ភាគទី40 : រឿងចូលមកផ្ទួនៗ

3.6K 304 3
                                    

    ទំនិញត្រៀមដឹកចេញ ជុងហ្គុក ប្រញាប់ចេញពីផ្ទះ ពីប្រលឹមនាយប្តូរអោយ ជុងហ្គី ទៅមើលការខុសត្រូវ នៅកំពង់ផែព្រោះបងប្រុសរបស់នាយមានជំនាញជាង ការងារធំបែបនេះនាយមិនប្រថុយជាមួយសម្ថភាពខ្លួនឯងនោះទេ ។ បើអោយធៀបគ្នាសមត្ថភាព របស់ ជុងហ្គុក មិនដល់ ជេហា នោះទេព្រោះនាយ បាន ជុងហ្គី ជាបង្អែកប៉ុណ្ណោះ ។
    "ទំនិញយកមកដល់កំពង់ផែពីអង្កាល?"
    "បីថ្ងៃមុនអគ្គនាយកតូចជាអ្នករៀបចំនិងពិនិត្យគ្រប់យ៉ាងរួចហើយ"
     "ល្អ! លើកអោយស្រួលបួល បីន យកទិន្ន័យ សរុបមកអោយខ្ញុំបន្តិច"
     "បាទអគ្គនាយក"
    ជុងហ្គី រៀបចំមើលការខុសត្រូវពេញមួយថ្ងៃ អោយតែថ្ងៃចេញទំនិញនាយមិនដែលទំនេរទេ ត្រូវ មើលដោយផ្ទាល់ភ្នែកថាគ្រប់យ៉ាងរៀបរយល្អ ។

    ខណៈដែល ថេហ្យុង លួចតាមដានស្វាមីរបស់ខ្លួន ជុងហ្គុក ឯណោះក៏តាម ថេហ្យុង ពីក្រោយដូចគ្នា ។
    "ថេហ៍ តាមដានយើង មើលទៅគេប្រហែលជាដឹងរឿងអ្វីមួយហើយ"
    "ឯងគិតយ៉ាងម៉េចបន្តទៀត?"
    "ទំនិញដឹកចេញថ្ងៃនេះ ទាល់តែពីរថ្ងៃទៀតទើប អាចហែកមុខ ជេហា បានពេលនោះយើងនិងបក ស្រាយប្រាប់គេ"
    "ភ័យជំនួសឯង"
    "ឯងភ័យស្អី?" ជុងហ្គុក ងាកស្តីអោយ មីនហ្យូ តែការពិតនាយពិតជាភ័យចំពោះរឿងនេះណាស់ ។
    "ម៉ាក់ខលមក! ហាឡូម៉ាក់"
    "ជុងហ្គុក មកហាងអោយឆាប់ឡើង ម៉ាក់ភ័យខ្លាចណាស់"
    "ម៉ាក់មានរឿងអី? ខ្ញុំទៅដល់ឥឡូវហើយ"
    "មានរឿងអី ជុងហ្គុក?"
    "ទៅហាងម៉ាក់យើងអោយឆាប់ឡើង"
    "អឺៗ" មីនហ្យូ ប្រញាប់បោះពួយចេញពីកំពង់ផែ ទៅរកម៉ាក់របស់នាយជាបន្ទាន់ ។

    មុននេះអ្នកស្រីចន ទទួលបានកាដូមួយពីបុរសប្លែកមុខម្នាក់ក្នុងប្រអប់កាដូរជាសារគម្រាមភ្ជាប់មកជាមួយ តុកាត្តាកាត់ជាកង់ៗលាយជាមួយលាក់ក្រហមដូចឈាមស្រោចពីលើ ពេលបើកមើលគាត់គិតជាភ័យខ្លាំងណាស់ ។
    ជុងហ្គុក បានមកដល់ជាមួយ មីនហ្យូ និងរហ័សចូលទៅរកគាត់តែម្តង ក្រោយឃើញវាអ្នកស្រីចន គាត់មិនហ៊ានចេញមកខាងក្រៅនោះទេ ។
    "ម៉ាក់! តើមានរឿងអី?"
    "ជុងហ្គុក!" អ្នកស្រីចន លាដៃអោយនាយចូលមក អោបគាត់អោយគាត់មានអារម្មណ៍ថារាងធូរស្បើយ បន្តិច ។
    "បេះដូងម៉ាក់លោតញាប់ណាស់ តើមានរឿងអី កើតឡើង?"
    "គឺមុននេះ មានមនុស្សម្នាក់ចូលមកយកប្រអប់កាដូរនោះមកអោយម៉ាក់ វាជាតុកាត្តាខ្មោច គួរអោយខ្លាចណាស់ ជុងហ្គុក គេមកគម្រាមម៉ាក់ ម៉ាក់ភ៏យខ្លាចថាកូនគ្មានសុវត្ថិភាព"
    "មានសំបុត្រសរសេរថា លើកក្រោយមិនមែន តុកាត្តាតែជាកូនរបស់អ្នក" មីនហ្យូ បានអានវាអោយ ជុងហ្គុក បានលើតែម្តង ។
    "ម៉ាក់សម្រួលអារម្មណ៍ណា ខ្ញុំនិងបងប្រុសនិង មិនកើតអីទេ វាគ្រាន់តែមកបំភ័យម៉ាក់ប៉ុណ្ណោះ"
    "តែ ជុងហ្គុក ម៉ាក់ខ្លាច"
    "យើងទៅខាងក្រៅបន្តិច" មីនហ្យូ ដើរចេញពីហាងម៉ាក់របស់ ជុងហ្គុក នាយបន្តទៅបន្ទប់ទឹក ។ តាម បទពិសោធន៍ពួកជន់ល្មើសគឺនៅឃ្លាំមើលសិនថា ដូចអ្វីដែលពួកគេគិតឬអត់? ពួកគេមិនទៅណាទេច្រើន តែនៅក្នុងបន្ទប់ទឹកជាដើម ។
    "អុ៎...សុំទោស!" កំពុងតែប្រញាប់ផង មីនហ្យូ មិនប្រយត្ន័ដើរបុកបុរសម្នាក់ដើរចេញពីបន្ទប់ទឹកមក បណ្តាលអោយគេត្រូវជ្រុះរបស់ពីដៃនាយក៏ជួយរើស អោយ ។
    "មិនអីទេ!"
    "នេះខ្ញុំជួយរើស"
    "អរគុណ! សុំលាសិនហើយ" គ្រាន់តែលូកដៃទទួលគេក៏ប្រញាប់ទៅយ៉ាងលឿន តែមុននេះ...
    *បងចាំបាននៅលើដៃគេមានស្នាមសន្លាកដូចមុត កាំបិត
   "ស្នាមសន្លាក..? អាម្នាក់នេះមិនខាន" គិតភ្លាមៗ មីនហ្យូ ប្រញាប់រត់ទៅតាមតែពេលចេញក្រៅបែរ ជាបាត់ស្រមោលឈឹងតែម្តង ។
   "លឿនពិតមែន" មីនហ្យូ ព្យាយាមរត់រកមួយសន្ទុះតែមើលទៅប្រហែលជាគេឡើងឡានទៅបាត់ ទៅហើយមុននេះក៏ចេញទៅលឿនដែរ ។

ម្ចាស់គ្រងបេះដូង (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ