ភាគបញ្ចប់

264 33 14
                                    

« ថែខ្លួនណាប៉ា.. »រាងតូចបឹតភ្នែកសម្រក់ទឹកនេត្រាលើកចុងក្រោយ ហើយក៏បានវិលមកលើគោកវិញទាំងមិនអស់អាល័យ ។ ជីមីនដើរចេញពីអ៊ូប័រមួយៗដោយប្រុងប្រយ័ត្ន ព្រោះពេលនេះគេមិនមែននៅខ្លួនមួយដូចមុន ត្រូវចេះគិតពីដុំឈាមតូចដែលផ្ញើរជីវិតជាមួយ ។
« អា៎... »រាងតូចស្រែកភ្ញាក់ខ្លួនខណៈក្រឡិចជើងចង់ដួលនៅពេលឡើងមកខាងលើ ប៉ុន្តែជាសំណាងល្អមានដៃមាំមួយរហ័សចាប់ក្រៀកចង្កេះជាប់មិនអោយដួលទៅលើដីទាន់ ។ ព្រោះតែភ័យរាងតូចបានបឹតភ្នែករងចាំការឈឺចាប់មកដល់ ក៏ប៉ុន្តែវាមិនបានកើតឡើងចំពោះគេ ដូច្នេះភ្នែកទាំងគូបានបើកជាថ្មី ។
ប្រសីទាំងពីគូប្រទាក់គ្នា វាមិនមែនចៃដន្យនោះទេ ទាំងនេះគឺមានបំណងរបស់រាងក្រាស់ ។
« អូនមិនអីទេអ្ហេស? »បបូមាត់ក្រាស់ហើបសួរ ខណៈកាយតូចបានរើចេញតម្រង់ខ្លួនអោយត្រង់ ។
« អូននាំលោកប៉ាមកនៅទីនេះមែនទេ? »

« ជួបគ្នាក៏ល្អហើយ ព្រោះខ្ញុំក៏មានរឿងចង់និយាយជាមួយលោកល្មម »សំដីចម្លែកហោះចូលត្រជៀករាងក្រាស់ ចញ្ចើមរោមក្រាស់រត់ចូលគ្នា ខួរក្បាលចាប់សំដី ឯបេះដូងបែជាលោតប្រាប់ថាវាភ័យខ្លាំងណាស់ ។ គេខាននិយាយជាមួយជីមីនច្រើនថ្ងៃ ខានជួបមុខជាយូដូចគ្នា មាត់ចង់និយាយប្រាប់ថាប៉ុន្មានថ្ងៃមកនេះ បងនឹកអូនខ្លាំងណាស់ ប៉ុន្តែបងទៅរកអូនមិនបាន ព្រោះអូនមិនចង់ជួប ។
« គ្រប់យ៉ាងគឺបានចប់សព្វគ្រប់អស់ហើយ ពេលនេះលោកប៉ារបស់ខ្ញុំក៏ទទួលកម្មពារបស់គាត់ហើយដែរ!ថេយ៉ុង...ខ្ញុំសុំអោយគុំនុំរបស់លោកបញ្ចប់ត្រឹមនេះទៅចុះ កុំអោយមានពាជាមួយគ្នាទៅថ្ងៃមុខ ហើយរឿងដែលកើតឡើងទាំងប៉ុន្មាននោះ ខ្ញុំមិនបន្ទោសលោកទេ ខ្ញុំយល់ ខ្ញុំដឹងពីវា ពីព្រោះដើមហេតុគឺលោកប៉ាខ្ញុំជាអ្នកធ្វើដោយខ្លួនឯង ខ្ញុំអាហោសិកម្មអោយលោក »ពាក្យសំដីជីមីនបញ្ជាក់យ៉ាងច្បាស់ គេមិនបានខឹងនឹងគុំគួនទង្វើថេយ៍ធ្វើមកលើគេឡើយ មានហេតុទើបមានផលដូច្នេះគេយល់នៅអ្វីដែលបាត់បង់ យល់ពីការឈឺចាប់របស់អ្នកដ៏ទៃ បើសិនជាយើងមិនចេះបែងចែក នោះការចងគុំនុំគឺគ្មានថ្ងៃបញ្ចប់ ។

« បងសុំទោស »បីមាត់ហើបចេញពីមាត់ទាំងគ្មានក្បាលកន្ទុយ ហើយក៏មិនយល់ថាហេតុអីត្រូវនិយាយចេញមក?រាងតូចបានញញឹមនៅសំដីថេយ៍បន្ទាប់មកក៏ឆ្លើយទៅវិញយ៉ាងស្រទន់៖

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

ឈាមលាងគុំនុំ ចប់Where stories live. Discover now