ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ

4.1K 326 2
                                    

    ជាថ្ងៃសម្រាក ជេហា ក៏មានពេលវេលាផ្ទាល់ខ្លួន សម្រាប់ខ្លួនឯងខ្លះដែរ មនុស្សនាយមិនខុសពី ជុងហ្គី ប៉ុន្មានទេ ពីតូចដល់ធំត្រូវម៉ាក់បង្ខំអោយគិតតែរៀនៗ រៀនដើម្បីយកឈ្នះ ជុងហ្គី រៀនដើម្បីអោយលោកចន កោតសរសើរលើនាយជាជាងកូនដើមរបស់លោក ។ ជេហា គឺដូចជាប់នៅបន្ទប់ឃុំឃាំង តែនាយក៏ខំប្រឹងគ្រប់យ៉ាងតាមអ្វីដែលម៉ាក់នាយចង់បាន សព្វថ្ងៃបើទោះជានាយថ្នាក់ក្រោមតែស្នារដៃការងារ នាយមិនធម្មតានោះទេ ។ ជេហា ជាមនុស្សចិត្តធ្ងន់ អាចថាឈាមត្រជាក់ អតធ្មត់នៅគ្រប់រឿងបរាជ័យហើយព្យាយាមស្ថារមកវិញអោយល្អបំផុត ។ ពេល វេលាផ្ទាល់ខ្លួននាយមិនសូវមាន កាន់តែមិនមាន ស្នេហាទៅទៀតព្រោះតែម៉ាក់នាយគិតតែអោយនាយផ្តោតលើការងារតែមួយមុខ គាត់ចង់អោយនាយពូកែជាង ជុងហ្គី ហើយលោកចន អាចទុកចិត្ត ប្រគល់អ្វីៗអោយនាងបាននោះអី ។ វ័យ 24ឆ្នាំរបស់ នាយចងភ្ជាប់ដោយការងារ បន្ទុក និងសម្ពាធ ពេលមានចិត្តចេះស្រលាញ់នរណាម្នាក់ហើយបែរជាប៉ះចំ របស់មានម្ចាស់រួចហើយទៅវិញ ។
ទីនេះ ជេហា ដើរតែម្នាក់ឯងនៅផ្សារទំនើបទំនង ជាមករកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។ នៅក្នុងហាងគ្រឿងក្រអូបនាយកំពុងរើសទឹកអប់ក៏មានមនុស្សប្រុសមួយគូបានចូលមកជាមួយពួកគេមិនបាន ចាប់អារម្មណ៍ថាមាននាយនៅទីនេះឡើយ តែ...
"គឺ ជេហា៎?" ថេហ្យុង បន្លឺឡើងអោយនាយដែល អោនមើលទឹកអប់ងើបមុខឡើងជាមួយស្នាមញញឹមផង ។
"ថេ...បងថ្លៃ! បងប្រុស មកទិញរបស់ប្រើប្រាស់មែនទេ?" ជេហា
"អឹម" ជុងហ្គុក គ្រាន់តែងក់ក្បាលតាមទម្លាប់ចរិក អឿរបស់នាយ ។
"មែនហើយ! ជេហា ទិញអី?" ថេហ្យុង
"គឺទិញទឹកអប់ តែមិនដឹងគួររើសមួយណា? ចង់ប្តូរ ក្លិនចាស់" ជេហា
"អោយខ្ញុំជួយរើសទេ?" ថេហ្យុង
"ក៏ល្អ..." ជេហា
"ហេម! បងមិនដឹងថាគួរទិញអីខ្លះទេ មុននេះភ្លេចអស់ហើយ" ជុងហ្គុក ផ្តាច់ការសន្ទនារបស់ពួកគេ ។
"មែនហើយ បងប្រុស! ក្បាលរបស់បងលែងអីហើយហេស?" ជេហា
"លែងអីហើយ" ជុងហ្គុក
"គឺគាត់ទើបនិងមកពីពេទ្យព្រឹកមិញនេះឯង ជុង! មុននេះបងថាចង់បាន សាប៊ូលាងមុខមែនទេ? ពួកយើងទៅរើសវាទៅ" ថេហ្យុង
"មែនហើយ មានប្រពន្ធជួយចាំពិតប្រសើរណាស់"
"ពួកយើងទៅខាងនោះសិនហើយ តាមសប្បាយ ជេហា៎" ថេហ្យុង ញញឹមហើយនាំ ជុងហ្គុក ទៅម្ខាងទៀតរើសរបស់ប្រើប្រាស់ ក្នុងបន្ទប់ទឹក ជុងហ្គី មិនមានអីគួរអោយប្រើកើតសោះ មានតែរបស់ ថេហ្យុង ។ ជេហា៎ ញញឹមស្កោះមើលទៅពួកគេដែលដើរចេញ រួចមើលមកខ្លួនឯងហើយគិតក្នុង ចិត្តថាហេតុអីមើលទៅពួកគេដូចជាមានស៊េរីភាព ឯនាយដូចជាកំពុងជាប់ទ្រុងហើរទៅណាមិនកើតយ៉ាងអញ្ចឹង?
ចំណែកឯពីរនាក់ប្តីប្រពន្ធឯណេះវិញ ថេហ្យុង មិនសូវប៉ុន្មានទេតែ ជុងហ្គុក គឺទិញៗៗដូចអ្នករើផ្ទះ ទិញដូចនៅផ្ទះមិនមានសម្លៀកបំពាក់សូម្បីតែមួយឈុត យ៉ាងអញ្ចឹង ។ នាយបានជ្រើសយកអាវយឺតជាមួយ និងខោខាប៊យដែលសមជាមួយវ័យរបស់នាយជាច្រើន បើ ជុងហ្គី វិញគ្មានខោខាប៊យសូម្បីតែមួយ នាយច្បាស់ជាដាច់ខ្យល់ស្លាប់ជាមិនខានទេ ។
"បងប្តូរចំណូលចិត្ត?"
"ស្លៀកពាក់បែបហ្នឹងមិនល្អទេឬ?"
"ក៏យល់ថាសង្ហារ តែយល់ថាបងប្លែក គឺប្លែកគ្រប់ យ៉ាងពិតមែន"
"ពួកយើងស្គាល់គ្នាមកយូរប៉ុណ្ណាហើយ?"
"បើរាប់ពីពេលជួបគ្នាដំបូងមកដល់ឥឡូវគឺជាងមួយខែហើយ មិនប៉ុន្មានទេពីរខែ"
"អញ្ចឹងអូនកុំខ្វល់ថាបងប្លែកបែបណា ទោះជាប្លែកក៏បងនៅតែជាប្តី មិនអីចឹង?"
"ខ្ញុំមានទៅថាបងជាអ្នកដ៏ទៃឯណា? ហឹម...បងត្រូវ ការទិញអីទៀត?"
"ថ្ងៃនេះច្រើនហើយ ចាំថ្ងៃក្រោយចុះ តោះយើង! រសៀលដែរហើយ អូនមានត្រូវទៅណាទេ?"
"ចង់ទៅហាងមើលថាគេរៀបចំយ៉ាងម៉េច? អូ៎...មួយទៀតបងថាប្តូរការតុបតែងបន្ទប់គេងពួកយើងនោះអី?"
"មែនហើយ អុ៎...ថេថេហ៍...បងទៅបន្ទន់ទឹកបន្តិច"
"អូ៎...ខ្ញុំចាំទីនេះ" ថេហ្យុង ថាហើយ ជុងហ្គុក ប្រញាប់ទៅយ៉ាងលឿន មូលហេតុនាយបានឃើញ ហេរីន ជាមួយប្អូនប្រុសនាងកំពុងនៅក្បែរនេះ ។
"បងស្រី! ខ្ញុំទៅបន្ទប់ទឹកសិន សឹមឡើងទៅលើ"
"ជាន់លើក៏មាន តែខកបងនិងប្រាប់ប៉ា"
"ហៃយ៉ា...នៅ 20នាទីទៀតឯណោះ ខ្ញុំបន្ទាន់ហើយណា"
"ទៅៗ" ហេរីន ថាហើយប្អូនរបស់នាងក៏ទៅបន្ទប់ទឹកសិន ឯនាងមកអង្គុយម្តុំៗនិង ថេហ្យុង នេះឯង ។
ជុងហ្គុក ឯណេះវាក់អើជាមួយប្អូនរបស់ ហេរីន នៅបន្ទប់ទឹក ។
"ជុងហ្គុកហ្យុង មកលឹបឡ៎រអីត្រង់នេះ?"
   "អ៊ួយ ជេយ៍! ម៉េចក៏ទីនេះ?"
   "មកបន្ទប់ទឹក"
   "ដឹងហើយតែមកទីនេះ...?"
   "ជូន បងស្រី ហេរីន មកមើលកុន រអ៊ូប្តឹងប៉ាអោយខ្ញុំ ជូនមកគាត់ថា ហ្យុង រវល់"
   "គឺមែនហើយ បងរវល់ការងារនៅម្តុំនេះ"
   "ហ្យុង ចេះធ្វើការដែរ?"
   "ឯងចង់បានន័យថាម៉េច?"
   "អត់ទេ ខ្ញុំប្រញាប់ណាស់ទៅសិនហើយ" ជេយ៍ នឹកឃើញថាត្រូវធ្វើធុរៈទើបប្រញាប់លា ឯ ជុងហ្គុក លបៗចេញពីបន្ទប់ទឹកមកចង់ខលអោយ ថេហ្យុង ទៅចាំកន្លែងផ្សេងតែនាយគ្មានលេខទេ ។
    "ហាឡូ ប៉ា! អា៎...ពួកយើងបានមកដល់ហើយ" ហេរីន ងើបដើរចេញទៅនិយាយទូរសព្ទនាងមិន ទម្លាប់អង្គុយនិយាយទូរសព្ទកន្លែងដែលមានអ្នកប្លែក មុខនៅជិតនោះទេ ។ នៅពេលដែលនាយដើរចេញ ជុងហ្គុក ក៏រហ័សរត់មកយ៉ាងលឿន ។
   "តោះយើង"
   "អេ...ជុង! បងប្រញាប់ទៅណា?"
   "គឺប្រញាប់ទៅមើលរបស់តែងបន្ទប់នោះអី បងគិតថាបងទៅបន្ទប់ទឹកយូរពេកហើយ ម៉ោះទៅយើង ខាងនេះ" ជុងហ្គុក នាំផ្លូវ ថេហ្យុង ទៅមួយជាន់ទៀត ដែលមានជារបស់តុបតែងផ្ទះអីអស់នេះ ដើរមើលបន្តិចគិតត្រូវគ្នារើសបានហើយក៏ប្រាប់អោយគេរៀប ចំទៅថ្ងៃនេះតែម្តង ។
    ចេញពីផ្សារទំនើប ថេហ្យុង បានអោយ ជុងហ្គុក ជូនមកដល់ហាងរបស់គេដែលរៀបចំជិតរួចរាល់ហើយនោះ ដំបូងគម្រោងរបស់គេគឺសម្ភោធន៍វានៅ ពេលមកពីក្រេមទឹកឃ្មុំវិញ ឯណាមិនបានទៅផងងាក មកមើលចេញចូលៗរហូត ។
   "ទីនេះ?"
   "ទីនេះយ៉ាងម៉េច? មិនល្អទេឬ? វានៅតាមផ្លូវទៅ ក្រុមហ៊ុនបង ទីតាំងទីនេះវាថ្លៃណាស់"
   "បងចង់ចុះទៅមើល" ជុងហ្គុក ជាមួយ ថេហ្យុង បានចូលទៅមើលក្នុងហាង គេបានត្រៀមជាមួយឈុតជាច្រើនដែលគេអោយជាងដេរល្អៗដេរវាជាមួយស្នារដៃច្នៃម៉ូដរបស់គេផ្ទាល់គឺត្រៀមសម្រាប់ ការដាក់តាំងនៅក្នុងហាង ។
   "បងប្រុស"
   "យ៉ាងម៉េចហើយ?" ថេហ្យុង សួរទៅកាន់ប្អូនជីដូន របស់គេដែលមើលការខុសត្រូវទីនេះ ។
   "បើថែមម៉ោងពួកគេនិងរួចរាល់ថ្ងៃនេះហើយបងប្រុស ចុះ..." នាយតូច ជុងវ៉ុន សួរពីនាយដែល នៅក្រោយខ្នងបងប្រុសរបស់ ថេហ្យុង ។
   "សួស្តី បងគឺស្វាមី ថេហ្យុង" ជុងហ្គុក
   "អា៎...សង្ហារណាស់! សួស្តី ខ្ញុំឈ្មោះ យ៉ាង ជុងវ៉ុន ជាប្អូនជីដូនមួយរបស់បងប្រុស ថេហ្យុង"
   "គួរអោយស្រលាញ់មែន មកធ្វើការទីនេះឬ?"
   "បាទ! មកជួយជាកូនចៅអោយបងប្រុសនិងបាន រៀនផង ហេះៗ" ជុងវ៉ុន សើចតិចៗដាក់នាយ គេរួចរាយងាយចុះសម្រុងណាស់ ។
   ក្រោយពីរាក់ទាក់គ្នាមិនបានប៉ុន្មានក៏ត្រូវទៅវិញដោយសារអ៊ំម៉ែដោះរបស់ ជុងហ្គី បានខលមករក នាយថានៅផ្ទះមានរឿង ។

ម្ចាស់គ្រងបេះដូង (ចប់)Tahanan ng mga kuwento. Tumuklas ngayon