប់?" អ្នកស្រីគីម
    "កុំមកចេះ ហាមអ្នកណារឿងលែងលះរបស់ខ្ញុំ មិនចឹងខ្ញុំមិនលើកលែងអោយទេ" ជុងហ្គុក ថាហើយក៏ ប្រញាប់ទៅខាងលើនាយមកយកឯកសារជាមួយរបស់សំខាន់ៗទៅ រៀបចំទុកអោយហើយផង ។
    ចុះមកវិញរៀបនិងដើរចេញទៅហើយតែកន្ទុយភ្នែកនាយឃើញអ្នកស្រីគីម បណ្តាលអោយនាយបែរទៅឃើញគាត់ធ្វើខ្លួនលាក់លៀមៗបានជា អោយនាយទៅតាមមើលតែម្តង ។
    "ធ្វើស្អី?" កំពុងតែរៀបចំយកសំបកថ្នាំបោះចោល តែនាយមកស្ងាត់ៗបែបនេះធ្វើអោយអ្នកស្រីគីម ភ្ញាក់ ព្រឺតប្រញាប់យកវាទុកលាក់ ។
    "ឯង..."
    "លាក់ស្អីក្រោយខ្នង?"
    "លាក់ស្អី? គ្មានទេ ឯងមករកស្អីទីនេះ?"
    "ច្បាស់ហើយថាគ្មាន? ហើយនៅធ្វើអីត្រង់នេះ?"
    "យើងឆុងតែអោយលោកបង ចុះឯង?"
    "គ្មានស្អីទេ" ជុងហ្គុក មិនសួរនាំក៏ចេញមកវិញ ណាមួយនាយប្រញាប់ផង ។ តែពេលមកពិភាក្សារជាមួយ មីនហ្យូ នាយបែរជាអារម្មណ៍មិននៅនិងខ្លួន នាយកំពុងខ្លាចថា ថេហ្យុង និងលែងលះជាមួយនាយ ត្រូវតែរកវិធីទប់ស្កាត់ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now