9

226 23 3
                                    

« អូនថាយប់ហើយ ពួកយើងត្រឡប់ទៅវិញទេដឹង »ជីមីនដូចជាអៀនខ្មាស់ការស្នើរសុំរបស់នាយ បើសិនជាគេឆ្លើយថាព្រម ដូចជាងាយពេកមែនទេ ? ទោះបីចិត្តនេះចង់អោយអ្វីដែលនាយបានសុំក្ដី ប៉ុន្តែនៅអាចបដិសេធបាន ។
គេក្រោកឈរអេះអុញ ខណៈកែវភ្នែកអង្វកដូចកូនក្មេងសម្លឹងមក មិនចង់មើលប៉ុន្មាន ក៏គេចមិនផុតនោះដែរ ចុងក្រោយជីមីនព្រមអង្គុយចុះវិញ រួចនាយក៏និយាយ ៖

« ស្អប់ខ្ពើមបងឬ ? »

« បង... »ពាក្យមួយឃ្លាអូសយ៉ាងវែងដាក់ មិនបានស្អប់ព្រោះអៀនច្រើនជាង ។
« អូនមិនបានស្អប់..តែ ! »

« តែយ៉ាងមិច ? »

« អូនអៀន »សំលេងបញ្ចេញរួមកាយវិការអោនមុខចុះ គេចក្រសែភ្នែកប្រុសព្រានតាមប្រម៉ាញ់ ពេលនោះដៃមាំលូកផ្ងើយចង្កាអោយងើបមុខឡើង ខណៈថ្ពាល់ក្រពុំប្រែពណ៍ជាក្រហមព្រឿងៗ ។

« ដាក់កែវភ្នែកអោយចំមុខបង »កំលោះបញ្ចេញបញ្ជាប្រៀបដូចជាម្ចាស់ន័យរាងកាយតូចនេះ គេបានធ្វើតាមទោះដឹងថាកំពុងអៀនក៏ដោយ ។
កែវភ្នែកទាំងគូប្រសព្វគ្នាយ៉ាងផ្អែមល្ហែម ផ្ដល់ស្នេហាអោយគ្នាទៅវិញទៅមកតាមរយៈកែវភ្នែក មុននឹងមាឌមាំត្រូវខិតមកយឺតៗ ដើម្បីប៉ងប្រាថ្នាបបូមាត់សុីជម្ភូនោះ រាងតូចចាប់ផ្ដើមបឹតភ្នែក ខណៈដង្ហើមក្ដៅគគុកសាយភាយប៉ះសាច់មុខ មុនបបូមាត់ត្រូវខ្ជឹបណែន ពេលអ្នកខាងនោះមកដល់ ។
ថេយ៉ុងកម្រើកមាត់តិចៗថ្នមៗលួងលោមដល់អ្នកម្ខាងទៀត អោយទោទន់តាមជាមួយខ្លួន គ្រាន់តែកាយវិការដឹងបាត់ទៅហើយ វាជាស្នាមថើបដំបូងសម្រាប់ក្មេងនេះ ។
« មិចក៏អូនមិនបើកមាត់ ? »នាយទើសចិត្តដកចេញភ្លេត ខំថ្នមអស់ពីចិត្ត លួងលោមអោយទន់ជ្រាយម្ដេចនៅខ្ជឹមមាត់មិនអោយអណ្ដាតអត់ឆ្អឹងវាយលុកបាន ?

« អូន...ហើបមាត់ ? ហើយគេហើបធ្វើអី ? »សំនួរនឹងរិកពាមិនដឹងអី ស្ទើអោយកំលោះបោកក្បាលអោយស្លាប់ មិនដឹងអីពិតមែន ?
នាយតបទៅវិញដោយរិកពាសែនខ្នាញ់ ៖

« នេះអូនពិតជាមិនដឹងអីសោះ ? អូនហើបមាត់របស់អូនទៅ ចម្លើយនឹងនៅក្នុងនោះ »បញ្ចប់សំដីគេគ្រប់គ្រងបបូមាត់នោះម្ដងទៀត លើកនេះត្រូវចិត្តបន្តិច ត្បឹតថាគ្មានការតបតមកវិញ ព្រោះតែក្មេងនេះមិនស្ទាត់ជំនាញ តែមិនអីគេនឹងបង្រៀនអោយចេះអោយចាំ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now