25

337 33 2
                                    

នៅពេលនេះឡានរបស់លោកស្រីជីនអុីនឹងកូនប្រុសកំពុងឈប់នៅមុខខុនដូរធំមួយចំកណ្ដាលទីក្រុង ដែលជាខុនដូររបស់ស្វាមីទិញទុកជាការដូអោយភរិយាកាលនៅមានជីវិត ពីនាក់ម្ដាយកូនបណ្ដើរគ្នាចូលទៅខាងក្នុងដើម្បីសម្រាក ត្រៀមខ្លួនចូលប្រជុំនៅក្រុមហ៊ុនដេស៊ុងរសៀលនេះ ។
« តើកូនញញឹមអី ? »លោកស្រីសួរកូនប្រុស ខណៈដើរចេញពីក្នុងឡាន រហូតចូលជណ្ដើរយន្តឃើញតែកូនប្រុសញញឹមនៅមុខកញ្ចក់ទូរស័ព្ទរហូត ។

« ហឺស..! បាទអត់ទេម៉ាក់ »គេបដិេសធទាំងដាក់ទូរស័ព្ទចូលហោប៉ាវ ។

« មិនមានអី ? តែម៉ាក់ឃើញកូនញញឹមជាប់ តាំងពីនៅខាងក្រោម ! លេងជាមួយនណាឬ ? »

« គ្មានអ្វីនោះទេម៉ាក់ »
តឺង !! « តោះម៉ាក់ »ម្ដាយបម្រុងសួរបន្ត ស្រាប់តែជណ្ដើរត្រូវបានបើក ទើបនាយរហ័សនាំគាត់ចេញទៅកាន់បន្ទប់ ។
មុននេះគេបានមើលសកម្មភាពរាងតូច គេកំពុងអង្គុយបត់ជើងយំលើឥត យ៉ាងគួរអោយអាណិត ប៉ុន្តែបែជាក្លាយតួកំប្លែងសម្រាប់នាយទៅវិញ ។

ភូមិគ្រិះគីម !

« ហុឹក »មិនដឹងថារាងតូចសំបូរទឹកភ្នែកឬមួយយ៉ាងណា គេបានយំសឹងតែពេញមួយថ្ងៃទៅហើយ បាយមួយគ្រាប់ ទឹកមួយដំណក់ក៏មិនអោយចូលពោះដែរ បបូមាត់ឡើងក្រៀមកំពឹត ព្រោះចិត្តឈឺឆ្អែតពេញពោះ ។
« ម៉ាក់....ហុឹក ម៉ាក់នៅឯណា ?...ហុឹក កូននឹកម៉ាក់ណាស់ ហុឹក »
« កូនរងា..កូនឯកោ កូនខ្លាច ហុឹក »
« សុំទោសដែលមិនជឿសំដីប៉ា...ប៉ា...នឹកប៉ាណាស់ ជួយខ្ញុំផង »តាំងពីក្រោកមកគឺត្អូញត្អែរតែពាក្យទាំងនេះ ហាក់ជាមិនធុញទាល់តែសោះ ។

វិលចុះវិលឡើងពេលវេលារបស់ជីនអុីបានមកដល់ លោកស្រីតែងខ្លួនយ៉ាងស្អាត សាកសមជាមនុស្សថ្លៃថ្នូរ ជាមួយកូនប្រុសតែម្នាក់

វិលចុះវិលឡើងពេលវេលារបស់ជីនអុីបានមកដល់ លោកស្រីតែងខ្លួនយ៉ាងស្អាត សាកសមជាមនុស្សថ្លៃថ្នូរ ជាមួយកូនប្រុសតែម្នាក់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ឈាមលាងគុំនុំ ចប់Where stories live. Discover now