ភាគទី39 : សងអាវបងវិញភ្លាម

3.8K 287 9
                                    

    ត្រលប់ទៅពេលថ្ងៃវិញ នៅពេលដែល ថេហ្យុង បំបែកផ្លូវជាមួយ ជុងហ្គុក ហើយបានត្រលប់ទៅផ្ទះ ដើម្បីយករបស់ទៅអោយម៉ាក់របស់គេ ។ គេបែរជា រៀបការជាមួយមនុស្សដែលគេមិនស្គាល់ប្រវត្តិ ព្រោះតែការរៀបការតាមគ្រួសារ ថេហ្យុង មិនដែល ចាប់អារម្មណ៍សួរនាំពីគ្រួសាររបស់ស្វាមី ខណៈដែល គេបានឃើញម៉ាក់ក្មេករបស់គេ ទាំងស្រស់ស្អាត ថែមទាំងថ្លៃថ្នូរនៅមានមុខរបរធំនិងមិនមានគ្រួសារថ្មី ធ្វើអោយគេកាន់តែមានចម្ងល់ ។
    "ម៉ាក់នេះកូនទិញមកជូន"
    "អីយ៉ា ម៉ាក់បានឃើញការផ្សព្វផ្សាយវាល្អណាស់ សម្រាប់មនុស្សចាស់"
    "ដូច្នេះ កូនបានទិញអោយម៉ាក់ និងម៉ាក់ក្មេករបស់កូនដែរ"
    "ម៉ាក់ក្មេក? កូនសម្តៅលើ ជេហុី? មិនដែលឺកូនឯងហៅគេថាម៉ាក់?"
    "មិនមែនអ្នកមីង ជេហុី ទេ! គឺម៉ាក់បង្កើតរបស់បង ជុងហ្គី"
    "អូ៎...គេមករស់នៅទីនេះវិញហើយឬ? ពីពេលណា? ម៉ាក់ក៏ចង់ជួបគេបានម្តងដែរ"
    "ប៉ុន្តែម៉ាក់! គាត់នៅទីនេះតើ? ម្ចាស់ហាងពេជ្រ ដែលប៉ាទិញអំណោយជូនម៉ាក់នោះគឺគាត់"
    "ពិតមែនហេស? ម៉ាក់មិនដែលដឹងសោះ ជេហុី ថាក្រោយលែងលះអ្នកខាងនោះទៅរស់នៅក្រៅ ប្រទេសជាមួយម្តាយនិងកូនប្រុសម្នាក់ទៀតរបស់គេ មុនថ្ងៃរៀបការកូនឯងម៉ាក់មានបំណងចង់អញ្ចើញគេ មកដែរតែ ជេហុី ថាមិននៅកូរ៉េ ពិតជាស្តាយណាស់"
    "ម៉ាក់បង ជុងហ្គី មានកូនមួយទៀតមែនទេម៉ាក់? ហេតុអីមិនដែលលឺគាត់រំលឹកដល់បងប្អូនរបស់គាត់ អញ្ចឹង? ពេលបង ជុងហ្គី នាំកូនទៅជួបម៉ាក់គាត់ក៏ មិនលឺពួកគាត់និយាយដល់រឿងប្អូនដែរ"
    "ពិតមែនហើយ រឿងបងប្អូនរបស់ ជុងហ្គី គ្រួសារ នោះមិនអោយរំលឹកចាប់តាំងពីលែងលះគ្នាមកម៉ាក់ សឹងតែភ្លេចថាគេមានបងប្អូនដែរ តែក៏នឹកឃើញមុន ថ្ងៃរៀបការរបស់ឯង មើលទៅសូម្បីតែ ជុងហ្គី ក៏មិន ដឹងថាខ្លួនមានបងប្អូនភ្លោះដែរបានជាមិនដែលរំលឹក បែបនេះ"
    "បងប្អូនភ្លោះ ជាប្រុសទាំងពីរមែនទេម៉ាក់?"
    "មែនហើយ តែប្អូន ជុងហ្គី មុខមាត់យ៉ាងម៉េចនោះ ម៉ាក់អត់ដឹងទេ សូម្បីម៉ាក់គេក៏ម៉ាក់មិនដឹងមុខយ៉ាងម៉េចដែរ" (ព្រោះកូនភ្លោះមិនមែនសុទ្ធតែមុខមាត់ដូចគ្នាទេ ខ្លះដូចខ្លាំងសឹងតែមុខតែមួយ ខ្លះទៀត មុខផ្សេងគ្នា)
    "មិនដែលដឹងសោះថាគាត់មានបងប្អូនភ្លោះ អ្នកគ្រប់គ្នាពិតជាមិនរំលឹករឿងនេះសោះ"
    "ម៉ាក់ក៏មិនដឹង បើកុំតែថ្ងៃនោះ ជេហុី គេខឹងមក និយាយប្រាប់ម៉ាក់ក៏ប្រហែលជាមិនដឹងដូចកូនចឹង ម៉ាក់ដឹងតែប៉ុណ្ណឹង"
    "ចុះហេតុអីពួកគាត់លែងគ្នា?"
    "និយាយត្រង់ចុះ ម៉ាក់មិនកាន់ជើងទេទោះ ជេហុី ជាប្អូនតែមកពីកាលនោះ លោកចន រៀបការហើយ នាងនៅតែតាមរវល់ជាមួយគាត់ទៀត ដោយសារ ស្នេហ៍ដំបូងលោកចន មិនអាចកាត់ចិត្តពី ជេហុី បាន បើសិន ជេហុី ចាកចេញពីលោកចន ម៉្លេះគ្រួសារ លោកចន មិនបែកបាក់គ្នាទេ"
    "អញ្ចឹងបានជាបង ជុងហ្គី ដូចជាស្អប់អ្នកមីងខ្លាំងណាស់ ព្រោះតែខ្លាចប៉ះពាល់អារម្មណ៍គាត់កូនមិន ដែលហ៊ានសួររឿងទាំងនេះទេ"
    "កុំរំលឹកអីល្អជាងកូន បើគ្រួសារគេមិនរំលឹកផង នោះ បែបនេះ ជុងហ្គី ក៏មិនមានអារម្មណ៍ទើសទាល់ ដែរ ព្រោះយើងមិនទៅជីកឬសគល់គ្រួសារគេ"
    "កូនយល់ហើយ" ថេហ្យុង នៅបន្តនិយាយលេង ជាមួយម៉ាក់របស់គេយូរគួរសមដែរទម្រាំចេញមក វិញទៅហាងបន្តិច ជួបមិត្តបន្តិចទើបត្រលប់មកផ្ទះ វិញហើយក៏បាននិយាយជាមួយ ជេហា ខ្លះដែរ ។
    សុខៗនាយស្រាប់តែនិយាយដល់មនុស្សពីរនាក់ ដែលមានមុខដូចគ្នា ចុះបើគេភ្លេចហើយហេតុអី នាយមករំលឹកអោយគេគិតច្រើនទៅវិញ ។
    "ថេហ្យុង! ម៉េចក៏នៅតែម្នាក់ឯង?" ជេហា ចូលមកក្នុងឃើញ ថេហ្យុង នៅតែឯងមិនឃើញឡាន មួយទៀតនៅនាយដឹងថាបងប្រុសនាយមិននៅជា មួយហើយនៅតែធ្វើជាសួរនាំ ។
    "ជេហា អង្គុយសិនមក!"
  "ចុះបងប្រុស?"
    "គាត់នៅមិនទាន់មកទេ ប្រហែលជានៅបង្ហើយ ការងារព្រោះលឺថាទំនិញជិតដឹកចេញទៅក្រៅប្រទេសហើយ"
    "មែនហើយមួយរយៈនេះគាត់រវល់ណាស់ ហើយក៏ប្លែកណាស់ដែរ"
    "ប្លែក?"
    "មែនហើយ ថេហ្យុង មិនចាប់អារម្មណ៍ទេឬ? គាត់ប្រែជាកាចជាងមុន ចូលចិត្តធ្វើអីតាមចិត្តនៅ មានចរិកបង្គាប់បញ្ជារទៀត ទើសទាល់ណាស់តែមិនអាចនិយាយ"
    "គាត់អាចម៉ត់ចត់ជាមួយការងារពេកទេដឹង? លោកកុំប្រកាន់និងគាត់អី"
    "បើគាត់ជាបងប្រុស ខ្ញុំមិនប្រកាន់ទេ"
    "បានន័យថាម៉េច?"
    "គាត់ដូចមិនមែន...តែមិនមែនបានយ៉ាងម៉េច? បងប្រុសគឺបងប្រុសហើយ ហាសហា៎"
    "...." ថេហ្យុង ស្ងាត់ហើយមើលមុខរបស់នាយ ក៏ផ្តើនគិតច្រើន មែនហើយគេក៏ធ្លាប់មានអារម្មណ៍ថា នៅជាមួយនាយដូចនៅជាមួយមនុស្សផ្សេងគ្នាដែរ ទាំងកាយវិការនិងការនិយាយស្តី ។
    "ហៃយ៉ា...កុំគិតច្រើនអី ច្បាស់ជាបងប្រុសហើយ ទៅមានអ្នកណាមកបន្លំជាគាត់នោះ?"
    "អឹម!" ថេហ្យុង ងក់ក្បាលនិងញញឹមតិចៗទៅនាយវិញ តែគេកំពុងគិតច្រើន ។
    "ហាងដំណើរការយ៉ាងម៉េចហើយ?"
    "គឺល្អ! ខ្ញុំកំពុងបន្ថែមម៉ូដព្រមទាំងរៀបចំសហការ ជាមួយក្រុមហ៊ុនដេគ័រនិងស្តូឌីយូថតរូប"
    "បែបនោះល្អណាស់"
    "បងមកវិញហើយ" ជុងហ្គី បានមកដល់វិញជាមួយសភាពទទឹកជោគគួរសម កាត់ផ្អាកការសន្ទនា រវាងពួកគេអោយបំបែកគ្នារាងខ្លួន ។
    នៅខណៈដែល ថេហ្យុង កាន់តែគិតច្រើន គេគិតថាអ្នកដែលគេតែងតែឃើញគឺជាបងប្អូនភ្លោះរបស់ស្វាមីគេប្រាកដណាស់ ។ ហើយគេកំពុងគិតថាអ្នក ដែលនៅជាមួយគេជាមនុស្សតែម្នាក់ឬក៏ពីរនាក់ អោយប្រាកដ? ពេលខ្លះស្លូត ពេលខ្លះកាច ពេលខ្លះ ក៏ស្និត ពេលខ្លះក៏ដូចជាអ្នកដទៃ ។ ស្របពេលដែល នាយធ្វើខ្លួនគួរអោយសង្ស័យ ដៃរបស់នាយមិនមាន ស្នាមសាក់មិនមែនគេស្រវាំងភ្នែក ហើយពេលនេះគេកំពុងបញ្ជាក់វា ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now