ភាគទី ១

13.1K 571 2
                                    

ជឿទេថាក្មេងប្រុសដែលមានអាយុទើបតែទើបតែ17ឆ្នាំ កំពុងរៀនថ្នាក់ទី11 ម្នាក់រស់នៅក្នុងគ្រួសារដែលមានទ្រព្យហូរហៀរចាយមិនអស់តែគ្មាននរណាដឹងនោះទេថាតាមពិតនេះជាគ្រួសារដ៏សែនមហាតឹងតែងបំផុត រស់នៅទាំងដកដង្ហើមក៏មិនស្រួលតែក៏ត្រូវអត់ធន់ព្រោះតែខ្លួនឯងនៅក្មេងមិនទាន់មានសមត្ថភាពអាចរស់នៅដោយខ្លួនឯងបានតែបើពេលណាដែលគេអាចមានស្លាបហើរណា៎ គេស្បថថានឹងហើរឲ្យបាត់ពីផ្ទះនេះតែម្ដងព្រោះតែជីវិតនេះវាអាប់អួរ ធុញៗៗៗៗ ធុញបំផុត! ហើយក្មេងប្រុសម្នាក់នោះគឺជាគេ " Kim Taehyung " កូនប្រុសបង្កើតរបស់គ្រួសារKim សព្វថ្ងៃមានតែលោកប៉ាម្នាក់ប៉ុណ្ណោះព្រោះម៉ាក់បង្កើតរបស់គេបានលាចាកលោកនេះតាំងតែពីគេអាយុ15ឆ្នាំម្ល៉េះ តែក៏មិនគួរឲ្យជឿដែរណា៎ គ្រាន់តែម៉ាក់គេស្លាប់ធ្វើបុណ្យ7ថ្ងៃមិនទាន់រួចរាល់ហើយស្រួលបួលផង លោកប៉ារបស់គេក៏នាំប្រពន្ធថ្មីនិងកូនប្រុសម្នាក់មករស់នៅក្នុងផ្ទះធំនេះជាមួយគ្នាភ្លាមៗជាហេតុធ្វើឲ្យ Taehyung ស្អប់ប៉ារបស់គេនិងគ្រប់គ្នាចាប់តាំងពីពេលនោះមក នេះហើយជាមូលហេតុដែលធ្វើឲ្យគេមិនអាចរស់នៅក្នុងផ្ទះនេះដោយស្រួលនោះឡើយ ។
________

គ្រឺង...សម្លេងនាឡិការោទិ៍បន្លឺសម្លេងឡើងនាម៉ោង6ព្រឹកតាមទម្លាប់ដើម្បីហៅម្ចាស់វាឲ្យក្រោកទៅសាលា ។

« អ្ហឹម... » Tae គ្រហឹមក្នុងបំពង់កពេលមានអ្នករំខានទើបដៃស្រឡូនតូចស្អាតដូចមនុស្សស្រីលើកឡើងវាសប៉ះនឹងនាឡិកាលើតុដើម្បីបញ្ឈប់សម្លេងថ្លង់មួយនោះមុននឹងទាញភួយដណ្ដប់ជិតក្បាលសម្ងំគេងបន្តទៀត ។

តុកតុក...

« អ្នកប្រុស!! ក្រោកឡើងដល់ម៉ោងទៅរៀនហើយ!! » នេះហើយជានាឡិការោទិ៍ទីពីរមកដាស់ឲ្យភ្ញាក់ឲ្យទាល់តែបាន ។

« អ្នកប្រុស!! » ការហៅម្ដងទៀតធ្វើឲ្យ Tae ក្មេងតូចរបស់យើងមួរម៉ៅទាញភួយចេញហើយងើបអង្គុយយ៉ាងលឿន ។

« ភ្ញាក់ហើយ!! » គេស្រែកមួយសម្លេងធ្វើឲ្យអ្នកបម្រើខាងក្រៅក៏ភ័យហើយក្រែងចិត្តមិនតិចដែរ ។

« អ៊ីចឹងអ្នកប្រុសឆាប់ងូតទឹកទៅណា៎ »

« .... » ដោយមិនលឺសម្លេងតប អ្នកមីងYung ក៏ត្រឡប់ទៅខាងក្រោមវិញព្រោះស្គាល់ចរិតរបស់អ្នកប្រុសគាត់ច្បាស់ ហ៊ានតែនិយាយបង្គាប់ឲ្យច្រើននឹងខឹងហើយរករឿងមិនខាន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now