40

184 26 0
                                    

( ខ្ញុំដឹងថាវាលឿនពេក ប៉ុន្តែខ្ញុំពិតជាស្រឡាញ់នាង )សៀហ្វូបានត្រឹមតែឈរស្ដាប់សំលេងដេស៊ុងនិយាយទៅកាន់ជីនអុី ដោយមុខស្រពោន ។
( ជីនអុី តើព្រមធ្វើជាសង្សារបស់ខ្ញុំដែរទេ ? )ជីនអុីស្ងាត់ស្ងៀមភ្នែកមើលដេស៊ុងផង មើលសៀហ្វូូផង នាងពិបាកសម្រេចចិត្ត ព្រោះបេះដូងស្រែកត្រូវការម្នាក់នោះ ប៉ុន្តែចិត្តអាណិតនឹងក្ដីស្រឡាញ់ម្នាក់នេះ ។
( ណា..! ខ្ញុំសន្យាមិនធ្វើអោយនាងខកចិត្តចំពោះខ្ញុំទេ ខ្ញុំពិតជាស្រឡាញ់នាង )ដេស៊ុងនិយាយទាំងញ៉ាប់ញ័របេះដូង រំភើបផងភ័យផងខ្លាចត្រូវគេបដិសេធ ។
( អរគុណចំពោះក្ដីស្មោះត្រង់របស់លោក ប៉ុន្តែខ្ញុំពិតជាសុំទោស ! ខ្ញុំគិតថា..ខ្ញុំមិនសាកសមនឹងលោកនោះទេ )ជីនអុីដាច់ចិត្តនិយាយកាពិតចេញមក នាងមិនចង់ផ្ដល់ឱកាស់អោយដេស៊ុងទទេៗឡើយ ព្រោះនាងផ្ទាល់ទុកត្រឹមជាមិត្តប៉ុណ្ណោះ ។
( ហិ..មិចក៏និយាយបែបនេះ នាងសាកសមបំផុតហើយ ពួកយើងសុទ្ធតែពូកែដូចគ្នា )ដេស៊ុងដឹងអារម្មណ៍ថាគេត្រូវបានបដិសេធ ប៉ុន្តែញញឹមបន្លាប់កាពិត ។
( សុំទោសពិតមែនដេស៊ុង លោកឈប់ចំណាយពេលមកលើខ្ញុំទៀតទៅ ព្រោះចុងក្រោយនឹងឈឺចាប់ )នាងនិយាយចប់ក៏បានដើរចេញ បន្សល់ភាពឈឺចាប់ ភាពអស់សង្ឃឹមអោយដេស៊ុង ចំណែកសៀហ្វូត្បឹតនាងបានបដិសេធមិត្តរបស់ខ្លួន ប៉ុន្តែគេក៏ឈឺចាប់នៅពេលឃើញដេស៊ុងកើតទុក្ខ ។
កន្លងផុតទៅ2ឆ្នាំអ្វីៗប្រែប្រួលជាថ្មីម្ដងទៀត ដេស៊ុងរស់នៅអោបទុក្ខដូចដើម ត្បឹតថាគេបានរៀបការជាមួយនារីផ្សេងក៏ដោយ ប៉ុន្តែបេះដូងបានប្រគល់ទៅជីនអុីបាត់ហើយ ចាប់តាំងពីនាងចាកចេញក៏បាត់ដំណឹងសូន្យឈឹង លុះពេលវេលាកន្លងផុតទៅអស់ជាច្រើនឆ្នាំ ដំណឹងដ៏សែនឈឺចាប់បំផុតក៏ចូលមកដល់ជីវិតរបស់គេ គឺជីនអុីរៀបការមានគ្រួសារថែមទាំងមានកូនប្រុសម្នាក់ថែមទៀត អ្វីដែលកាន់ឈឺគឺបុរស់ជាស្វាមីនាង មិត្តដ៏ល្អរបស់គេគីមសៀហ្វូនេះឯង ។ ចិត្តស្អប់ភាពច្រណែននិន្ទាក៏កើតមាននៅក្នុងចិត្តគេ ហើយគេក៏ជ្រើសមានកូនជាមួយភរិយាតែម្ដង ព្រោះតាំងពីរៀបការច្រើនឆ្នាំមក ដេស៊ុងមិនដែលប៉ះពាល់នាង រៀបការមិនបានស្រឡាញ់ វាកើតឡើងក៏ព្រោះតែចង់ឌឺដង ប៉ុន្តែនាងស្រឡាញ់ស្វាមី រស់អោបទុក្ខយ៉ាងណាក៏ស៊ូលេប ពេលស្វាមីព្រមបើកឱកាស់អោយ ក៏ជាពេលនាងមានក្ដីសុខជាខ្លាំងដូចគ្នា ។ ចាប់តាំងពីមានកូនស្នេហាអ៊ែរីនចេះតែមានការស្នឹតស្នាលបន្តិចម្ដងៗ ស្វាមីយល់ចិត្តច្រើនជាងមុន តែនាងមិនដឹងឡើយថាប្ដីបានសាងអំពើបាបអ្វីខ្លះនៅពីក្រោយខ្នងពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់បំផ្លាញជីវិតគេ ក៏នាងនៅមិនតែដឹង ។
វិលត្រឡប់មកកាន់បច្ចុប្បន្ន !!
« ហុឹក...បែបនេះមែនទេ ទើបបងរៀបការជាមួយខ្ញុំ ? »អ៊ែរីនស្ដាប់រឿងរាវស្វាមី នាងកាន់តែឈឺចាប់ តាមពិតគេរៀបការជាមួយនាងគឺគ្រាន់តែជាកូនអុកមួយប៉ុណ្ណោះ ។
« ហុឹក...ហេតុអីខ្ញុំល្ងង់យ៉ាងនេះ មើលដឹងតាំងពីដំបូងថាបងមិនបានស្រឡាញ់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែជំនះ ព្រោះចង់ក្បែរបងទៅវិញ ហុឹក »នាងយំគក់ទ្រូងខ្លួនឯងឌឹបៗ វាណែនខ្លាំងណាស់ វាឈឺខ្លាំងដែលប្រគល់បេះដូងទៅអោយមនុស្សគ្មានមេត្ត អត្មានិយម ។ ចំណែកជីនអុីក៏យំមិនចាញ់អ៊ែរីន បើអាចនាងចង់ទាញពេលវេលាត្រឡប់ក្រោយ ចង់កែប្រែរឿងទាំងអស់ឡើងវិញ ប៉ុន្តែមិនអាចនោះឡើយ អ្វីៗគឺបានហួសទៅបាត់ ។
រឺង.....!! កំពុងតែនិយាយគ្នានោះ សំលេងទូរស័ព្ទរបស់ជីនអុីបានរ៉ូ នាងរហ័សជូតទឹកភ្នែកសម្រួលអារម្មណ៍អោយស្រួល ទើបដកចេញពីកាបូបក្នុងទឹកមុខស្លន់ ។
« អាឡូយ៉ុនមិញ ! ថាមិច?កូនថេយ៍នៅមន្ទីពេទ្យអ្ហេស ?ខ្ញុំទៅដល់អីលូវហើយ »ទទួលទូរស័ព្ទភ្លាមក៏ដឹងពីដំណឹងកូនប្រុស នាងដាក់ទូរស័ព្ទចុះងាកមកនិយាយជាមួយដេស៊ុង ក្នុងសំលេងខ្ពស់ថា ៖
« បើកូនប្រុសខ្ញុំកើតអី លោកប្រកត់ជាមិនរួចខ្លួនឡើយផាកដេស៊ុង »បញ្ចប់សំដីជីនអុីបែខ្នងដាក់គេបោះជំហ៊ានទៅមុខចាកចេញពីមនុស្សព្រៃផ្សៃប៉ុន្តែ..ឌឹប !! នាងត្រូវបញ្ឈប់ដំណើរដួលលើដៃដេស៊ុងទៅវិញ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now