4

367 29 1
                                    

រាងតូចសម្លឹងកំលោះទាំងពីភ្លឺសៗ ហើយមើលការស្លៀកពាក់របស់គេ ទំនងដូចជាមិនមកទិញពេជ្រឡើយ មុខមាត់គេគឺគ្មានសមត្ថភាពអាចមានលុយច្រើនយ៉ាងនេះ ។
រាងតូចរៀបរឹកសមសួនហើយក៏សួរ ៖
« មករកអ្វីដែរ ? ត្រូវការមើលពេជ្រមែនទេ ? »

« អត់ទេបាទ »មីនូបានឆ្លើយជំនួស ខណៈចៅហ្វាយសម្លឹងរាងតូចមិនដាក់ភ្នែក ។

( នេះអ្ហេស ? ក្មេងម្នាក់នោះ មុខមាត់មិនអន់ទេរូបពិតរបស់គេ )រាងក្រាស់បន្លឺក្នុងចិត្ត ។

« ចឹងមករកអីដែរ ? »រាងតូចលឺថាមិនទិញពេជ្រ ទើបសួរអោយច្បាស់ មីនូក៏បានតបជាថ្មី ៖

« ខ្ញុំឃើញហាងអ្នកប្រុសដាក់ផ្លាកជ្រើសរើសបុគ្គលិក ទើបខ្ញុំទាំងពីចង់មកដាក់ពាក្យ »

« អូរ... »រាងតូចក៏ភ្ញាក់ខ្លួន ទើបតែនឹកឃើញថាម៉ាក់គេបានប្រកាស់រកមនុស្សពីនាក់ ម្នាក់ជាសន្តិសុខ ម្នាក់លក់ក្នុងហាង ។
ជីមីនញញឹមគួរសមតបទៅវិញយ៉ាងស្រទន់ ៖
« បាទមែនហើយ ! អ្នកទាំងពីមកដាក់ឬ ? បើចឹងចូលក្នុងសិនមក ខ្ញុំសុំមើលCVបន្តិច »មីនូញញឹមតប ដោយថេយ៉ុងរក្សាមុខស្មើរដូចដើម បន្ទាប់មកក៏បានដើរចូលខាងក្នុងជាមួយជីមីន ។

ខាងក្នុង !!

រាងតូចអង្គុយអានCVរបស់អ្នកទាំងពីយ៉ាងព្រឹទ្ធព្រៀង ទាំងមិនចាប់ភ្លឹកកែវភ្នែកសាតានមួយគូ សម្លឹងគ្រប់កាយវិការរបស់ខ្លួន កែវភ្នែកគេហាក់មានពន្លឺជាមួយក្មេងម្នាក់នេះ ពេលមើលកាន់តែយូ អោយអារម្មណ៍នាយទទួលស្គាល់ ក្មេងនេះស្អាត ទន់ភ្លន់បំផុតដែលគេមិនធ្លាប់ជួប ។
គេមិនចង់ជឿឡើយ ថាក្មេងនេះមកកើតជាកូនរបស់ផាកដេស៊ុង ជាបុណ្យសំណាងឬជាកម្មរបស់ក្មេងនេះ ? ព្រោះគេបានមកចាប់កំណើតកន្លែងបិសាចលាក់ពុត ។
( គេគួរអោយស្រលាញ់ )ចិត្តបានរន្ទីអោយថេយ៉ុងអស់ចំណើចខ្លួនឯង ហេតុអីត្រូវសសើគេ ?

« រួចរាល់ហើយ ! ប្រវត្តិពួកលោកទាំងពីទទួលយកបាន »រាងតូចដាក់CVនៅលើតុ បន្ទាប់ពីងើបមុខញញឹមដាក់គេ រួចក៏បន្ត ៖
« លោកមីនូដាក់ពាក្យផ្នែកសន្តិចសុខ ចំណែកលោកថេយ៉ុងផ្នែកលក់ត្រូវទេ »

ឈាមលាងគុំនុំ ចប់Where stories live. Discover now