35

579 44 13
                                    

« កូនមីន..មករកប៉ាមក »ដេស៊ុងមិនបានខ្វល់សំដីថេយ៉ុង គេចង់និយាយអ្វីក៏លោកធ្វើមិនលឺ ។
« ទៅវិញជាមួយនឹងប៉ា »

« គេទៅមិនបានគឺមិនបានហើយ »ថេយ៉ុងនៅតែកាងជីមីនទុកក្បែរខ្លួន ។

« ឯងគ្មានសិទ្ធមកសម្រេចជំនួសកូនមីន »

« ខ្ញុំជាប្ដីរបស់គេ រឿងអីគ្មានសិទ្ធនោះ ? លោកទៅវិញទើបគ្មានសិទ្ធ »គេបោះសំដីរាបស្មើរទៅដេស៊ុង ដាច់ខាតគឺមិនអោយជីមីនឃ្លាតឆ្ងាយពីគេ ។

« គេជាកូនរបស់យើង »

« ឪពុកជាមនុស្សឃាតកបែបនេះ មិនសាកសមជាឪពុកគេឡើយ »

« .... »ដេស៊ុងដើរមកជិតថេយ៉ុងបន្តិច មើលទៅគេយ៉ាងអស់ចំណើចមុននឹងតបទៅវិញយ៉ាងមុត ៖
« ឯងមានភស្តុតាងមែនទេ ? »

« ..... »ថេយ៉ុងក៏តបលេងរួច គេនិយាយមិនដាច់ពីមាត់ថាដេស៊ុងជាឃាតកសម្លាប់ឪពុកគេ ប៉ុន្តែគ្មានភស្តុតាងនោះទេ ក្រៅពីឃើញតែរូបភាពមួយនោះ មានតែគេនឹងម្ដាយដែលឃើញ គ្មានអ្នកក្រៅណាមកឃើញ ដូច្នេះនិយាយតែមាត់តើនណាជឿសំដី ?

« បើគ្មានភស្តុតាងនោះទេ កុំចោតប្រកាន់យើងផ្ដេសផ្ដាស់ មិនដូច្នោះយើងអាចប្ដឹងឯងវិញបាន »បើយើងគ្មានកាពិតបង្ហាញអោយមហាជនឃើញ បែបនោះគ្មាននាក់ជឿ ហើយយើងមកចោតប្រកាន់គេដោយគ្មានអ្វីមកស៊ូ គេមានសិទ្ធក្នុងការប្ដឹងយើងវិញដូចគ្នា ។

« ..... »ថេយ៉ុងដកដង្ហើមធំមួយខ្យល់ ខួរក្បាលគិតពិចារណារឿងនេះ ដេស៊ុងនិយាយមិនខុសមួយពាក្យ គេអាចប្ដឹងបកវិញពេលណាក៏បាន ថេយ៉ុងក៏សម្រួលអារម្មណ៍ ហើយនិយាយទៅវិញ ៖
« មិនអីនោះទេ ថ្ងៃនេះខ្ញុំគ្មានភស្តុតាងដើម្បីកំចាត់មនុស្សអាក្រក់ដូចលោក មិនប្រកត់ថាថ្ងៃស្អែកគឺគ្មាននោះទេ មនុស្សអាក្រក់ដូចលោក គង់តែផលកម្មហុចអោយ »

« ចាំរកអោយបានសិនទៅចាំមកគ្រាន់បើជាមួយយើង »

« ..... »ថេយ៉ុងស្ងាត់សម្លឹងមើលដេស៊ុង ដោយលាក់កំហឹងទុកក្នុងទ្រូង ហើយសន្យាជាមួយខ្លួនឯង គេនឹងអូស.ក.មនុស្សម្នាក់នេះមកទទួលទោសអោយបាន ។
ផឹប !! ក្រោយពីមើលដេស៊ុងអោយស្ងប់ចិត្តបន្តិចហើយ នាយក៏លូកចាប់.ក.ដៃរាងតូចរៀបត្រឡប់ទៅវិញ ប៉ុន្តែជាប់គាំងព្រោះដៃម្ខាងរាងតូចត្រូវដេស៊ុងចាប់ជាប់ដូចគ្នា ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now