7

253 25 6
                                    

ជីមីននៅមិនសុខក្នុងខ្លួន ដែលថេយ៉ុងគេមិនព្រមតបសារមកវិញ រកមូលហេតុមិនឃើញ ចាំបាច់ខ្វល់ខ្វាយតូចចិត្តនឹងគេមិនតបសារដែរ ? នេះមកពីស្រលាញ់គេទាំងមិនដឹងខ្លួនឬ ?
« ហុឺយ... »គេដកដង្ហើមធំ ធុញណាស់ហេតុអ្វីនិយាយសុខៗបែជាខឹងគ្មានមូលហេតុ ? គេមិនអស់ចិត្តសោះ ពេលនេះតាំងចិត្តធ្វើក្លាហាន ខលទៅតែម្ដង ។
តឺត !!
រាងតូចអង្គុយលើពូករបស់ខ្លួន ខ្ញាំដៃចូលគ្នាបន់អោយថេយ៉ុងទទួលអោយលឿន គេអន្ទះសាយ៉ាងមិចមិនដឹងទេ ។
« ទទួលទៅ »គេខាំមាត់បឹតភ្នែកបន់ស្រន់អោយនាយឆាប់ទទួលភ្លាម ពេលនោះ ....!

( អាឡូ )សំលេងថេយ៉ុងបានបញ្ចេញមក ទីបំផុតក៏ព្រមទទួល ជីមីនញញឹមខ្ជឹបហើយឆ្លើយទៅវិញ ៖

( ថេយ៉ុង ! លោករវល់មែនទេ ? )

( អត់នោះទេ អ្នកប្រុសមានការអីដែរ ? )

( មិនរវល់ហេតុអីក៏ក្រទទួលទូរស័ព្ទ ? )

( មុននេះខ្ញុំនៅបន្ទប់ទឹក )ថេយ៉ុងបានកុហក កាពិតគេអង្គុយមើលទូរស័ព្ទនោះទេ ។

( អូ..! រំខានទេដែលខ្ញុំខលទៅ ? )

( សម្រាប់អ្នកប្រុសគ្មានពាក្យថារំខាន )បេះដូងតូចរីកប៉ុនភ្នំ អោយតែនាយនិយាយពាក្យពេជ្យអ្វីមួយ សំដៅមកដឹងតែសប្បាយចិត្ត រំភើបប្លែកតែម្ដង ។
ជីមីនក៏សួរបន្ត ៖

( មុននេះលោកខឹងជាមួយខ្ញុំមែនទេ ? ទើបលោកមិនតបសារមកវិញដូច្នេះ )

( បាទ..មិនមែនទេ ខ្ញុំជាប់នៅបន្ទប់ទឹក ទូរស័ព្ទនៅលើពូក ប្រហែលជាមីនូគេមើលហើយ )ពូកែកុហកណាស់ កាពិតមើលតាំងពីដើមដល់ចប់ បែជាទំលាក់កំហុសអោយមនុស្សមិនដឹងអី មីនូស្ដាប់លឺធ្វើមិនលឺព្រោះរឿងរបស់ចៅហ្វាយនាយ គេសំកុកតែមើលកុំព្យូទ័រមើលការងារក្លិបជំនួស ហើយក៏រងចាំទទួលដំណឹងសកម្មភាពដេស៊ុង ។

( អ៊ីចឹងទេឬ ? ស្មានតែលោកខឹងខ្ញុំ )ជីមីនធូចិត្តបន្តិច ខំគិតថាគេអន់ចិត្តហើយតើ ។
បន្ទាប់មកពួកគេក៏នៅបន្តនិយាយគ្នាជាហូហែរហូតយប់ជ្រៅ ទើបឈប់និយាយបំបែកគ្នាចូលគេងរៀងខ្លួន ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now