ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់

3.8K 319 2
                                    

ការងារបន្ទាន់របស់ ជុងហ្គុកនោះ មីនហ្យូ បានរកឃើញឯកសារសំខាន់ៗខ្លះអោយនាយមកពិនិត្យមើល តែចង់អោយឆាប់ច្បាស់គឺផ្ញើរវាទៅអោយ ជុងហ្គី មើលបន្ត ។
"អាចជាស្នារដៃអ្នកចាស់ បង្កររឿងម្តងហើយម្តងទៀតតែអគ្គនាយកតែងតែលើកទោសអោយដោយគេសន្យាថាកែ" នេះជាការឆ្លើយតបពីកូនចៅរបស់ ជុងហ្គី ក្រោយបានពិនិត្យមើលវារួច ។
"តាមដានគេ ពិនិត្យអោយច្បាស់ពីឯកសាររបស់គេ"
"ប៉ុន្តែភាគអនុម័តដោយលោកប្រធាន ចន ជេហា"
"ហេតុអីគេតែងតែមានសិទ្ធិច្រើននៅក្នុងក្រុមហ៊ុន?" ជុងហ្គុក ចងចិញ្ចើមឆ្ងល់មើលទៅគេដូចជាចេញមុខគ្រប់រឿងពេកហើយ ។
"ខ្ញុំចង់អោយអគ្គនាយកតូចបើប្រជុំរៀបចំកំនែរទម្រង់ចាស់ឡើងវិញ បើជាអគ្គនាយក ចន ជុងហ្គី គាត់មិនសូវជាខ្វល់ប៉ុន្មានទេ"
"ល្អ ប៉ុន្តែវាជាថ្ងៃដំបូងរបស់ខ្ញុំទេ"
"ខ្ញុំនិងធ្វើរបាយការណ៍ពីច្បាប់និងឯកសារសំខាន់ៗសង្ខេបជូន អគ្គនាយកតូចនៅថ្ងៃស្អែកនេះ"
"ពឹងលើលោកហើយ ទៅធ្វើការបន្តចុះ"
"បាទ" កូនចៅចំណិតរបស់ ជុងហ្គី ចេញទៅក្រៅវិញ មីនហ្យូ ក៏មកខ្សឹបៗក្បែរៗ ជុងហ្គុក ។
"មើលទៅទីនេះ ពុករលួយច្រើនណាស់ មានអ្នកយកកាំមេរ៉ាមកលាក់បង្កប់សំណាងដែលយើងរកឃើញមើលទៅគេ យកមកដាក់ពេលដែលឯងចេញទៅ មិនមានអ្វីសំខាន់នោះទេនៅក្នុងនោះ"
"សូម្បីតែការិយាក៏មានគេចេញចូលផ្តេសផ្តាសដែរ យើងដូចជាចាញ់ព្រៀបគេហើយ ភ្លេចខ្លួនមិនបានទេ"
"ត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើងនិងព្យាយាមរក របស់លាក់បង្គប់តែ យ៉ាងណាបន្តទៀតទៅវិញសឹមរៀបចំផែនការ ទីនេះមិនល្អទេ ថ្ងៃក្រោយជាមួយកូនចៅចំណិតរបស់ ជុងហ្គី ត្រូវនាំទៅនិយាយសាច់ការកន្លែងផ្សេង"
"យើងដឹងហើយ ឯងមានត្រូវទៅណាទេ? ឬចង់សម្រាកក៏បាន"
"ហៃយ៉ា ប្រសើណាស់ចៅហ្វាយ អញ្ចឹងយើងទៅផ្ទះដេកហើយ ចុកចង្កេះចុកខ្នងសឹងស្លាប់" មីនហ្យូ ញញឹមសប្បាយចិត្ត បានត្រលប់ទៅវិញ ធម្មតាអង្គុយមើលការងារកូនក្តីតូចធំមិនសូវបានសម្រាកណាត្រូវមកជួយការងារ ជុងហ្គុក ទៀត ។
ជុងហ្គុក អង្គុយពិនិត្យការងារ វាក៏មានកន្លែងដែល នាយមិនយល់ច្រើនតែនាយក៏ខលទៅសួរបងប្រុសរបស់នាយដែលអាចពន្យល់នាយបានល្អជាងអ្នកណាៗទាំងអស់ ។ ជុងហ្គុក រៀនធ្វើការបណ្តើរហើយ នាយក៏ឆ្លៀតទាក់ទងទៅ ហេរីន ផងទុកនាយងចោលយូរពេកនាងអន់ចិត្តស្លាប់មិនខានទេ ។
   "អូនកំពុងធ្វើអី?"
   «អូននៅផ្ទះបង ព្រោះម៉ាក់បងមិននៅគាត់អោយនៅកំដរបងប្រុសបង អូនទំនេរតែអូននៅជាមួយ ជេយ៍ ដែរបងកុំគិតច្រើនអោយសោះ»
   "បងមានតែសប្បាយចិត្តមានអូននៅជាគ្នាជាមួយ បងប្រុសបង នៅជាមួយគាត់តឹងទ្រូងបន្តិចហើយព្រោះគាត់មិនពូកែនិយាយទេ"
   «បងដឹងទេ គាត់កំពុងធ្វើអី? គាត់កំពុងត្រូវ ជេយ៍ អូសទៅលេងហ្គេមជាមួយគ្នា នែ៎ៗ កុំលេងខ្សែរលើ អោយសោះ»
   "អូនបន្តចុះ បងមានការបន្ត"
   «តែ ជុងហ្គុកហា៎ ថ្ងៃណាពួកយើងជួបគ្នាបាន?»
   "ល្ងាចនេះចុះ ពេលបងចប់កិច្ចការបងនិងទាក់ទងទៅអូន ថេ...អឺ...ហេរីន ប៉ុណ្ណឹងសិនចុះណា" ជុងហ្គុក ដាក់ទូរសព្ទចុះពេលមានមនុស្សចូលមក ដោយគ្មានការអនុញាតិ នោះគ្មានអ្នកណាក្រៅពី ម្តាយចុងរបស់នាយនោះទេ តែចង្រៃយ៍អីមាត់រហ័ស ទៅហៅឈ្មោះបងថ្លៃរបស់ខ្លួនទៅវិញ ។
   "ហេមៗ"
   "មានការអី?"
   "គ្រាន់តែចូលមកមើល"
   "គ្មានសិលធម៌ ចូលដោយគ្មានការអនុញាតិ" ជុងហ្គុក តបតែភ្នែកមិនបានមើលមុខអ្នកម្តាយចុងរបស់នាយនោះទេ ។
    "ចាំបាច់ដែរ? យើងចូលការិយាល័យរបស់ ជេហា គេមិនដែលថាស្អីផង ឯងឥឡូវបានដៃខ្លាំងម៉្លេះ?"
    "ខ្ញុំជាកូនអ្នកដូច ជេហា? ឯណាយកបាយមកឬអត់ ដែលខំមកដល់ទីនេះ?"
     "បាយស្អីរបស់ឯង?"
    "ចេញទៅ ខ្ញុំគ្មានពេលមកអត់ប្រយោជន៍ជាមួយអ្នកទេ"
    "នែ ចន ជុងហ្គី"
    "រំខានណាស់ ដឹងឬអត់? អ្នកណានៅខាងក្រៅ?" ជុងហ្គុក ក្រោកឈរបន្លឺសម្លេងហៅរកអ្នកខាងក្រៅ អោយមកអូសមនុស្សស្រីម្នាក់នេះចេញ ។
    "យើងចេះទៅខ្លួនឯងហើយ ហើយឯងវិញ ជុងហ្គី យើងមិនបណ្តោយទេ"
    "ខ្ញុំក៏មិនអោយអ្នកណាមកជាន់ក្បាលខ្ញុំដែរ"
   អ្នកស្រី គីម ក្រឺតខ្នាញ់ចាញ់សម្តី ជុងហ្គុក រហូតខ្នាញ់ខឹងដោយទាំងពេទ្យទៀតចាក់ថ្នាំស្អីអោយនាយបានជានាយក្លាយទៅជាបែបនេះ? ប៉ះបន្តិចមិនបាន លោកអើយ ។
    ល្ងាចម៉ោង 5 ជុងហ្គុក ចេញពីធ្វើការពេលដែលជិះ ឆ្លងកាត់ហាងរបស់ ថេហ្យុង នាយក៏ឆៀងចូលទៅរក បន្តិចមិនចង់អោយបងប្រុសនាយថានាយមិនយកចិត្ត ទុកដាក់និងប្រពន្ធគាត់ ។
    "Hello"
    "ជុងហ្គី! បងចេញពីធ្វើការហើយឬ?"
    "ចេញហើយ! ចុះអូនពេលណាទៅផ្ទះវិញ?"
    "ម៉ោង 8ទើបបិទហាង តើបងចង់នៅចាំទីនេះជាមួយគ្នាទេ?"
   "អត់ទេ បងមានធុរៈបន្តទៀត"
    "ពេលណា?"
    "ប្រហែលជាមួយម៉ោងទៀត នេះអូនចង់ញាំអីទេ?"
    "អត់ទេ ខ្ញុំកំពុងជាប់ដៃខ្លាចប្រឡាក់សាច់ក្រណាត់ វាពណ៌សរ"
    "មិនអីទេ ចាំបងបញ្ចុក! តែអូនកាត់ឈុតថ្មី? ចុះឈុតពេញហាងនេះ?"
    "ភ្ញៀវដំបូងរបស់ខ្ញុំ ជាមិត្តរៀនមហាវិទ្យាល័យជាមួយគ្នា ខ្ញុំចង់អោយល្អបំផុត មិនកែទេតែកាត់ថ្មីយកស្នារដៃនោះអី"
    "អូនដេរវាខ្លួនឯង?"
    "ត្រូវហើយ ចម្លែកឬ?"
    "ក៏...បងមិនធ្លាប់ឃើញ"
    "ជាងដេរជាមនុស្សប្រុសមានមិនខ្វះ បើបងចង់ឃើញរបៀបដែលគេដេរក៏មកអង្គុយមើលទីនេះមក"
    "ហេតុអីអូនមិនជួលជាងដេរខ្លះ?"
    "ហាងថ្មីបែបនេះ ខ្ញុំម្នាក់ឯងរកអីធ្វើមិនចង់មានផង ពេលនេះនៅហាងតែឯងព្រោះអត់មានអីធ្វើទើបដេញអោយ ជុងវ៉ុន ទៅរៀនសិនទៅ"
    "បងបានកម្មង់របស់ញាំខ្លះរួចហើយ"
    "ពីពេលណា?"
    "ពេលកំពុងនិយាយគ្នានេះអី"
    "បងពិតជាលឿនមែន"
    "អូនធ្វើបន្តចុះ បងចង់មើល"
    "បងគួរតែរកកន្លែងអង្គុយអោយស្រួល ឈរមើល បែបនេះខ្ញុំធ្វើអីមិនចេញទេ"
    "ចុះអាចថតរូបបានទេ?"
    "ថតធ្វើអី?"
    "គ្រាន់តែថតរូបប្រពន្ធត្រូវមានហេតុផលដែរ?"
    "ចុះគ្រាន់តែថតរូបប្រពន្ធបងសុំអនុញាតិដែរ? បើបងសុំទើបខ្ញុំចង់ដឹងពីហេតុផល"
    "មិនមានទេ ថ្ងៃក្រោយបងនិងថតពេលដែលចង់ ថតបើរូបចេញមកមិនស្អាតក៏បងទុកមើលដែរ"
    "ថតបែបណាក៏ខ្ញុំស្អាតដែរ"
    "អ៊ួយ...ប្រពន្ធអ្នកណាគេជឿជាក់ថ្នាក់នេះ?"
    "Aww? លោកច្រឡំហើយ ខ្ញុំនៅទំនេរមិនមាន ប្តីទេអាចញ៉ែរបាន"
    "បើមិនមានប្តីបងញ៉ែរពិតមែនហើយ"
    "សាកញ៉ែរមកមើល គ្រែងឡ៎ខ្ញុំព្រមតាម"
    "អា៎...មើលចុះអាហារមកហើយ បងចេញទៅយកសិន" ជុងហ្គុក ថាហើយដើរចេញទៅក្រៅព្រោះអ្នកដឹកជញ្ជូនបានខលហៅនាយហើយ ។
    "ចង្រៃយ៎ រកញ៉ែរគ្នាជាមួយប្តីបន្តិចមិនបាន" ថេហ្យុង ធ្វើមាត់ស្រួចខឹងចិត្តនិងអ្នកដឹកជញ្ជូនអាហារ កម្មង់ដូចជាមកលឿនពេក ឬមួយខាសាម្តុំនេះ?
    ជុងហ្គុក យកអាហារមកអង្គុយញាំនិងឆ្លៀតបញ្ចុក ថេហ្យុង ខ្លះផង ។ នាយនៅបានលើសពីកន្លះម៉ោង មែនហើយនាយមានធុរៈនិងចាំជួបគ្នានៅផ្ទះចុះ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now