ភាគទី33 : ផ្តល់ឱកាសអោយបងផង

4.1K 349 7
                                    

   ពេញមួយថ្ងៃ ថេហ្យុង មិនបាននៅហាង ជុងហ្គុក ឯណោះ ជិះកាត់ក៏មិនបានចាប់អារម្មណ៍មើលគិតស្មានថាគេនៅ តែពេលនាយមកដល់គឺមិនមាន ថេហ្យុង នៅហាងនោះទេ ។
    "ថេហ៍ ទៅណា?"
    "គាត់មកហាងតែមួយភ្លេតក៏ទៅជាមួយមិត្តគាត់ បាត់ហើយបងប្រុស គាត់មិនប្រាប់ថាគាត់ទៅណាទេ ឬនៅថ្ងៃនេះ?"
    "អត់ទេ ប្រហែលជាមកពីបងរវល់ពេកបានជាគេ មិនចង់រំខានបងទេដឹង? អញ្ចឹងបងទៅវិញសិនហើយ បើគេមកហាងឯងជួយខលប្រាប់បងផងបងនិងមកទទួលគេទៅផ្ទះ"
    "បាទបងប្រុស...តែកុំថាខ្ញុំចង់ដឹងរឿងគ្រួសារបង អី គឺបងប្រុសនិង ថេហ្យុង-ហ្យុង ឈ្លោះគ្នាមែនទេ? គឺដោយសារ ថេហ្យុង-ហ្យុង ពេលមកទឹកមុខគាត់មិនស្រស់ដូចរាល់ដងអីបែបហ្នឹង"
    "មកពីបងធ្វើអោយគេអន់ចិត្តនឹងបង ចាំបងទាក់ទងទៅគេចុះ"
    "បាទ! ថេហ្យុង-ហ្យុង ស្រួលលួងទេ មិនបាច់សម្តី ផ្អែមដាក់គាត់ពេកក៏បាន គ្រាន់តែមានរបស់លួងចិត្ត គាត់បន្តិចទៅបានហើយ គាត់និងឆាប់បាត់ជាងនៅ អង្គុយលួងពាក្យដដែលៗដាក់គាត់ បើលួងពាក្យដដែលៗអាចធ្វើគាត់កាន់តែមិនស្រួលក្នុងចិត្ត"
    "អា៎...អរគុណហើយណា ជុងវ៉ុន ដែលបានប្រាប់ មិនអញ្ចឹងបងពិតជាមិនដឹងគួរធ្វើម៉េចពិតមែន"
    "ខ្ញុំឃើញ ថេហ្យុង-ហ្យុង ស្រលាញ់បងប្រុស ណាស់បានជាខ្ញុំមិនចង់អោយអ្នកទាំងពីរឈ្លោះគ្នាយូរនោះទេ"
    "អញ្ចឹងបងទៅសិនហើយ អរគុណម្តងទៀត"
    "បាទបងប្រុស សំណាងល្អ" ជុងវ៉ុន ញញឹមទៅកាន់នាយដើរចេញពីហាងទៅរកទិញអីទៅផ្គាប់ចិត្តប្រពន្ធនាយ មើលចុះយប់មិញពិតជាធ្វើអោយគេខក ចិត្តនិងអន់ចិត្តណាស់ រៀបការជាមួយគ្នាជាង 3ខែ សូម្បីតែរឿងប្តីប្រពន្ធនាយបែរជាបដិសេដគេទៅវិញ?

    ជុងហ្គុក បានចេញពីហាងម៉ាក់របស់នាយហើយក៏ ចាប់ផ្តើមទាក់ទងទៅរក ថេហ្យុង តែម្តងពេលដែល នាយកំពុងនៅតាមផ្លូវ ។
    "ហាឡូ ថេហ៍! អូននៅឯណា?"
    «នៅក្រៅជាមួយមិត្ត»
    "ពេលណាមកវិញ? អោយបងទៅទទួលទេ?"
    «មិនបាច់ទេ ខ្ញុំទៅវិញខ្លួនឯង យប់នេះខ្ញុំគេងផ្ទះម៉ាក់»
    "ហេតុអីសុខៗអូន..."
    «ប៉ុណ្ណឹងចុះ» ថេហ្យុង បញ្ចប់ប្រយោគហើយក៏ ដាក់ទូរសព្ទចុះ គេកំពុងនៅជាមួយមិត្តពិភាក្សាគ្នារឿងជីវិតគ្រួសាររបស់គេ យ៉ាងណាចែករំលែកគ្នា ផ្តល់ការពិភាក្សាជាជាងគិតតែឯងដែរ ។
    "ឯងគិតច្បាស់ហើយមែនទេ?" ជីមីន
    "ហឹម..."
    "ចុះកន្លងមកមិនចុះសម្រុងមែនទេ?"
    "ពេលខ្លះយល់ថារីករាយ តែយូរៗទៅមានអារម្មណ៍ថាគាត់ធ្វើព្រោះតួនាទីច្រើនជាង គាត់ផ្តល់ អ្វីមកអោយយើងគឺយើងផ្តល់អោយគាត់មុន យើងជូន អំណោយទៅគាត់មុន យើងទាក់ទងទៅគាត់មុន យើងតែងតែចង់ទៅរកគាត់តែគាត់គឺគ្រាន់តែឈៀង ចូលមកយកព្រោះជិះកាត់ មួយរយៈក្រោយគាត់យក ចិត្តទុកដាក់យើង នាំយើងដើរលេងដំបូងយើងរីករាយតែត្រលប់មកគិតវិញ តើគាត់ធ្វើព្រោះជាយោបល់ឬបញ្ជាររបស់អ្នកណាទេដឹង?" ថេហ្យុង រៀបរាប់ទាំងទឹកមុខបញ្ជាក់ការឈឺចាប់ យូរៗគេមាន អារម្មណ៍ថាការរៀបការមួយនេះគ្មានន័យសោះ មាន ប្តីហាក់រអើមមិនហ៊ានប៉ះប្រពន្ធព្រោះគេជាប្រុស? អញ្ចឹងមានតែសម្រេចចិត្តលែងលះគ្នា ។
    "នៅសល់ពេលគិតក៏គិតសិនណា ថេហ្យុង រឿង លែងលះមិនមែនលែងហើយងាយផ្សះផ្សារ គាត់អាចមិនសូវរវល់និងឯងតែគាត់អត់មានពាក់ពន្ធ័មនុស្សស្រីឯណាមិនអញ្ចឹង?"
    "យើងក៏អាចជាចំណងរបស់គាត់ដែរ ដូច្នេះហើយ បានជាយើងចង់ដោះលែង"
    "ថេហ្យុងហា៎..."
    "វាមិនមែនលើកទីមួយទេ យើងព្យាយាមហើយ ជីមីន គិតថាខ្លួនឯងមិនទាក់ទាញគាត់ឬគាត់រអើមយើងអោយប្រាកដ? គាត់ព្យាយាមរក្សាកំហិតជាមួយយើង មិនអោយលើសទៅណាទេ យើងអោយដៃគាត់យើងខ្មាសគាត់បំផុត យើង...ហុឹកៗ យើងមិនចង់ រស់នៅជាមួយសភាពបែបហ្នឹងទៀតទេ..." ថេហ្យុង ខ្ទប់មុខយំនឹករឿងអាម៉ាសរបស់ខ្លួន បើទោះនាយជាប្តីរបស់គេរៀបការស្របច្បាប់ តែការដែលនាយមិនដែលប៉ះពាល់គេរយៈពេល 3ក្រោយចាប់តាំងពីរៀបការរួច គេក៏ចេះតែគិតមករហូត ពិសេសគេជាមនុស្សប្រុស មែនហើយមិនមែនអ្នកណាក៏អាចស្រលាញ់មនុស្សប្រុសដូចគ្នាបានទាំងអស់នោះទេ ។ ខុសពីគេដែលលង់ ស្រលាញ់នាយមិនដឹងតាំងពីពេលណាខំសារភាពហើយ ខំអោយដៃហើយនៅតែមិនបានផលទៀត ក៏បានន័យថាប្តីរបស់គេមិនត្រូវការគេនោះទេ បែកផ្លូវគ្នាល្អបំផុតហើយ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now