33

294 34 6
                                    

រាងតូចខាំមាត់ទប់មិនអោយលឺសំលេងសឺតខ្សតរបស់ខ្លួន ភ្នែកទាំងគូសម្លឹងមើលនាយដោយភាពអន់ចិត្តពន់ពេក គេតែងតែគ្មានហេតុផលចំពោះខ្លួន មើលតែពេលនេះចុះ មិនសួរនាំសុខទុក្ខ បែជាបន្ទោស បង្កាច់បង្ខូចទៅវិញ ។
« កុំធ្វើអោយយើងខូចអារម្មណ៍ចំពោះឯងយល់ទេ »

« .... »រាងតូចខ្ជឹបមាត់ងក់ក្បាល ។

« នៅក្បែរនឹងយើង ឯងហាមមើលអ្នកផ្សេង ហាមនិយាយរកអ្នកណាទាំងអស់ ពិសេសមនុស្សប្រុសដូចជាវា »នាយដាក់សម្ពាធលើរាងតូច ក៏ដូចជាបានដឹងយ៉ាងច្បាស់ពីកំលោះមុននេះផងដែរ ។
ក្រោយពីនិយាយចប់ ទ្វាជណ្ដើរយន្តក៏បើកដូចគ្នា រាងក្រាស់ទាញអាវខ្លួនអោយមានរបៀប បន្ទាប់មកដើរចេញ ខណៈរាងតូចក៏ដើរតាមពីក្រោយត្រុកៗ នឹងព្យាយាមជូតទឹកភ្នែកអោយស្អាតចេញពីថ្ពាល់ ។

« ហេតុអីចាំបាច់ណាត់មកបន្ទប់VIP ? »ថេយ៉ុងឈរស្ងៀម ពេលដើរមកដល់មុខបន្ទប់ដែលជាការណាត់របស់ដេស៊ុង ដំបូងគេមិនបានដឹងថាណាត់ជួបពិសេស នៅពេលបានទទួលចម្លើយពីបុគ្គលិកនៅទីនេះ ទើបគេចម្លែកចិត្ត ។

ក្រាក !! « សូមអញ្ជើញលោក »ស្របពេលនោះបុគ្គលិកម្នាក់ក៏បានដើរមកបើកទ្វាអោយថេយ៉ុង ។

« .... »នាយក៏ដើរចូលព្រមជាមួយអង្គរក្ស5នាក់យ៉ាងតិច ។ ថេយ៉ុងចូលមកដល់ខាងក្នុង បានឃើញដេស៊ុងអង្គុយបែខ្នង ខណៈមានអង្គរក្សឈរនៅមិនឆ្ងាយពីគេ នាយកាន់តែមានការងើយឆ្ងល់ នៅពេលឃើញគ្រប់យ៉ាង ហាក់រៀបចំបានយ៉ាងល្អ មានភាពរ៉ូមេទិច ដូចជាការដេតអ៊ីចឹង ។
« សុំទោសដែលអោយលោករងចាំយូ »ដោយមិនចង់ខាតពេលថេយ៉ុងក៏ស្រីដី ។

« .... »ហេតុតែសំលេងធ្លាប់ស្គាល់ ដេស៊ុងស្ទុះក្រោកពីកៅអី ងាកមើលខាងក្រោយ ស្ទើមិនជឿថានាក់ឈរចំពោះមុខ គឺជាថេយ៉ុងឡើយ លោកបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងទៅកាន់ថេយ៉ុង គាត់ណាត់ជីនអុី ហេតុអ្វីនាក់ដែលមកមិនមែនជានាង ?

« លោកខកបំណងមែនទេ ដែលនាក់មកមិនមែនជាអ្នកម៉ាក់ ? »

« ..... »លោកគ្មានពាក្យតបត ព្រោះគេនិយាយជាការពិត ។

« សោកស្ដាយផងណាលោកដេស៊ុង »

« ហេតុអីជាឯង ? »

ឈាមលាងគុំនុំ ចប់Where stories live. Discover now