37

177 18 0
                                    

« តើមានរឿងអីមីនូ ? »ថេយ៍សួរកូនចៅខណៈឡានបើកជ្រេដូចជាមានបញ្ហា ហើយក៏ទាញអារម្មណ៍រាងតូចមកខឹតមកជិតរាងក្រាស់បន្តិចផងដែរ ។

« មានរឿងអីមែនទេ ? »ជីមីនសួរ ។

« ចៅហ្វាយមានម៉ូតូពីគ្រឿងនៅក្រោយឡាន គេព្យាយាមបើកអោយប៉ះឡានពួកយើង »មីនូតប តាមពិតឃើញបើកមួយសន្ទុះទៅហើយ ដំបូងគិតថាជាម៉ូតូបើកតាមដងផ្លូវធម្មតា ប៉ុន្តែមើលទៅដូចជាមិនស្រួលទាល់តែសោះ ។

« ច្បាស់ហើយ គេមិនមែនមកល្អ »

« ចៅហ្វាយប្រយ័ត្ន »ផាំង ! មីនូស្រែកអោយចៅហ្វាយគេចខ្លួនខណៈបុរស់ជិះម៉ូតូដកកាំភ្លើងពីចង្កេះតម្រង់មករកថេយ៉ុង ។

ផាំង ! « អាយ »ជីមីនក្ដោបត្រជៀកស្រែកទាំងញ័រខ្លួន ភ្លាមនោះថេយ៉ុងបានទាញមកអោបបំបាត់ភាពភ័យខ្លាច នឹងប្រឹងគេចគ្រាប់កាំភ្លើងដូចគ្នា ។

« ចៅហ្វាយប្រយ័ត្នខ្លួន »ផាំង ! មីនូប្រាប់ចៅហ្វាយ ហើយខ្លួនក៏បាញ់តបតទៅវិញ ដោយអង្គរក្សជានាក់បើកឡានខំប្រឹងទប់ចង្កូតអោយនឹង ពេលនោះក៏មានឡានមួយគ្រឿង នឹងម៉ូតូបីគ្រឿងបន្ថែមទៀត បាញ់ប្រហាឡានកូនចៅថេយ៉ុង សំលេងកាំភ្លើងលាន់រងំពេញដងផ្លូវ ជាសំណាងគ្មាននណាបើកឆ្លងកាត់ ហាក់ជាស្ងាត់គ្រាន់បើ ។
ផាំងៗ !! ការបាញ់តបតចេះតែមានឡើងឥតឈប់ឈរ ខ្លះក៏ស្លាប់ខ្លះក៏របួស តែក៏ស៊ូមិនចុះចាញ់ម្នាក់ៗ ។

« អាយ... »រាងតូចអោបរាងក្រាស់កាន់តែណែន ស្រែកខ្ទប់ត្រជៀកនៅដើមទ្រូងរបស់គេមិនទៅណា ។

« កុំខ្លាច....កុំខ្លាច »ថេយ៍មើលទៅដូចជាបារម្មចំពោះជីមីន គេព្យាយាមអោបរាងតូចកាន់តែណែនលើសមុន នឹងបាញ់តបតទៅវិញមិនណយ ។
ផាំងៗ ! ងឺត....លុះបើកមកមុខបន្តិចឡានថេយ៉ុងក៏ត្រូវឈប់ទាំងអស់ ធ្វើអោយឡានសត្រូវបើកមកដល់ក៏ឈប់ដូចគ្នា បន្ទាប់មកពីគេនាំគ្នាចុះពីឡាននឹងម៉ូតូរបស់ខ្លួន នេះក៏ព្រោះតែឡានរបស់ថេយ៉ុងគឺស្ងាត់ ។

« ឯងឆាប់ចូលទៅមើលទៅ »បុរស់ជាមេក៏បានបញ្ជាកូនចៅទាបជាងខ្លួនអោយទៅពិនិត្រក្នុងឡានទាំងនោះ ពេលទទួលបានបញ្ជាហើយកូនចៅតូចទាបក៏ដើរមកមើលដោយការប្រុងប្រយ័ត្ន ។
ផាំង ! « ហុឺយ..ប្រយ័ត្ន »បុរស់នោះដើរមិនទាន់ដល់ឡានផង គ្រាប់កាំភ្លើងក៏ផ្លោងទំលុះក្បាលរបស់គេដេកស្លាប់ភ្លាមៗ ហើយបុរស់ជាមេក៏បានស្រែកតឿនកូនចៅតូចៗច្រើននាក់ទៀតអោយរកកន្លែងពួន តែក៏មិនបានទាន់ទាំងអស់នោះដែរ ដោយសារតែកូនចៅថេយ៉ុងនាំគ្នាបាញ់រះជាមួយចៅហ្វាយយ៉ាងអង់អាច ។
ផាំងៗៗៗ !! សំលេងបាញ់បង្កស្នូម្ដងហើយម្ដងទៀត មិនចេះស្ងាត់ស្ងៀម មនុស្សស្លាប់ក៏ចេះតែកើតមាន នៅចញ្ចើមផ្លូវថ្នល់ជាតិ ។

ឈាមលាងគុំនុំ ចប់Opowieści tętniące życiem. Odkryj je teraz