34

359 35 6
                                    

ថេយ៉ុងដើរមកឈរពីមុខដេស៊ុង មើលមុខអោយកាន់តែច្បាស់ ទាំងដែលកែវភ្នែកដេស៊ុង ក៏មិនបានក្លាចរអាជាមួយដូចគ្នា ហើយក៏ចង់ដឹងថាថេយ៉ុងយ៉ាងមិចបន្ត ។
« លោកសម្លាប់លោកប៉ាខ្ញុំមិនគ្រប់គ្រាន់ លោកគិតចង់លេបត្របាក់អ្នកម៉ាក់ខ្ញុំបន្ថែមទៀតអ្ហេស ? »ក្នុងនាមជាកូនប្រុស គេមិនទទួលដាច់ខាត ឃាតកដែលលើកដៃផ្ដាច់ជីវិតឪពុកគេ ហើយគេកាន់តែមិនទទួលថែមទៀត គឺមនុស្សថោកទាបដូចជាដេស៊ុង ។
« លោកនៅមានភាពជាមនុស្សក្នុងខ្លួនខ្លះដែរទេ ? »

« កុំមកចោតប្រកាន់យើង »

« ផាកដេស៊ុង »ថេយ៉ុងផ្ទុះកំហឹង ពេលគេសម្ដែងជាមិនដឹងរឿង ។

« ឯងព្យាយាមទំលាក់កំហុសអោយយើង ព្រោះចង់អោយជីមីនស្អប់យើងតើមែនទេ ? »ដេស៊ុងរក្សាទឹកមុខញញឹមដូចហួសចិត្ត ហើយតបទៅវិញធ្វើដូចគ្រប់យ៉ាងគឺមិនដឹងលឺ ។ ចំណែកជីមីនឈរយំមើលអ្នកទាំងពី គេវិលវល់អស់ហើយ មិនដឹងថាមួយណាជាការពិត មួយណាជាក្លែងក្លាយ ម្នាក់ជាឪពុកបង្កើត ដែលផ្ដល់កំណើត ផ្ដល់ជីវិតអោយ ឯម្នាក់ជាមនុស្សដែលគេស្រលាញ់ ថែមទាំងស្រលាញ់ខ្លាំងទៀតផង ។

« ឯងឃើញពីភាពពិតរបស់ប៉ាឯងទេជីមីន ? »ថេយ៉ុងថយជំហ៊ានដៀងភ្នែកមើលរាងតូច ។
« គេក្បត់ប្រពន្ធ គេស្រលាញ់ម្ដាយយើង ទើបគេចាំបាច់សម្លាប់លោកប៉ាយើងចោល បន្ទាប់មកគេក៏រកឱកាសដើម្បីបានម្ដាយរបស់យើង »

« កំពុងតែព្យាយាមបញ្ឆេះកូនប្រុសយើងតើមែនទេគីមថេយ៉ុង ? »

« អត់ទេ...! ប៉ុន្តែជាការពិត »

« ហឺស....ជឿជាក់ថ្នាក់នេះ ? »

« ហើយពិតទេ ? ពិតទេលោកប៉ា »រាងតូចចោលសំនួរទៅលោកប៉ា ត្បឹតគេសួរបែបនេះទៅគាត់ ក៏មិនមែនបានន័យថាជឿថេយ៉ុងនោះដែរ ពេលនេះគេមិនប្រកត់ចិត្ត គេមិនជឿទាំងពី ។

« កូនជឿគេ ? »

« .... »រាងតូចងើយមើលរាងក្រាស់ មើលក្រសែភ្នែកគេ តើមនុស្សដូចនាយកុហកឬមួយក៏អត់ ? ប៉ុន្តែមិនអាចមើលឃើញ កែវភ្នែកគេថ្លា សម្លឹងមកយ៉ាងទទេស្អាត វាពិបាកទាយជាខ្លាំង ព្រោះតែគ្មានចម្លើយច្បាស់ រាងតូចក៏ដកក្រសែភ្នែកមើលទៅលោកប៉ា រួចក៏និយាយទៅគាត់វិញ ៖
« កូនមិនបានជឿអ្នកណា »

ឈាមលាងគុំនុំ ចប់Where stories live. Discover now