ភាគទី34 : បងជារបស់អូនហើយ 🔞

5.7K 343 1
                                    

    រាងក្រាសស្រស់សង្ហារអង្គុយក្រលែងកែវស្រាទៅមកតិចៗ មើលទៅគេឯងនៅក្នុងក្លឹប ទីនេះជាកន្លែងដែលនាយបានលួចបើកវាដោយមិនមានគ្រួសាររបស់នាយបានដឹងនោះឡើយ ។ ក្រោយបាន ដំណឹងថា ថេហ្យុង ជាមួយស្វាមីទាស់ទែងគ្នានាយ បែរជាមកអង្គុយញញឹមសប្បាយចិត្តទៅវិញ?
    "ថាហើយដែលបានប៉ុន្មាន?" ជេហា សើចចម្អក ទៅប្តីល្ងង់សើកមើករបស់ ថេហ្យុង លឺថាចង់លែងលះផង? អញ្ចឹងមានតែនាយជួយអោយឆាប់ដាច់ស្រឡះ?
    ការគិតសប្បាយៗបានកាត់ផ្តាច់ក្រោយមានលេខ ទូរសព្ទខលចូលមករកនាយ ។ ជេហា ដាក់កែវ Wine ចុះរួចហើយដើរចេញទៅកាន់ឡានរបស់នាយ ទម្រាំមកដល់ទូរសព្ទនាយរោទ៍ជាលើកទីពីរទៅហើយ ។ នាយឡើងឡានព្រមទាំងអោយកូនចៅបើកចេញ ទៅសិនទើបចុចទទួល ។
   "ហាឡូ អ្នកម៉ាក់? ខ្ញុំនៅតាមផ្លូវ កំពុងទៅផ្ទះវិញ"
   "កូនមានឃើញលោកពូ សុងអា ទេ? ម៉ាក់ទាក់ទង គេមិនបានតាំងពីម្សិលមិញ"
   "ខ្ញុំក៏មិនដឹងដែរ មិនឃើញមកធ្វើការទេថ្ងៃនេះ"
   "គេមិនដែលបាត់ខ្លួនបែបនេះទេ"
   "ម៉ាក់ដូចជាដឹងពីគាត់ណាស់?"
   "ពូកូនឯងគ្មានញាតិទេ ដូច្នេះទៅណាក៏ប្រាប់តែ ម៉ាក់នេះហើយ"
    "អរ...អញ្ចឹងទេឬ?"
    "ប៉ុណ្ណឹងចុះ កូនប្រុសម៉ាក់ស្រលាញ់កូន"
    "លី សុងអា យ៉ាងម៉េចហើយ?" ក្រោយដាក់ទូរសព្ទចុះ ជេហា ក៏ចោទសំណួរទៅកាន់កូនចៅចំណិត របស់ខ្លួន ទាក់ទងនិង លី សុងអា ដែលត្រូវនាយដាក់ ទោសបន្ទាប់ពីធ្វើអោយការងាររបស់នាយបរាជ័យ ។
    "ដឹងខ្លួនហើយចៅហ្វាយ តែនៅមិនទាន់ដើរបាន នៅឡើយទេ"
    "ល្អ អោយបាយសុីហើយជូនទៅផ្ទះវិញផង"
    "បាទចៅហ្វាយ"
    នេះហើយ ចន ជេហា ទាំងឃោឃៅនិងព្រៃផ្សៃ បំផុតដែលអ្នកណាក៏មិននឹកស្មានដល់ ។

   ងាកមកមើលមួយគូរនេះវិញ មុននេះតម្លើងសម្លេងដាក់គ្នាយកឈ្នះចាញ់រាងខ្លួនតែពេលនេះក៏ស្ងាត់ជ្រាបទៅវិញ ។ ប្រលែងគ្នាចេញពីការអោបថើប ជុងហ្គុក ទម្លាក់សម្លេងស្រាលស្រទន់សួរទៅកាន់នាយតូចជាប្រពន្ធរបស់ខ្លួន ។
    "ទៅផ្ទះយើងវិញណា"
    "វាយប់ជ្រៅហើយ គេងទីនេះ"
    "បងមិនមានត្រៀមអ្វីមកទេ ទៅផ្ទះវិញល្អជាង"
    "ប៉ុន្តែ..."
    "ណា! នេះមិនយប់ជ្រៅប៉ុន្មានទេ បងមិនចង់អោយអ្នកផ្ទះយល់ថាយើងទាស់ទែងមិនចុះសម្រុងគ្នា ដោយសារតែអូនមកផ្ទះរហូត"
    "ទៅវិញក៏បាន ចំមែន"
    "ចុះខ្សែរដៃនេះ យកឬអត់?"
    "យក" មួយម៉ាត់តបទៅវិញតែពេបមាត់ចង់យំ ព្រោះតែវាស្អាតពេក ។
     "បងពាក់អោយណា"
     "អឹម" ថេហ្យុង ងក់ក្បាលហើយលើកដៃមកអោយនាយពាក់ខ្សែរដៃអោយ នាយថែមទាំងថើប លើករដៃរបស់គេទៀតផង ។
     "ស្អាតនិងសាកសមជាមួយអូនបំផុត"
     "អរគុណ" ថេហ្យុង ទម្លាក់បបូរមាត់ថើបទៅនាយ ពេលដែលនាយបានងើយមុខមើលទៅគេ ។
     "តោះយើង"
    សម្រួលគ្នាហើយក៏នាំគ្នាមកផ្ទះត្រកូលចន វិញ មកដល់ស្របពេលនិង ជេហា មកដល់ដូចគ្នា ចុះពីឡានមកបែរជាឃើញប្តីប្រពន្ធមួយគូរនេះកំពុងដើរ បណ្តើរគ្នាញញឹមញញ៉ែមចូលផ្ទះទៅវិញ ក្តៅឆេវមួយរំពេចតែម្តង ។
    "វាយ៉ាងម៉េចទៀតហើយ? ពុទ្ធោអើយ"
    ព្រមទទួលទៅថាព្យាយាមយ៉ាងណាក៏មិនអាចដូច អ្នកជាប្តីប្រពន្ធដែរ គេមានរឿងទាស់ទែងគ្នាយ៉ាងណាក៏តែងតែសម្រួលគ្នាមកល្អវិញបាន ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now