ភាគទី46 : ជេហា មិនមែនកូនបង្កើត?

3.5K 279 3
                                    


ជេហា ដែលដើរគេចពី ជេអុីន នោះនាយបានត្រលប់មកផ្ទះមុនដើម្បីប្រមូលភស្តុតាងទុកលាក់តែពេលនាយមកដល់គឺមានប៉ូលីសនៅពេញផ្ទះទៅហើយ ក្រុមប៉ូលីសប្រហែលជាចែកផ្លូវគ្នាទៅតាមទីតាំងផ្សេងគ្នា ។
"ពួកលោកកំពុងធ្វើអី?"
"លោកគឺ ចន ជេហា មែនទេ? ខ្ញុំជាក្រុមស៊ើបអង្កេតពិសេស នេះជាដីការដើម្បីឆែកក្នុងផ្ទះនេះពាក់ពន្ធ័និងការស្លាប់របស់លោកចន"
"ពួកលោកដូចជាកំពុងបំពានហើយ ម្ចាស់ផ្ទះមិននៅផង ពួកលោកបែរជា..."
"បញ្ជាក់នេះជាដីការ ហើយមេផ្ទះបានអនុញាតិដូចគ្នា បើរង់ចាំយូរជាការបង្អាក់ដល់ការងារ"
"មេក្រុម ខាងនេះ"
"សុំលាសិនហើយលោក" ប៉ូលីសម្នាក់នោះសម្តៅទៅបន្ទប់របស់លោកចន ឃើញថារកឃើញភស្តុតាងជាដបថ្នាំដែលលាក់ទុកក្នុងថតតុក្រោមទូរសម្លៀកបំពាក់ ។
ជេហា ឈរមើលប៉ូលីសនាំយកភស្តុតាងយកទៅជាមួយ លើកនេះកាន់តែធ្ងន់ករនាយមិនអាចជួយ ម៉ាក់របស់នាយបានទេ តើគាត់លួចធ្វើរឿងនេះតាំពីពេលណា? បើប្រាប់នាយរឿងក៏មិនអាចក្លាយជាបែបនេះដែរ ពេលនេះនាយគ្មានកន្លែងត្រូវទៅទេ មានតែមនុស្សម្នាក់គត់ដែលអាចជួយនាយបាន ។

ពិធីបុណ្យសពបានបញ្ចប់ក្រោយពីការបូជាសពរបស់លោកចន រួចរាល់ ជុងហ្គី យំខ្លាំងណាស់តែនាយមានម៉ាក់នៅអោបលួង ចំណែក ជុងហ្គុក ក៏មាន ថេហ្យុង នៅក្បែរនាយដូចគ្នា ។
"ត្រលប់ទៅផ្ទះវិញសម្រាកអោយបានច្រើនណាកូន ប៉ារបស់កូនទៅបានសុខហើយ"
"ប៉ុន្តែម៉ាក់...ខ្ញុំពិតជា..." ជុងហ្គី
"ជេអុីន រឹងមាំឡើងណាក្មួយ"
"អរគុណ អ៊ំស្រី"
"បើមិនអាចនៅម្នាក់ឯងបាននៅមានម៉ាក់ មានប្អូន និងមនុស្សដែលកូនស្រលាញ់រង់ចាំកូនណា ជុងហ្គី"
"ហ្យុងចាំខ្ញុំជូនទៅផ្ទះវិញចុះ" ជុងហ្គុក
"ឯងក៏ត្រូវសម្រាកដែរ"
"មីនហ្យូ ផ្ញើររបស់មកអោយទាក់ទងនិងប៉ា ទៅមើលជាមួយគ្នាទៅ"
"ហឹម ក៏បាន! ខ្ញុំទៅសិនហើយម៉ាក់" ជុងហ្គី
"ទៅចុះ សល់ប៉ុន្មានទៀតម៉ាក់និងអ៊ំឯងចាត់ចែងអោយ"
"បាទ ចុះអូន ហេរីន?" ជុងហ្គី
"អូននៅជាមួយម៉ាក់ និងជូនម៉ាក់ទៅវិញតែម្តង"
"អរគុណអូនសម្រាប់ប៉ុន្មានថ្ងៃនេះ" ជុងហ្គី
"ហេរីន ទៅវិញប្រយត្ន័ផង ចាំបងអោយ ជេយ៍ នាំកូនចៅទៅតាម" ជុងហ្គុក
"ដឹងហើយ ពួកបងឆាប់ទៅចុះ"
"អឹម! តោះអូន" ជុងហ្គុក ចាប់កាន់ដៃ ថេហ្យុង ដើរទៅមុន នាយតូចឆ្លៀតលាម៉ាក់ក្មេកផង ចំណែក ជុងហ្គី និង ជេអុីន ទៅតាមក្រោយ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now