ភាគទី50 : ភាគបញ្ចប់...💕

7.1K 509 8
                                    

    ស្គាល់គ្នាដំបូងក្នុងចិត្តគ្រាន់តែសម្តែងជាប្តីប្រពន្ធជាមួយមនុស្សមិនធ្លាប់សូម្បីតែឃើញមុខគ្នាបានម្តង ឆ្លងកាត់ឱបសគ្គជាមួយគ្នា ល្អផង អាក្រក់ផងចុងក្រោយអ្នកដែលគិតថាមិនអាចទៅរួចក៏អាចចាប់ ផ្តើមជាមួយគ្នា ។
    ពាក្យថា ប្អូនថ្លៃ យកបងថ្លៃ ស្តាប់ទៅអាក្រក់ណាស់ ប៉ុន្តែយើងមកដឹងពីដំណើរដើមទងយល់ថា ជាស្នេហាចៃដន្យតែប៉ុណ្ណោះ ។
    ការបង្ហាញខ្លួនរបស់ ជុងហ្គុក ក្នុងនាមជា ជុងហ្គី ស្វែងរកការពិតពីពួកមនុស្សអាក្រក់អោយប៉ាភ្លឺភ្នែក តែពេលគាត់បានដឹងក៏ជាពេលវេលាចុងក្រោយរបស់គាត់ទៅហើយ ។ យ៉ាងណាពួកគេលែងមានការបារម្ភក៏ដោយសារពួកមនុស្សអាក្រក់បាន ទទួលកម្មរបស់ពួកគេនៅក្នុងគុកអស់ទៅហើយ ។
   ជុងហ្គី រៀបចំដំណើរជីវិតរបស់នាយឡើងវិញ ជាមួយ ហេរីន និងណែនាំគ្រួសារទាំងសងខាងអោយបានស្គាល់គ្នាផង ។ តាមបទពិសោធន៍នាយ មើលទៅ ថេហ្យុង និង ជុងហ្គុក បង្កើតទំនាក់ទំនងជាមួយគ្នា នាយសន្យានិងធ្វើអោយបានបែបនេះទៅ កាន់ ហេរីន ដូចគ្នា ។
    នៅផ្ទះពេលនេះមានតែ 2នាក់ប្អូនស្រី ជុងហ្គី ចង់អោយម៉ាក់និងលោកយាយនាយបានមករស់នៅជុំគ្នា តែម៉ាក់នាយមិនចង់ទៅជាន់ផ្ទះនោះទៀតឡើយ ផ្ទះគាត់រាល់ថ្ងៃក៏ធំគ្មានអ្នកណានៅផង ជុងហ្គុក និងរើ ចេញក្រោយនាយជាសះស្បើយ នាយធ្លាប់និយាយ ដែរមិនចង់អោយ ថេហ្យុង មើលទឹកមុខម្តាយក្មេកនោះទេ រស់នៅតែ 2នាក់វាស្រួលជាង ។
    ជុងហ្គី ចង់លក់ផ្ទះនោះចោលហើយទៅរស់នៅ ជាមួយម៉ាក់នាយ តែនាយបារម្ភ ជេអុីន មិនហ៊ាននៅ ជាមួយអ្នកដទៃពេលនេះនាងខ្លួនមួយតែម្នាក់ឯង គ្មានសាច់ញាតិឯណាឡើយ បែបនេះទើប ជុងហ្គី បណ្តោយតាមពេលវេលា ប្រសិនបើពេលនាងជួប អ្នកដែលអាចមើលថែនាងបានហើយនាងទៅរស់នៅខាងគេនោះនាយនិងទៅមើលថែម៉ាក់របស់នាងវិញម្តង ។

    ក្រឡេកទៅមើល ជុងហ្គុក ឯណោះវិញអាការៈរបស់នាយបានល្អប្រសើរជាងមុនហើយ ដោយញាំ ថ្នាំទៀងទាត់ មាន ថេហ្យុង នៅក្បែរចាំប្រាប់នាយ ដដែលៗទោះធុញតែក៏មិនអាចបោះបង់គ្នាចោលដែរ។
    "ជុងហ្គុក បងដល់ពេលញាំថ្នាំហើយ"
    "អូ៎...ដឹងហើយ" ជុងហ្គុក មួយរយៈពេលនេះនៅ ផ្ទះច្រើនហើយពេលចេញក្រៅគឺ ថេហ្យុង ជាអ្នកបើកឡានព្រោះគេមិនទុកចិត្តនាយ ។
    "និយាយអញ្ចឹងអូនមិនទៅហាងទេឬ?"
    "ហាងលក់ហើយ"
    "លក់? ហេតុអី?"
    "លក់ហាងដើម្បីអោយបងចិញ្ចឹមអូននោះអី"
    "អូនចេះកំប្លែងទៀត"
    "បងធុញឬ? ចង់ចេញក្រៅទេ?"
    "ល្ងាចសឹមទៅក្រៅដើរលេងក៏បាន"
   "ល្ងាចហើយបងសម្លាញ់ បងញាំថ្នាំលើកទី3 នៅពេលល្ងាចនោះអី"
    "បងទើបលេបថ្នាំបាន 2ដងតើ?"
   "3ដងហើយ នេះគឺម៉ោង 6ល្ងាច"
   "ម៉ោង 6ល្ងាចហើយ? លឿនណាស់...អេនិយាយអញ្ចឹង បាត់ ជុងហ្គី ទៅណាមិនដែលឃើញ មកលេងសោះ រកសួររឿងក្រុមហ៊ុនផង"
    "បង ជុងហ្គី ចេញទៅវិញមុននេះទេ ហ៊ើយ... បង ជុងហ្គី ក៏អញ្ចឹងដែរថាកុំអោយនាំនិយាយសាច់ការជា មួយក៏មិនជឿ មើលចុះគ្មានចាំអីម៉្យាង"
    "អូនរអ៊ូអី?"
    "ឆ្ងល់បងថា មុននេះបងធ្វើអី?"
    "មុននេះ...មុននេះ..."
    "បងមិនចាំសោះ តែបើរឿងធ្វើអូន បងមិនចេះភ្លេច"
    "អេ...ប្រពន្ធ! និយាយបែបនេះចង់មានរឿងមែនទេ? ថាបងមិនចាំយ៉ាងម៉េច មុននេះបងមានធ្វើអីឯណា?"
    "មុននេះបងថានាំអូនទៅបន្ទប់នោះអី?"
    "បងមានឯណា? បងគ្រាន់តែសួរថាទៅក្រៅទេ?"
    "អេ...នេះបងចាំវាបាន?"
   "ចម្លែកៗ ប៉ុណ្ណឹងចាំមិនបានដែរ?"
    "អា៎...បងសម្លាញ់" ថេហ្យុង ហក់អោបនាយសឹង ទប់ខ្លួនមិនចង់ជាប់ អោយតែនាយចាប់ចាំបានច្រើន គេសប្បាយចិត្តជាងអ្វីៗទាំងអស់ កាន់តែមានសង្ឃឹម ច្រើនក្នុងការព្យាបាលនាយ ។
     កន្លងមកច្រើនថ្ងៃ ជុងហ្គុក ធ្វើរឿងដដែលៗនៅ ពេលព្រឹក ភ្ញាក់ពីគេងមករកតែរៀបចំខ្លួនថាមានណាត់ទៅក្រុមហ៊ុនជាមួយ ជុងហ្គី រហូត ការចងចាំ របស់នាយគាំងនៅត្រឹមហ្នឹងទៅមុខមិនរូចបើទោះជា នាយចាំច្រើនក្នុងថ្ងៃនេះតែថ្ងៃបន្ទាប់នាយភ្លេចអស់ ដដែល ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now