19

279 28 2
                                    

ថេយ៉ុងដើរគ្រប់កន្លែងគ្មានសល់ចន្លោះ បន្ទាប់មកគេបានមកឈរនៅចំណុចបន្ទប់មួយ ជាបន្ទប់ធ្វើការរបស់ប៉ាគេ សភាពបន្ទប់នៅដូចដើម ហើយក៏បានស្អាតដូចមុនព្រោះតែជីមីនបានសម្អាត ។
នាយឈរសម្លឹងមើលយ៉ាងសោកសៅ រូបភាពលោកប៉ាអង្គុយចុចកុំព្យូទ័រ រូបភាពគេនិយាយលេងសើចជាមួយគាត់ វាដឹតជាប់ក្នុងកែវភ្នែកមួយគូជានិច្ច បណ្ដោយអោយអារម្មណ៍លង់ក្នុងអតីតកាលម្ដងទៀត ចំណែកជីមីនឈរនៅខាងក្រោយខ្នង ឃើញទឹកមុខនាយហាក់អស់កំលាំងកាយ កំលាំងចិត្តក្នុងជំហរបន្ទប់មួយនេះ ។
( ប៉ា...កូនស្រលាញ់មួយនេះ )សំលេងក្មេងប្រុសលើកទូរស័ព្ទអោយប៉ាមើលរូបម្យ៉ាង ។
( ស្អាតណាស់ប៉ា )

( ចាំប៉ាទិញអោយណា )

( ហិ អរគុណលោកប៉ា ! សឺត ! ស្រលាញ់លោកប៉ាជាងគេ )
« ប៉ា .. »រូបភាពហាក់នៅថ្មីៗ អារម្មណ៍រវើរវាយលាយឡំគ្នា ថេយ៉ុងបានរត់ទៅអោបលោកប៉ានៅកៅអី ប៉ុន្តែត្រូវខកចិត្ត ព្រោះគ្រាន់តែជាស្រម៉ោលប៉ុណ្ណោះ ។

« ថេយ៉ុង »ជីមីនមានការឈឺចាប់ជួសនាយ គេខ្លោចចិត្តមិនចាញ់ប៉ុន្មាន មិនដឹងនោះទេថានាយបានជួបនៅរឿងអ្វីខ្លះ ក៏មិនយល់ដូចគ្នាដែលលោកប៉ាធ្វើបែបនោះ ។

« ហុឹក ! ប៉ា »

« ថេយ៍.... »លើកទីមួយដែលជីមីនឃើញទឹកភ្នែកឈឺចាប់របស់ថេយ៉ុង ទើបអាចអោយគេទទួលអារម្មណ៍បានថាថេយ៉ុងរងទុក្ខអស់ជាយូ ។
រាងតូចមកជិតនាយ ហើយព្យាយាមលើកដៃដាក់ខ្នងរាងក្រាស់យឺតៗ គិតថានឹងលួងលោមនាយ ទាំងខ្លួនមានការភ័យខ្លាចបន្តិច ។
គេអង្អែលខ្នងថេយ៉ុងតិចៗ បណ្ដោយអោយនាយយំអោយបានធូទ្រូង មិនដឹងថាបៀមទុក្ខវាយូយ៉ាងណានោះទេ ។

« ហុឹក ! ថយចេញ »

« អូយ.. »រាងតូចភ្ញាក់កន្ទ្រាក់ខ្លួន ពេលរាងកាយដួលទាំងកំរោល ព្រោះតែថេយ៉ុងបានច្រានមួយទំហឹងកំលាំងរបស់គេ
កែវភ្នែកភ័យខ្លាច មើលទៅនាយញ័រសាច់តតាត់ គេពិតជាខ្លាចរាល់ពេលថេយ៉ុងមានកំហឹង ។

« មិនបាច់មកធ្វើជាអាណិតយើង »នាយនិយាយខ្លាំងៗហើយលើកដៃចង្អុលមុខរាងតូច ។
« គ្រប់យ៉ាងមកពីឪរបស់ឯង ឪឯងទាំងអស់ »

ឈាមលាងគុំនុំ ចប់Where stories live. Discover now