ភាគទី02 : រៀបការ

4.6K 351 4
                                    

    គីម ថេហ្យុង កើតក្នុងគ្រួសារអ្នកមានមុខមាត់ថ្លៃថ្នូរ នៅមុខចាស់ៗតែងរៀបឬកសុភាពនិងរមទម្យតែធាតុ ពិតគឺបែបនេះ...
    "ប្រលងបញ្ចប់ហើយចង់ទៅណា?" អ្នកជាមិត្តសួរ នាំគ្នាទៅកាន់គ្នារកទៅណាទៅណី ។
    "ចង់ទៅ Party" ថេហ្យុង
    "ឯងទៅបានដែរ?" ជីមីន
    "ឈប់ៗ យើងខលសុំប៉ាម៉ាក់យើងសិន" ថេហ្យុង ដើរចេញពីមិត្តរបស់គេបន្តិចដើម្បីខលទៅសុំអ្នកផ្ទះ ។
    "ហាឡូ! លោកប៉ា កូនប្រលងចប់ហើយពេលនេះ មិត្តបបួលទៅជប់លៀង តែថាកូន..."
    «ទៅចុះកូនប៉ា! តែកុំនៅយប់ពេកណា»
   "គឺប៉ា! កូនសុំអនុញាតិគេងផ្ទះ ជីមីន ព្រោះមិនចង់ រំខានអ្នកផ្ទះ"
   «អឹម! ប៉ាអនុញាតិព្រោះកូនមិនដែលទៅណានោះ ទេ តាមសប្បាយចុះ»
    "អរគុណលោកប៉ា!" ថេហ្យុង បែរមកវិញនិយាយ ជាមួយមិត្តថាគេអាចទៅបានហើយ ។ ថេហ្យុង នាំ មិត្តគេទៅទិញខោអាវប្តូរជាមុនសិន ហើយទៅញាំអី ជាមួយគ្នាហើយបន្តទៅក្លឹបរាំអោយអស់ដៃ យូរៗម្តងផង ។
    គីម ថេហ្យុង វ័យ 23ឆ្នាំរូបរាងស្រស់ស្អាតកម្ពស់  ខ្ពស់ល្មមរាងតូចច្រឡឹង ចង្កេះតូចត្រកៀកបាវខ្សាច់ រីកសាយស្អាតដូចមនុស្សស្រីគួរជាទីប្រាថ្នារបស់មនុស្សប្រុស កាន់តែមិនចម្លែកព្រោះគេមិនស្រលាញ់មនុស្សស្រីនោះទេ ។ រាល់ថ្ងៃលោកប៉ារបស់គេគម្រាមផងពត់ផង តែនៅតែមិនអាចធ្វើអោយគេប្រែចិត្តមកស្រលាញ់ មនុស្សស្រីដូចប្រុសដ៏ទៃបានដដែល ។

    មនុស្សចាស់បានជុំនុំគ្នានិយាយពីរឿងកូន អ្នកស្រី គីម ជេហុី បានមករកបងប្រុសរបស់គាត់និយាយគ្នាខ្លះ ។
    "ជឿខ្ញុំទៅបងប្រុស ចង់អោយកូនបានល្អកូនចុង របស់ខ្ញុំនេះហើយ គេល្អខ្លាំងណាស់"
    "បងកំពុងព្យាយាមកែប្រែកូនផង" លោកគីម
    "យ៉ាងណា ថេហ្យុង មិនស្រលាញ់ស្រីទេ ហើយក៏គ្មានមនុស្សប្រុសឯណាគ្រួសារគេព្រមជាមួយដែរ តែជាមួយស្វាមីខ្ញុំបងកុំព្រួយ...រៀបការហើយបំណុលបងជំពាក់គេក៏អាចដោះបានយ៉ាងងាយ គ្រួសារគេអ្នកមានណាស់"
    "គិតយ៉ាងម៉េចបង?" អ្នកស្រីគីម
    "សួរកូនសិនទេ?" លោកគីម
    "ថេហ្យុង ច្បាស់ជាតាមចាស់ គេរៀនចប់ហើយមិនចឹង?"
    "យល់ចិត្តកូនផង បើគេដឹងថារៀបការដើម្បីយក លុយដោះបំណុលច្បាស់ជាអន់ចិត្តជាមិនខាន" អ្នក ស្រីគីម
    "អ្នកបងគិតច្រើនម៉្លេះ? ប្រាប់គេថារៀបការហើយ ដោះបំណុលបានគេច្បាស់ជាសប្បាយចិត្តដែលបាន ជួយគ្រួសារ ខ្ញុំនិងបញ្ចុះបញ្ចូល ថេហ្យុង បន្ថែម"
    "បើសិនជាគ្រួសារគេព្រមទទួលមែននោះ បងនិង និយាយជាមួយកូន" លោកគីម
    "ប្រសើរណាស់" អ្នកស្រី គីម ជេហុី ញញឹមពេញ ចិត្តផែនការរបស់គាត់ច្បាស់ជាសម្រេច ។ រៀបការ ជាមួយអ្នកណាក៏បាន ជុងហ្គី មិនប្រកែកស្រាប់ហើយ យកក្មួយមកទាក់នាយ និយាយហារស្តីអី ថេហ្យុង ច្បាស់ជាស្តាប់គាត់ រៀបការហើយរើចេញនិងអោយ នាយចុះអេតាសុីវិលចែកទ្រព្យសម្បិត្តិនាយពាក់ កណ្តាលមកភរិយានោះទ្រព្យសម្បត្តិទាំងនោះច្បាស់ ជាបានមកលើគាត់ដោយសារគាត់ជាអ្នកអោយ ថេហ្យុង ទាមទារវា មនុស្ស ថេហ្យុង សើសមើកបែប នេះងាយចាញ់បោកគាត់ណាស់ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now