5

480 29 1
                                    

« ដល់ម៉ោងញាំបាយល្មម »រាងតូចទាញទូរស័ព្ទមកមើលម៉ោង ឃើញថាថ្ងៃត្រង់ទៅហើយ គេពិតជាឃ្លាននឹងអស់កំលាំង ព្រោះថ្ងៃនេះពិតជាមានភ្ញាវចូលច្រើន នេះមិនទាន់អស់នោះទេ សំណាងបុគ្គលិកច្រើន ។
រាងតូចដើរចេញពីភ្ញាវម្នាក់ នៅពេលលក់អោយគេបានរួចរាល់ គេឈរពត់ខ្លួនពត់ប្រាណអោយបាត់ចុករោយ ហើយដាក់ភ្នែកទៅថេយ៉ុង កំពុងឈរនិយាយណែនាំភ្ញាវស្ត្រីចំណាស់ម្នាក់ ។
រាងតូចញញឹមទាំងមិនដឹងខ្លួន គេពេញចិត្តកាតស៊ូនឹងព្យាយាមរបស់រាងក្រាស់ មើលទៅយកចិត្តទុកដាក់ជាមួយការងារ ដូចកាលព្រឹកមិញនិយាយបន្តិច បង្រៀនតែមួយភ្លេតគេក៏ចេះបាត់ អោយរាងតូចមិនកោតសសើមិនបាន ។
ជីមីនដើរទៅជិតនាយ ពេលឃើញភ្ញាវចេញទៅគិតលុយ បន្ទាប់មកនិយាយ ៖
« ថេយ៉ុង »

« បាទ »នាយងាកមកឆ្លើយនឹងរាងតូចយ៉ាងស្រទន់ ហើយអោនគោរពបន្តិច ទើបជីមីននិយាយបន្ត ៖

« ឃ្លានឬនៅ ? »មិនដឹងថាអារម្មណ៍កើតអី ទៅជាចង់ខ្វល់ខ្វាយរឿងរបស់នាយ គ្រាន់តែឃើញទទួលភ្ញាវច្រើន មានកូនចិត្តអាណិតគេបាត់ ជីមីនអឹមអៀនៗខណៈកែវភ្នែកមានពន្លឺរបស់ថេយ៉ុងសម្លឹងមក ។
រាងតូចបានបន្តដោយព្យាយាមគេចក្រសែភ្នែករាងក្រាស់ ៖
« ឃើញលោកឧស្សាហ៍ព្យាយាម ! ខ្ញុំចូលចិត្តបុគ្គលិកបែបនេះ ថ្ងៃនេះទៅញាំអារហារថ្ងៃត្រង់ជាមួយខ្ញុំនៅខាងក្រៅ ទុកថាកំលាំងចិត្តដល់កូនចៅ »គ្រាន់តែបញ្ចប់សំដីគេរហ័សបែខ្នងដាក់នាយ បេះដូងលោតញ៉ាប់ចម្លែក តើវាកើតអីឡើង ? គ្រាន់តែបបូលបុគ្គលិកទៅញាំអី ដូចជាបុកពោះម្ល៉េះ ? មិនមែនគេមនុស្សទីមួយឯណា ? កន្លងមកអោយតែបុគ្គលិកណាឧស្សាហ៍ គឺយកទៅញាំបាយជាមួយហើយ ប៉ុន្តែម្នាក់នេះប្លែក ។
« ខ្ញុំទៅចាំនៅឡានមុន »រាងតូចដកដង្ហើមចូលពោះ មុននិយាយម្ដងទៀត រួចដើរចេញមកខាងក្រៅបាត់ ។
ថេយ៉ុងញញឹមចុងមាត់ ដោយកែវភ្នែកបង្កប់ន័យដែលមិនអាចមើលធ្លុះ គេមើលផែនខ្នងជីមីនចាកចេញទាំងសមចិត្តសមថ្លើម មិនជឿសោះថាត្រីជាប់ដោយមិនប្រើនុយបញ្ឆោត ។

ហាងអារហារ !!

ជីមីននាំថេយ៉ុងមកញាំហាងដែលនៅជិតកន្លែងរបស់គេ ជាហាងគេតែងតែញាំរាល់ថ្ងៃ រាងតូចបានហៅម្ហូបជាច្រើនមុខដាក់លើតុ ដោយសារតែសួរថេយ៉ុងចេះនិយាយតែ អ្វីក៏បានគេមិនរើស ដូច្នេះក៏ហៅ7.8មុខតែម្ដង វាសឹងតែជិតអស់មុខម្ហូបពីហាងគេ ។
រាងតូចហាក់ញ័រសាច់ ផិតភ័យយ៉ាងមិចមិនដឹង ដែលហៅអារហារមកច្រើនពេក ទាំងមានគ្នាពីនាក់ ហាក់ជាអៀនខ្មាស់កំលោះនេះផងដែរ ថេយ៉ុងសម្លឹងមើលម្ហូបឆ្លាស់ជីមីន គេអាចមើលដឹងចិត្តគំនិតរាងតូចយ៉ាងងាយ តែរក្សាភាពល្ងង់ខ្លៅ ហើយក៏សួរ ៖

ឈាមលាងគុំនុំ ចប់Where stories live. Discover now