ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ

4.1K 393 13
                                    

    ព្រឹកថ្ងៃថ្មី
   ព្រះអាទិត្យចែងចាំងបន្លឺតាមចន្លោះបង្អួចភ្លឺពេញបន្ទប់ អាកាសធាតុត្រជាក់ផងធ្វើអោយប្តីប្រពន្ធក្លែង ក្លាយមួយគូរនេះគេងអោបគ្នាស្អឹតរមួតដោយមិនដឹងខ្លួន ។ នៅខណៈដែលកំពុងគេងលក់ស្រួលក៏មានអ្នក ចូលមករំខានពេញបន្ទប់ ។
   "ហឹម..." ជុងហ្គុក ភ្ញាក់មកឡេឡឺមើលទៅមុខ ម្តាយចុងរបស់ខ្លួនសឹងតែមិនដាច់ថាជានណា?
   "គេងដល់ស្អែកតែម្តងទៅលោកអើយ"
   "អ្នកចូលបន្ទប់ខ្ញុំបានយ៉ាងម៉េច?" ជុងហ្គុក ស្ទុះងើប អង្គុយម៉ួម៉ៅកាត់ព្រឹក ។
   "ចូលរាល់ដងសោះធ្វើជាឯងភ្ញាក់ផ្អើល? ជេហា ត្រូវការឯកសារខ្លះដែលឯងធ្វើរួច នៅឯណា? លើតុ នេះមែនទេ?" អ្នកស្រីគីម សម្តៅទៅតុធ្វើការរបស់ ជុងហ្គី មានឯកសារខ្លះដែរ ។
   "ឈប់! ឈប់ត្រង់ហ្នឹងហើយ កុំប៉ះវា កុំប៉ះអ្វីៗទាំងអស់នៅក្នុងបន្ទប់នេះ ហើយចេញទៅវិញទៅ"
   "នេះឯងកំពុងវាយស្មើជាមួយយើងដែលជាម៉ាក់ ឯងអញ្ចឹងហី? ចន ជុងហ្គី!"
   "ហុឹស! អ្នកជាអ្នកណានិយាយម្តងទៀត"
   "ហឹម...អុ៎...អ្នកមីង?" ថេហ្យុង ភ្ញាក់មកឃើញម្តាយ និងកូនចុងកំពុងសម្លឹងមុខគ្នាមិនទម្លាក់ ។ មានរឿងអី ជុងហ្គី មិនដែលបែបនេះទេ អ្នកណាចូលបន្ទប់ចូលទៅនាយមិនដែលខ្វល់ឡើយ តែហេតុអីថ្ងៃនេះខឹង? ដំបូងពេល ថេហ្យុង មករស់នៅទីនេះដំបូងក៏មិនទម្លាប់ដែលអោយអ្នកផ្សេងចូលបន្ទប់តាមចិត្តប៉ុន្តែគេ រកឱកាសនិយាយជាមួយ ជុងហ្គី មិនបាន ។
   "ចន ជុងហ្គី ឯង!"
   "អ្នកមីង! ចេញសិនទៅ" ថេហ្យុង ងើបចេញមកអូសអ្នកស្រីគីម ចេញទៅក្រៅតែគាត់មិនព្រម ។
   "លែងមីង ថេហ្យុង"
   "ចេញទៅក្រៅសិនទៅ ចាំខ្ញុំជាអ្នកនិយាយជាមួយ គាត់អោយ" ថេហ្យុង អូសដៃគាត់ចេញទាញទ្វារបិទ ក្រឹបងាគបែរមកមើលស្វាមីដែលនៅលើគ្រែឯណេះវិញ ។
   "ជុង បងមិន..."
   "ហ៊ើយ! ឈឺក្បាលណាស់"
   "បងកុំទាន់គិតច្រើនអីវាធ្វើអោយឈឺ"
   "បងមិនបានឈឺក្បាលនិងមុខរបួសទេ ព្រឹកនេះបងទៅពេទ្យ"
   "ចាំខ្ញុំជូនទៅ"
   "មិនបាច់ទេ!" ជុងហ្គុក មុខក្រញ៉ូវងើបចេញពីគ្រែ សម្តៅទៅបន្ទប់ទឹកយ៉ាងលឿន ។ សម្រាប់ ថេហ្យុង ជុងហ្គី នាយមិនដែលបែបនេះពីមុនមកទេបើតាមគេស្គាល់គ្នាជិតមួយខែដែរមុនរៀបការ តែប្រហែលជានាយម៉ួម៉ៅព្រោះតែកំពុងឈឺ ឬមួយចរិកនាយពិតគឺបែបនេះ?
   ជុងហ្គុក រៀបចំខ្លួនរួចរាល់សឹងតែស្ទះខ្យល់ស្លាប់ នៅកន្លែងតែងខ្លួនទៅហើយ អាវរបស់ ជុងហ្គី មួយទូរសឹងតែជាពណ៌សរនិងផ្ទៃមេឃហើយរកតែអាវយឺតមួយពាក់មិនបានផង ។ នាយពាក់អាវយឺតដៃវែងរបស់ ថេហ្យុង ដែលមើលទៅធំល្មមចេញមកឃើញ ថេហ្យុង កំពុងប្រមូលសម្លៀកបំពាក់ទំនងជាយកទៅបោកគក់ ។
   "អូនប្រមូលវាទៅណា?"
   "យកទៅបោកគក់នោះអី"
   "ម៉េចមិនអោយអ្នកបម្រើធ្វើ?"
   "ជុង? បងជាអ្នកប្រាប់អូនថាធ្វើខ្លួនឯងមិនអញ្ចឹង?"
   "បង? អ្នកណាគេយកប្រពន្ធមកអោយបម្រើ? ដាច់ខ្យល់ស្លាប់មិនខានទេ គ្រួសារម៉ាកស្អី?" ជុងហ្គុក រអ៊ូ តិចៗ កាន់តែតឹងទ្រូង កាន់តែម៉ួម៉ៅជាមួយអ្នកផ្ទះនេះ ពេញទំហឹង ឯ ថេហ្យុង កាន់តែពិបាកតាមនាយ មិនទាន់ទៅទៀត ។
"អូនមិនបាច់ធ្វើវាទៀតទេ បងអោយគេមកធ្វើហើយ អូនអាចចេញទៅបំពេញធុរៈរបស់អូនបាន"
"ប៉ុន្តែ..."
"គ្មាន តែស្ករអីទាំងអស់ អូនត្រូវស្តាប់តាមបញ្ជារ បងទៅសិនហើយ"
"បងមិនញាំអីសិនទេឬ?"
"អត់ទេ បងប្រញាប់" ជុងហ្គុក ចេញទៅក្រៅបន្ទប់ បាត់ ថេហ្យុង តាមមើលទាំងចម្ងល់នាយចេញពីមន្ទីរ ពេទ្យមកក៏ប្លែកខ្លាំងណាស់ ហើយនៅយកអាវរបស់ គេពាក់ទៀត?
ជុងហ្គុក ចុះមកខាងក្រោមងាករ៉េភ្នែកសម្លឹងមុត ទៅកាន់អ្នកជាម្តាយចុងដោយស្អប់ខ្ពើមជាទីបំផុត រួចក៏ហួសទៅក្រៅដោយមិនលាអ្នកណាទាំងអស់ ។
"ជូនខ្ញុំទៅមន្ទីរពេទ្យ" ជុងហ្គុក បញ្ជារទៅអ្នកបើក ឡានដែលត្រៀមឡានជាស្រេច ។
"គឺឡាននេះសម្រាប់អ្នកប្រុស ជេហា ទេទាន"
"ស្អីគេ? ចុះឡានផ្សេង?"
"ឡានផ្សេងត្រូវជូន ជេអុីន ទៅសាលា" អ្នកស្រីគីម ឈរអោបដៃបោះសម្តីចេញពីក្នុងផ្ទះមក ។
"ជិះជាមួយគ្នាមិនបាន?" ជុងហ្គុក
"មិនបានទេ ឯងភ្លេចទម្លាប់ហើយឬ? ឡានរបស់ឯងមានបើកទៅ អេ...មានមកពីណាឡានខ្ទេចអស់ហើយ" អ្នកស្រីគីម ពេបមាត់ឈរបញ្ជារសម្ញែង ឬកម្ចាស់ផ្ទះអោយ ជុងហ្គុក កាន់តែក្តៅកាន់តែខ្លាំង ។
"បាន! ខ្ញុំជិះតាក់សុីក៏បាន" ជុងហ្គុក មិនទ្រ នាយចេញទៅហៅតាក់សុីជិះទៅមន្ទីរពេទ្យខ្លួនឯងក៏បាន ចំណែក ថេហ្យុង ក៏ដូចគ្នាមានធុរៈចេញក្រៅគេក៏តែងតែជិះតាក់សុីដូចគ្នា ហើយពេលដែល ជុងហ្គី មិននៅបែបនេះគេក៏មិនចង់នៅស្តាប់សម្លេងរំខានមីង របស់គេដូចគ្នាទើបគេតែងចេញទៅផ្ទះគេឬទៅជួបមិត្តរបស់គេអីបែបហ្នឹង ។

ម្ចាស់គ្រងបេះដូង (ចប់)Där berättelser lever. Upptäck nu