1

1.2K 56 0
                                    

នៅក្នុងផ្ទះធំមួយដែលមានភ្លើងបើកបញ្ចេញពន្លឺពាល់ពេញ មើលពីខាងក្រៅគឺស្ងាត់ច្រងំ គ្មានសំលេងសូម្បីតែសត្វល្អឹតមួយក្បាលយំ ពាក់កណ្ដាលអាធ្រាទមនុស្សម្នាសម្រាកយកកំលាំង ព្រោះធ្វើការចំណាយពេលអស់មួយថ្ងៃ ។
សម្លឹងដេញពីមាត់ទ្វាខាងក្នុង ចូលទៅដល់បន្ទប់ អាចអោយយើងឃើញមានមនុស្សមាឌធំៗ ស្លៀកពាក់ពណ៍ខ្មៅដូចជាអង្គរក្ស ដោយមានកាំភ្លើងសៀតនៅចង្កេះរបស់ពួកគេមួយដើមៗ មិនក្រោម10នាក់ជាងឡើយ ទឹកមុខពួកគេមាំ នឹងស្មើរគួរអោយខ្លាចរអា ។
« ឯងមិនអាចទំលាក់កំហុសមកលើយើងបានទេ ! ព្រោះថាគ្រប់យ៉ាងកើតឡើងដោយសារតែឯង »សំលេងមនុស្សប្រុស តាមស្មានអាយុ45ឆ្នាំ តែយើងមើលមុខគេមិនឃើញ ឃើញត្រឹមតែស្បែកជើងប៉ុណ្ណោះ មិនដឹងថាមានរឿងកើតឡើងក្នុងផ្ទះមួយនេះ ។

« គេជាអ្នកជ្រើសរើសដោយខ្លួនឯង យើងមិនបានបង្ខំ »ភ្លាមនោះសំលេងមនុស្សប្រុសខ្ទង់ប្រហែលគ្នា បានស្រែកតបទៅវិញ ។

« មិនពិត ! ឯងជាអ្នកបង្ខំគេ »បុរសនោះស្រែកទៅវិញ យ៉ាងតឹងសសៃក ធ្វើអោយបុរសនោះស្ងាត់មាត់ ទើបគេនិយាយបន្ត ៖
« បើឯងមិនលេចមុខឡើងមក បើគ្មានក្បាលឯង គ្រប់យ៉ាងជារបស់យើងតែម្នាក់ ! ឯងដណ្ដើមយកគេពីទ្រូងរបស់យើង »

« ភ្ញាក់ខ្លួនទៅ កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន »បុរសនេះតបដោយត្រជាក់ ទោះបីបុរសនោះបញ្ចេញសំលេងសង្គ្រឺតធ្មេញដាក់ក៏ដោយ ក៏គាត់នៅតែរក្សាសំលេងទាប ។

« ចឹងឯងក៏ងាប់ទៅ ពេលឯងងាប់ក៏ក្លាយជារបស់យើង ហាស់ៗ »យើងមិនដឹងឡើយថាគាត់ចង់បានអ្វី គាត់បានបញ្ចេញសំលេងសើចដ៏ព្រឺព្រួចឡើងមកចំពោះមុខបុរសនេះ ។
ក្រឹប !! មិនដល់1វិនាទីផង សំលេងកេះកៃកាំភ្លើងជាច្រើន បានផ្ជង់មករកបុរសនោះ ព្រោះនេះជាបញ្ជាចៅហ្វាយ ដែលអោយសញ្ញាតាមក្រសែភ្នែកមុននេះ ។

« ទោះបីយើងស្លាប់ ក៏ឯងមិនបាន »ស្ថានការគ្រោះថ្នាក់នៅចំពោះមុខ លោកពូម្នាក់នេះហាក់មិនខ្លាចសោះ គាត់នៅតែរក្សាទឹកមុខក្លាហានដដែល ។

ឈាមលាងគុំនុំ ចប់Όπου ζουν οι ιστορίες. Ανακάλυψε τώρα