13

221 22 4
                                    

« យើងអោយពួកឯងទៅចាប់អ្នកប្រុសតូចចេញ »ដេស៊ុងស្រែកមួយវ៉ាស់ផ្អើលអស់សត្វទាំងពួង គាត់មិនជឿទាល់តែសោះថេយ៉ុងជាមនុស្សពុតត្បុតច្រើន ។

« អត់ទេ...ហុឹក លេងយើង »រាងតូចស្រវ៉ាអោបកាយមាំកាន់តែណែន ស្អឹតលើសមុនខណៈថេយ៉ុងប្រឹងតោងទាមដូចគ្នា គេនឹងបង្ហាញអោយជីមីនឃើញ គេពិតជាស្រលាញ់ដោយស្មោះ សូមកុំបំបែកពួកគេចេញអី ។
« បង..ហុឹក »

« កុំទុកបងចោល »សំលេងអង្វរបស់នាយចាក់បេះដូងមានជីវិតរបស់ជីមីនពឺតៗ ។

« ហុឹក អូនមិនទៅចោលបងទេ »
« បើលោកប៉ាហ៊ានធ្វើបាបគាត់ទៀត កូននឹងស្លាប់ខ្លួនអោយមើល »រាងតូចចិត្តរឹងរុស ស្ទុះទៅចាប់ទាញកាំភ្លើងពីចង្កេះអង្គរក្សដែលភ្លេចខ្លួន មកផ្ជង់ក្បាលខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកជាឪពុកម្ដាយ ។
ទឹកភ្នែកទឹកសំបោហូមិនដាច់ ផ្ទៃមុខសោកសៅមើលទៅកាន់ប៉ាម៉ាក់ ហេតុអី ? គាត់តែងតែបំពេញបំណងដល់គេ ចង់បានអ្វីក៏គាត់អោយ គ្រាន់តែស្នេហាដែលគេស្រលាញ់អស់ពីបេះដូង ម្ដេចអោយមិនបាន ?

« ជីមីនកូន ហុឹក ដាក់ចុះទៅកូន »អ៊ែរីនទួញសោកស្រែកអង្វកូនប្រុសបណ្ដូលចិត្ត គាត់ញ័រអស់ប្រាណទាំងពួង ម្ដាយឯណាធ្វើចិត្តបាន បើសិនជាកូនបាញ់សម្លាប់ខ្លួនចំពោះមុខ ។

« មីននី..អូនកុំធ្វើបែបនេះអី »

« អត់ទេ...អូនមិនចង់រស់បើគ្មានបង ! លោកប៉ា..ខ្ញុំនឹងស្លាប់អោយប៉ាមើល »

« ដាក់កាំភ្លើងចុះកូនមីន »ដេស៊ុងស្រែកសម្លុតកូនក្នុងន័យបារម្ម ។

« ទេ..បើប៉ាមិនដោះលេងគាត់ »
« កុំចូលមក »ជីមីនស្រែកមួយវ៉ាសខណៈអង្គរក្សម្នាក់មានបំណងចូលមក គេរហ័សឃើញទាន់ ឈានថយក្រោយបន្តិចហើយប្រឹងញ៉ុចកាំភ្លើងជាប់ក្បាលកាន់តែណែន ។
« កូនរាប់មួយដល់បី បើសិនប៉ាមិនដោះលេងគាត់ ខ្ញុំនឹងបាញ់ភ្លាម »

« បង..ហុឹក បងជួយកូនផងទៅ »អ៊ែរីនបុកពោះឡើងនិយាយអង្វកស្វាមី ដើម្បីចិត្តទន់យល់ព្រមដោះលេងថេយ៉ុង គាត់យំមិនចាញ់កូននោះទេ ។
ដេស៊ុងមើលកូនប្រុសឆ្លាស់ជាមួយកំលោះថេយ៍ គាត់ក៏ទាល់ក្នុងពេលនេះ ស្របនឹងឃើញកែវភ្នែកផ្ចាញ់ផ្ចាលរបស់នាយថែមទៀត កាន់តែមានអារម្មណ៍ខឹង ដែលត្រូវមកចាញ់ក្មេងពីម្សិលម្ងៃ ។
« អោយឆាប់ឡើងបង »

ឈាមលាងគុំនុំ ចប់Where stories live. Discover now