ភាគទី18 : សុំអនុញាត្តហួងហែងជំនួស

3.9K 342 2
                                    

    កន្លែងកម្មវិធីរៀបចំនៅបរិវេនផ្ទះជារបៀបជប់លៀងអីបែបហ្នឹងព្រោះកម្មវិធីធំកាលពីព្រឹករួចរាល់ហើយដែលចូលរួមតែសាច់ញាតិគេប៉ុណ្ណោះ ហើយពេលយប់គឺមានភ្ញៀវមកពីទីជិតឆ្ងាយច្រើន ។
    ប្តីប្រពន្ធពីរនាក់ដែលរៀបការបានមួុយខែបណ្តើរគ្នាដោយនាយជាស្វាមីស៊កដៃអោបត្រឹមចង្កេះពីក្រោយជាហេតុអោយនាយតូចជាប្រពន្ធញញឹមខ្ចឹបតែម្តង ។
   "ថេហ្យុង..."
   "អបអរសាទរអ្នកទាំងពីរ"
   "អរគុណឯងហើយ ចុះ..."
   "គាត់គឺស្វាមីយើង"
   "សួស្តី ខ្ញុំចន ជុងហ្គុក..."
   "ជួបផ្ទាល់សង្ហារខ្លាំងណាស់ បងមិនថាអ្វីបើអូនសរសើរអ្នកផ្សេងនៅថ្ងៃនេះ?" មិត្តរបស់ ថេហ្យុង សួរទៅប្តីរបស់នាង ។
   "បងច្បាស់ជាខឹងដែលលោកចន សង្ហារជាងបង"
   "តែកូនកម្លោះអូនសង្ហារដាច់គេ"
   "រឿងនោះប្រាកដហើយ"
   "ថេហ្យុង រកកន្លែងគួរសមសិនទៅណា យើងទទួលភ្ញៀវសិន ទម្រាំកាត់នំមួយម៉ោងទៀតឯណោះ"
   "ចុះ ជីមីន មកឬនៅ?"
   "នៅទេ! ប៉ុន្តែ វ៉ូសុីក មកហើយ"
   "អូ៎...តោះយើង" ថេហ្យុង ចាប់កាន់ដៃ ជុងហ្គុក ទៅរកកន្លែងអង្គុយសិន ។ ពេលបានអង្គុយ ថេហ្យុង ក៏ឆ្លៀតសួរនាយផង ។
   "មុននេះបងប្រាប់គេថាឈ្មោះ ចន ជុងហ្គុក?"
   "ហាស? ពិតមែនឬ? បងប្រហែលជាជាប់មាត់ដោយសារតែ មីនហ្យូ គឺហៅបងបែបនេះរហូត"
   "ចេះតែមាន ឈ្មោះខ្លួនឯងមិនចាំ?"
   "គឺរឿងច្រលំតែងតែមានអញ្ចឹងហើយ តែអូនចង់ញាំអីទេបងទៅចាប់មកអោយ"
   "អត់ទេ ជុង..."
   "ចាំបន្តិច" ជុងហ្គុក ងើបសម្តៅជាតុអាហារនិងចាប់ របស់ញាំខ្លះជាមួយទឹកក្រូចមួយកែវអោយ ថេហ្យុង ផង ។ រវល់តែឈរនិយាយគ្នាជាមួយអ្នកជំនួញដែលស្គាល់ជាមួយបងប្រុសរបស់នាយក្រលេកទៅចំ ថេហ្យុង កំពុងនិយាយជាមួយអ្នកណាមិនដឹង ។ នាយ ម្នាក់នោះអោនមកនិយាយជាមួយ ថេហ្យុង ងើយមុខ ទៅនិយាយជាមួយគេវិញដោយសារគេឈរច្រត់ដៃ និងកៅអីផ្អែករបស់ ថេហ្យុង ចំណែក ថេហ្យុង គេអង្គុយនេះឯង ។ បើសិនជាតែងខ្លួនធម្មតាមិនប៉ុន្មានទេ តែយប់នេះ ថេហ្យុង ទាំងស្អាតនិងសុិចសុី នាយម៉េច និងទ្រាំអោយគេមើលសាច់ទ្រូងរលោងគ្មានស្នាម របស់ ថេហ្យុង បាននោះ? នាយនៅចាំក្លិនសាច់ទន់ៗ ត្រង់នោះជាប់ចុងច្រមុះនៅឡើយទេ ។
    "ហេម!" ជុងហ្គុក ក្រហេមពីចម្ងាយមុននាយមក ដល់ទៅទៀត ។
    "ជុង..."
    "អ្នកណា ថេហ្យុង?"
    "គាត់ជាស្វាមីខ្ញុំ" ថេហ្យុង
    "ស្វាមី? រៀបការពីកាល?"
    "បានមួយខែនេះឯងហ្យុង" ថេហ្យុង
    "មិនប្រាប់បងសោះ បងខកចិត្តណាស់ណា"
    "ខកចិត្តដែលមិនបានចូលរួម ឬ មិនបានមនុស្ស?" ជុងហ្គុក បន្ថែមស្របពេលនាយអង្គុយកៀកជាប់និង ថេហ្យុង ថែមទាំងដាក់ដៃអោបស្មារនាយតូចពីក្រោយទៀត ។
    "អា៎...បងនិយាយលេងសើចណាស់ ហ្យុង កុំប្រកាន់ជាមួយគាត់អី" ថេហ្យុង
    "បងមិនប្រកាន់ទេ បើ ថេហ្យុង ស្អាតថ្នាក់នេះប្តី ប្រចណ្ឌអញ្ចឹងហើយ"
    "យ៉ាងណាក៏..."
    "បងថា បងទៅសិនហើយណា ថ្ងៃក្រោយបងទៅ រកនៅហាង ចេះតែជិះកាត់តែមិនបានឈៀងចូលសោះ"
    "ស្វាគមន៍ស្រាប់ហើយហ្យុង"
    "លាសិនហើយលោកចន" នាយម្នាក់នោះដើរ ចេញ ជុងហ្គុក វិញមុខឡើងក្រញ៉ូវៗ កុំឆ្ងល់ហេតុអីគេ ស្គាល់ឈ្មោះនាយ ព្រោះ ចន ជុងហ្គី ជាកូនប្រុស ម្ចាស់សម្ពន្ធ័ធំនិងជាអគ្គនាយកបច្ចុប្បន្ននេះផង ។
    "ហេតុអីធ្វើបែបនេះ? បងកើតអី?"
    "មកពីអូននិង នៅមានមុខមកសួរទៀត?"
    "អូន? អូនខុសអី?"
    "អាវនេះ ទិញពីកាល? ឈុតរើសម្សិលមិញហេតុអីមិនពាក់វា?"
    "ចុះបងមិនឃើញពាក់វាផង?"
    "នេះ" ជុងហ្គុក ដោះអាវក្រៅរបស់នាយមកគ្រប ពីលើទ្រូងចំហរសរខ្ចីរបស់ ថេហ្យុង ខ្នាញ់ណាស់ទ្រាំមិនបានទេ ។
    "អេ...បងធ្វើស្អី?"
    "ថ្ងៃក្រោយអត់មានពាក់អញ្ចឹងទៀតទេ"
    "ឯណាប្រាប់ថាអោយអូនធ្វើអីដែលអូនពេញចិត្ត?"
    "អ្នកណាទៅដឹង?"
    "បងហួងហែង?"
    "ប្តីឯណាមិនហួងហែង? អូនមិនមែនចង់បញ្ឈឺអោយបងមែនទេ?"
    "អត់ទេ! អូនចូលចិត្តពិតមែន អោយតែបងថាព្រម អោយអូនជាអូន វានៅមានច្រើនទៀត"
    "កុំអោយសោះ ប្រយត្ន័ថាបងមិនបានប្រាប់"
    "បងចង់ធ្វើអីអូន?"
    "បងហ្នឹង..."
    "ហេមៗ សួស្តី?" ជីមីន
    "អូ៎...ជីមីន! លោក មីន សួស្តី" ថេហ្យុង
    "សួស្តី!" យ៉ុនហ្គី
    "អង្គុយជាមួយគ្នាមក"
    "អូ៎! ឯងមកយូរហើយឬ?" ជីមីន
    "មកដល់មុននេះទេ" ថេហ្យុង
    "យប់នេះចេះសុិចសុីចម្លែក" យ៉ុនហ្គី
    "ហ៊ាដូចមិនដឹង ថេហ្យុង អោយតែចេញមុខក្នុង កម្មវិធីមិនបានស្អាតលើសគេ កុំហៅ គីម ថេហ្យុង"
    "យើងមិនដល់ថ្នាក់ហ្នឹងទេដឹង?"
    "ឯងថាទៅមួយកម្មវីធីនេះនណាដែលស្អាតជាងឯង? លោកចន សំណាងណាស់និយាយមែន មានទាំងប្រុសទាំងស្រីចង់បានគេណា" ជីមីន
    "ពិតមែនហេស?" ជុងហ្គុក សើចតិចៗ
    "បានហើយ ជីមីន ឯងកុំពូកែនិយាយពេក" ថេហ្យុង ធ្វើជាអៀនតែតាមពិតគេមានបំណងដូចដែល ជីមីន និយាយពិតមែន កាលនៅរៀនបំបាក់មុខម្ចាស់ កម្មវិធីគេមិនចេះតិចទេ ព្រោះស្អាតពេក ។ ជុងហ្គុក អង្គុយញញឹមកាលបើកលឺបែបនេះ ពិសេសខ្នាញ់និង ចរិកធ្វើពើរបស់ ថេហ្យុង ទៀត បើគេជាប្រពន្ធនាយ ម៉្លេះនាយអូសទៅផ្ទះបបួលមើលឆ្មាជាមួយគ្នាបាត់ទៅហើយ ។
    ខ្សែរភ្នែកជាច្រើនត្របាញ់មករក ថេហ្យុង ជាមួយភាពទាក់ទាញរបស់ ថេហ្យុង គេយកអាវដែលនាយ គ្របពីមុខទៅពាក់ពីក្រោយវិញ ចង់បង្ហាញអោយគេ ឃើញណាស់ឬយ៉ាងម៉េច?
   "បងថាពួកយើងទៅវិញទៅ យប់ណាស់ហើយ"
   "តែកម្មវិធីមិនទាន់ចប់នៅឡើយ"
   "តែបងគិតថា គួរតែទៅវិញហើយ" នាយសង្កត់ សម្លេងអោយក្រសែរភ្នែកមើលមុខចុះមកត្រឹមទ្រូង បង្ហាញថានាយកំពុងចង់បានន័យពីអ្វី ។
    "បងគិតអី? ពួកគេគ្រាន់តែមើលមកធម្មតាទេ"
    "អូនចង់យ៉ាងម៉េចជាមួយបង?" ជុងហ្គុក ប្តូរទឹកមុខ អណ្តាតទល់ថ្ពាល់បង្ហាញថានាយមិនពេញចិត្ត ប៉ុន្តែ ថេហ្យុង គឺមិនបានខ្លាចនោះទេ កន្លងមកគេគ្រាន់តែ គ្រែងចិត្តនាយ តែពេលនាយបើកឱកាសវាគ្មានអីអោយគេគ្រែងចិត្តទៀតឡើយ ។
    "អូនចង់នៅអោយដល់ចប់ នេះជាមង្កលការមិត្តអូនហើយនាងក៏នៅចូលរួមមង្គលការពួកយើងដល់ ចប់ដូចគ្នា ហើយអូនក៏បានសុំការអនុញាតិពីប៉ាបង រួចហើយដែរ ប៉ុណ្ណឹងបានឬនៅ?"
    "ប៉ុន្តែ...ហ៊ើយ..." ជុងហ្គុក រកនឹកពាក្យតបមិនចេញ បើគេលើកហេតុផលមកបែបនេះទៅហើយ តែអោយអង្គុយអោយគេមើលមកដោយខ្សែរភ្នែក ប្រាថ្នាថ្នាក់នាយជាប្អូនថ្លៃតែសុំហួងហែងជំនួសហើយ ។
    "សុំទៅបន្ទប់ទឹកសិន" ថេហ្យុង ងើបចេញទៅតែ ម្នាក់ឯង ជុងហ្គុក ឯណេះវិញនៅយាមរបស់អោយគេ បើមានកាបូបក៏ប្រហែលជាស្ពៀយអោយទៀតផង ។
   "លោកចន មិនតាមទេឬ?" ជីមីន
   "គ្រាន់តែទៅបន្ទប់ទឹកសោះ?"
   "ប្រយត្ន័គេស្ទាក់ពីមុខ ថេហ្យុង" ជីមីន
   "មែនហ្នឹងហើយ ស្អាតៗបែបនេះប្រយត្ន័អោយ មែនទែន..." យ៉ុនហ្គី ជួយបន្ថែមល្បោយ ។
   "អឹម........... អញ្ចឹងក៏ផ្ញើរផង" ជុងហ្គុក ចង់សម្តៅលើអាវធំរបស់នាយដែលដោះចេញអោយ ថេហ្យុង ក្របខ្លួនមុននេះ ។
   ជុងហ្គុក ឈររង់ចាំ ថេហ្យុង មួយសន្ទុះគេចេញពី បន្ទប់ទឹកមកប្រញាប់អូសដៃគេទៅកៀនម្ខាងដែល មិនមានមនុស្សឆ្លងកាត់ ។
   "អេ...ជុង? បងនាំអូនទៅណា?"
   "...." មិនតប! ជុងហ្គុក អូសដៃគេមកដល់កន្លែង ដែលនាយចង់ឈប់ក៏ឈប់តែម្តង ។
   "បងមានអីឬ?"
   "បង ហេស?...គឺមាន..." ជុងហ្គុក ដាក់ដៃបាំងសងខាងអោយគេនៅក្នុងរង្វង់ដៃនាយដោយខ្នងរបស់គេបុិតនិងជញ្ជាំង ។ នាយជាមួយទឹកមុខកំហូចកំពុង មើលទៅនាយតូចហើយរំកិលមុខទៅកាន់តែជិត ។
    "បងយ៉ាងម៉េចហ្នឹង..." ថេហ្យុង ភ័យបុកពោះមិន ហ៊ានកម្រើកខ្លួនខណៈដៃម្ខាងរបស់នាយជាស្វាមីលើកមកអង្អែលស្រាលៗលើសាច់ទ្រូងរបស់គេ ដោយចុងម្រាមរបសនាយ ។
    "អូនចូលចិត្តសុិចសុី...បងមិនហាមក៏បានប៉ុន្តែ..." បញ្ចប់ត្រឹមប៉ុន្តែ...ជុងហ្គុក រុលមុខចុះខាំលើសាច់កញ្ចឹងការចុះក្បែរស្មារត្រង់កន្លែងដែល ថេហ្យុង ខាំ នាយកាលពីយប់នោះ ។
   "អ្ហាយ៎...ជុងហ្គី...ឈឺៗ អូនឈឺ..." ថេហ្យុង នាយចេញវិញស្នាមធ្មេញជាប់លើសាច់គេបាត់ទៅហើយ ដោយសារ ជុងហ្គុក មានចេតនា នាយខ្នាញ់ចង់តែខាំអោយដាច់សាច់មួយដុំតែម្តងទេ ។
   "អ៊ួយ...ឈឺណាស់ បងធ្វើឆ្គួតស្អី?"
   "ស្នាមឡើងក្រហម បងដឹងថាអូនឈឺតែវានៅស្នាំ ជាំយូរថ្ងៃទៀតអូនមិនអាចសុិចសុីបានទៀតទេ" ជុងហ្គុក ញញឹមឌឺអោយនាយតូចបញ្ចេញទឹកមុខក្រញ៉ូវដាក់ក៏នាយមិនខ្វល់ ។
    "បងពិតជា..."
    "ទៅវិញឬនៅបន្ត បងសម្រេចតាមអូនហើយណា អូនសម្លាញ់" ជុងហ្គុក ចេញមកវិញមុន ថេហ្យុង ក្តាប់ មាត់ខឹងចិត្តនិងនាយមិននឹកដល់ថានាយនិងធ្វើបែប នេះដាក់ខ្លួនឡើយ ។
    "បងចាំមើលចុះ" ថេហ្យុង ជាមួយទឹកមុខពិសពុល របស់គេ ចាំមើលគេនិងរកឱកាសសងសឹកអោយនាយវិញ ចាំតែមើលចុះ ។
    ពួកគេត្រលប់មកវិញ ថេហ្យុង ប្រាប់លាទៅកាន់ មិត្តរបស់គេហើយប្រញាប់ទៅវិញតែម្តង ។ ចិត្តខឹងនិង ជុងហ្គុក ធ្វើអោយគេមិននិយាយស្តីរកនាយរហូត ទៅដល់ផ្ទះវិញ ឡើងទៅខាងលើបាត់មិនស្តីរកមួយ ម៉ាត់ ។ ជុងហ្គុក នៅនិយាយជាមួយប៉ានាយបន្តិចទើប ឡើងទៅខាងលើតាមក្រោយ ។
    "អូនសម្លាញ់?"
    "...." ថេហ្យុង នៅបន្ទប់ទឹកមិនខ្ចីតប បែបនេះ អោយ ជុងហ្គុក លួចសើចម្នាក់ឯងពេលឃើញឬកពារ ឆ្នាស់ឆ្នើមបែបនេះនាយកាន់តែចូលចិត្តញ៉ោះ ។
    ថេហ្យុង រៀបចំខ្លួនហើយឡើងទៅគេងមុន. ជុងហ្គុក សម្អាតខ្លួនរួចឡើងទៅគេងតាមក្រោយ នាយឈូងដៃបិទភ្លើងរួចសឹមទម្លាក់ខ្លួនគេងខិតមកកៀកជិតនិងគេថែមទាំងដៃរវៀមលូងអោបចង្កេះតូច ពីក្រោយទៀតផង ។
   "ថេហ៍..."
   "...."
   "មុននេះនិយាយជាមួយប៉ា បងត្រូវទៅមើលសាខា នៅបារាំងប៉ុន្មានថ្ងៃ..."
    "អឹម" ថេហ្យុង ងក់ក្បាលតប ។
   "បងច្បាស់ជានឹកអូន"
   "ចិត្តពិតបងមិននឹកអូនទេ អូនដឹងច្បាស់"
   "បងនឹក! មិនកុហកទេ ពិតមែន...នៅពេលបងមិន នៅមើលថែខ្លួនអោយបានល្អ កុំចេះតែចេញក្រៅ ស្លៀកពាក់សុិចសុី ប្រយត្ន័បងមកវិញត្រូវ"
   "..."
   "មិនតប បានន័យថាមិនយល់ស្របមែនទេ?"
   "អូនមិនស្តាប់បងគ្រប់ពេលនោះទេ"
   "ហៃយ៉ា...គ្មានប្តីណាចង់អោយគេទៅមើលសាច់ប្រពន្ធខ្លួនឯងទេ យល់ទេ?"
    "មិនដឹង"
    "អូន ពិតជាអាក្រក់ណាស់"
    "មិនដល់បងទេ"
    "បែរមកនេះ"
    "យ៉ាងម៉េច?" ថេហ្យុង បែរមករកនាយវិញ
    "បង...និងថើបអូនពូកែឌឺណាស់"
    "អូនមិនបានឌឺ...អឹម..." បបូរមាត់តូចបានបិត ជុងហ្គុក ទម្លាក់បបូរមាត់ថើបមាត់របស់ ថេហ្យុង បែបមិនស្រទន់តែមិនកម្រោល នាយមានអារម្មណ៍ថា ជាការប្រាថ្នានិងជាកំហុកមួយមកតំណាលគ្នាតែ នាយមិនអាចហាមខ្លួនឯងបានទេ ។ ពេលដែលនាយ ទៅបារាំងនោះនាយត្រូវប្តូរអោយ ជុងហ្គី មកផ្ទះវិញ អោយនាយឡើងទៅខ្លួនឯងព្រោះទីនោះនាយមិន អាចដឹងអ្វីពាក់ពន្ធ័ឡើយ ។ គ្រាន់តែគិតថា ថេហ្យុង ត្រូវគេអោបស្វាមីរបស់គេវិញក៏ធ្វើអោយនាយនៅ មិនសុខក្នុងខ្លួនហើយ បើទោះម្នាក់នោះគឺស្វាមីរបស់គេដែលជាបងប្រុសរបស់ខ្លួនក៏ដោយ អារម្មណ៍ហួង ហែងរបស់នាយទៅកាន់ ថេហ្យុង កើតឡើងពីពេលណាក៏មិនដឹង នាយកាន់តែមិនចង់បែកពីគេ... ។

To be continue....

ម្ចាស់គ្រងបេះដូង (ចប់)Unde poveștirile trăiesc. Descoperă acum