22

517 37 7
                                    

សង្គ្រាមក្ដៅសាច់បានបញ្ចប់ ជីមីនសន្លប់បាត់មាត់ទន់ខ្លួនដេកដួលក្នុងអាងទឹក ចំណែកថេយ៉ុងក្រោកសម្អាតខ្លួននឹងប្ដូសម្លៀកបំពាក់ស្អាតបាត ដោយទុកអោយជីមីនដេកត្រាំទឹកទាំងខ្លួនននោលគោគម្នាក់ឯង ។ មើលទៅគេពិតជាចិត្តដាច់ចំពោះរាងតូច គ្មាននឹកគិតដល់អនុស្សាវរីយ៍ធ្លាប់មានជាមួយគ្នា ក៏មិនគិតថាថេយ៉ុងអាចធ្វើបែបនេះចំពោះគេ គ្រប់យ៉ាងគេពិតជាសម្ដែងដោយមិនប្រើបេះដូងអ្វីបន្តិចមែនទេ ?
ថេយ៉ុងអង្គុយបន្ទប់ទទួលភ្ញាវរងចាំមីនូមកជួប នាយបានអោយគេទៅសើបពីដំណឹងដេស៊ុង មានសកម្មភាពអ្វីដែរឬអត់ ។
« ចៅហ្វាយ »មីនូមកដល់ក៏ដើរមកឈរមុខថេយ៉ុង ។

« យ៉ាងមិចហើយ »នាយដាក់កែវកាហ្វេរលើតុហើយក៏សួរ ។

« មនុស្សរបស់ដេស៊ុងដែលគេបញ្ជូនទៅប្រទេសកាណាដាបានផ្ដល់ដំណឹងមកវិញហើយ »ដេស៊ុងបញ្ជូនមនុស្សទៅតាមជើងហោះហើររកកូនប្រុសភ្លាមនៅពេលទទួលដំណឹង ហើយថេយ៉ុងក៏អោយមីនូបង្កប់មនុស្សតាមដានសកម្មភាពរបស់គេ ។
« ពួកគេរកមិនឃើញការស្នាក់នៅរបស់ចៅហ្វាយឡើយ »

« មិនយូទេគេអាចនឹងមកទីនេះ »

« ចៅហ្វាយចង់គិតយ៉ាងមិចបន្ត ? »

« ...... »ថេយ៉ុងលើកការហ្វេមកក្រេបបន្តិចមុនតប ៖
« មិនបាច់ធ្វើស្អីទាំងអស់ វាដល់ពេលដែលយើងលេងជាមួយគេមួយទល់មួយហើយ »

« ..... »

« ថ្ងៃស្អែកនេះអ្នកម៉ាក់មកដល់កូរ៉េហើយមែនទេ ? »

« បាទ »

« បន្តិចទៀតវានឹងគ្មានសល់អ្វី ! សូម្បីតែគ្រួសារ »គេញញឹមចុងមាត់ក្នុងនាមជាអ្នកឈ្នះ ។

រសៀល !

ថេយ៉ុងមិនបានទៅណាឡើយថ្ងៃនេះ គេសង្ងំក្នុងបន្ទប់លោកប៉ា តែងតែសួរខ្លួនឯង ផ្លូវដែលគេកំពុងតែដើរខុសឬមួយក៏ត្រូវ ប៉ុន្តែនៅរកចម្លើយអោយខ្លួនឯងមិនឃើញ ។
គេអង្គុយសុខៗក៏នឹកថាដូចបាត់ស្រម៉ោលជីមីន ប្រហែលបួនម៉ោងទៅហើយដែលគេមិនបានឃើញ ឬលឺសំលេង ដូច្នេះនាយបានដើរចេញពីបន្ទប់លោកប៉ា ចុះទៅខាងក្រោម ចូលទៅមើលផ្ទះបាយមុនគេ ម៉ោងថ្មើនេះ គេអាចកំពុងតែចម្អិនអារហារ ។
« នៅឯណាចេះ ? »គេច្រាត់ចង្កេះរអ៊ូ នៅពេលមិនបានឃើញវត្តមានរាងតូច ។
បន្ទាប់មកនាយក៏បន្តដើរមើលជុំវិញផ្ទះម្ដងទៀត ចុងក្រោយនៅតែមិនឃើញ នៅសល់កន្លែងមួយ ទើបនាយរហ័សបោះជំហ៊ានទៅមើល ។
« ផាកជីមីន ? »ភាពខឹងសម្បាលាយឡំនឹងក្ដីបារម្មកើតឡើងដំណើរគ្នា មិនគួរអោយជឿនៅពេលថេយ៉ុងបើកទ្វាបន្ទប់ទឹក ដែលជាកន្លែងគេធ្វើបាបលើកាយរាងតូចប៉ុន្មានម៉ោងមុន គេបើកភ្នែកធំៗរត់ទៅស្រង់រាងកាយដេកស្ដូកស្ដឹងគ្មានវិញ្ញាណត្រកងក្នុងដៃទះមុខគេតិចៗ ។
« ជីមីន ! ជីមីន...ឆាប់ដឹងខ្លួនឡើង ជីមីន »គេប្រឹងហៅយ៉ាងណាក៏រាងតូចដេកស្ងៀមមិនកំរើក គ្មានជម្រើសទើបនាយលើកបីរាងកាយននោលគោកឡើងពីទឹក ទៅកាន់បន្ទប់ដេកខាងលើយ៉ាងលឿន ។
រាងកាយជីមីនពេលនេះទន់ដូចសំឡី បបូមាត់ឡើងស្វាយ នឹងមានស្នាមជាំដុំៗជុំវិញខ្លួន មិនមែនគេធ្វើបាបរាងកាយខ្លួនឯង ស្លាកស្នាមទាំងអស់គឺថេយ៉ុងបន្សល់ទុកអោយ ។
ក្រោយពីដាក់រាងតូចគេងស្រួលលើគ្រែ នាយក៏ទៅទាញខោអាវក្នុងទូរបស់ខ្លួន មកបឹតបាំងអោយគេ ទើបទាញទូរស័ព្ទខលទៅមីនូ ប្រាប់អោយនាំពេទ្យមកកាន់ទីនេះអោយលឿនបំផុត ។

.......

« គេយ៉ាងមិចហើយ ? »ថេយ៉ុងសួរទៅកាន់ពេទ្យ ក្រោយពីពិនិត្យរាងកាយជីមីនរួចរាល់ ។

« អ្នកប្រុសមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការប៉ះទង្គេចផ្នែកខាងក្រោមខ្លាំង »

« .... »ថេយ៉ុងទំលាក់ភ្នែកចុះ ដោយសារមុននេះដំឡើងភ្នែកដាក់ពេទ្យអោយកោតខ្លាចរូបគេ ។
« ហើយស្អីទៀត ? »

« ដោយសារតែត្រូវត្រាំក្នុងទឹកច្រើនម៉ោង ធ្វើអោយខ្លួនគាត់ឡើងកំដៅខ្លាំងដល់40 ! សំណាងល្អហើយដែលទឹកមិនចូលសួត »

« គេកើតតែប៉ុន្នឹងទេឬ ? »

« បាទ ! ខ្ញុំនឹងរៀបចំថ្នាំសម្រាប់គាត់ »ពេទ្យញញឹមគួសមហើយក៏ដើរមករកកាតាបដើម្បីរៀបថ្នាំសម្រាប់អ្នកជំងឺ ថេយ៉ុងមិនទៅណាឈរមើលជីមីនដេកលើគ្រែយ៉ាងស្ងាត់ រហូតពេទ្យរៀបថ្នាំរួចរាល់ ។
« នេះជាថ្នាំសម្រាប់គាត់ ! លេបមួយថ្ងៃបីពេល ក្រោយបាយ លេបមួយគ្រាប់ប៉ុន្មាន ខ្ញុំបានសសេរលើនេះរួចហើយ »ពេទ្យរៀបរាប់ទាំងហុចថ្នាំទៅអោយថេយ៉ុង ។

« មីនូជូនដំណើរពេទ្យ »នាយទទួលថ្នាំ រួចដាក់បញ្ជាអោយកូនចៅនាំពេទ្យត្រឡប់ទៅវិញ ។
ក្នុងបន្ទប់សល់តែគេនឹងជីមីន នាយដាក់កញ្ចប់ថ្នាំលើតុ ហើយដាក់គូទអង្គុយលើពូកជិតរាងតូច ដោយទឹកមុខរាបស្មើរមុននិយាយ ៖
« យើងធ្វើល្អដាក់ឯងបែបនេះ ព្រោះមិនចង់អោយឯងស្លាប់ នៅពេលលោកប៉ាឯងមិនទាន់បានភ្លក់រស់ជាតិឈឺចាប់ពីយើង »គេនិយាយត្រូវ ការធ្វើបែបនេះមិនចង់អោយជីមីនបាត់បង់ជីវិតលឿនពេក គេត្រូវរស់រងទុក្ខវេទនាច្រើនជាងនេះ ហើយគេក៏គ្មានចិត្តអាណិតអាសូរអ្វីបន្តិចដូចគ្នា ក្នុងភ្នែកមានតែភាពទទេស្អាតចំពោះជីមីន ។
« យើងគ្មានថ្ងៃមានចិត្តអាណិតស្រលាញ់ចំពោះកូនឃាតកដូចគេទេ មិនអាចបន្ទោសយើង ព្រោះឯងជ្រើសកន្លែងកើតខុសដោយខ្លួនឯង »មិនថាគេសាងបាបនឹងមនុស្សគ្មានកំហុសដល់កំរឹតណា គេនៅតែគិតថាខ្លួនឯងធ្វើត្រូវ មិនមែនជាកំហុស កំហុសគឺគេកើតកន្លែងខុសទៅវិញ គុំនុំបាំងមុខរបស់នាយជិតដូចជាភ្លើងត្រូវដាច់ មើលមិនឃើញមួយណាពណ៍ស.មួយណាពណ៍ខ្មៅ.

ឈាមលាងគុំនុំ ចប់Where stories live. Discover now