15

215 22 4
                                    

ខុនដូរ !!

ឈូ !! សំលេងបើកទឹកចេញពីក្នុងបន្ទប់ រាងកាយតូចស្រលូនដូចមនុស្សស្រី កំពុងឈរក្រោមដំណក់ទឹកផ្កាឈូក បឹតភ្នែករំងាប់ចិត្តបំភ្លេចរឿងរ៉ាវកាលពីម្សិលមិញចោល ដេកមិនលក់ពេញមួយយប់ ព្រោះគិតរកដំណោះស្រាយ ប៉ុន្តែគិតយ៉ាងណាខួរក្បាលក៏ទទេស្អាត ។
គេនៅមិនយល់ ហេតុអីលោកប៉ាវិនាស់ ទាំងដែលសង្សាគេល្អដូច្នេះ គេពិបាកចិត្ត តាំងពីដឹងក្ដី លោកប៉ានៅខាងគេគ្រប់ជំហ៊ាន ប៉ុន្តែពេលនេះថ្ងៃនេះ មិនដូចពីមុន គេក៏ខុស ខុសដែលហ៊ានចោលគ្រួសារដោយសារតែមនុស្សប្រុសម្នាក់ ប៉ុន្តែចិត្តដែលស្រលាញ់ចំពោះគេ វាច្រើនពេក ដល់ថ្នាក់មើលមិនឃើញអាក្រក់ល្អ ។
« ហុឹក »ទឹកភ្នែកដូចហូមិនចេះឆ្អែត ហូតាំងពីយប់ដល់ព្រឹកនេះ ព្រោះតែនៅឈឺ នៅខូចចិត្តចំពោះរឿងកើតឡើង ។
អុប !! អារម្មណ៍ដែលស្រងេះស្រងោច ត្រូវកន្រ្ទាក់មកវិញខណៈមានដៃមួយគូអោបចង្កេះពីក្រោយ ភ្នែកដែលបឹតបើកយ៉ាងរហ័ស អោយងាកទៅមើលថានណាចូលមកឈ្លានពាន ។
« ប-បង »រាងតូចហើបមាត់សឹងមិនរួច កាយទទេស្អាតទាំងពីស្អឹតជាប់គ្នា គេទាំងអៀនទាំងភ័យ សុខៗនាយមកធ្វើបែបនេះ ។ ជីមីនលូកដៃបឹតទឹកផ្កាឈូកបែមុខមករកនាយទាំងថ្ពាល់ក្រហមព្រឿងៗ ហើយព្យាយាមរុញច្រានគេចេញតិចៗ ត្បឹតថានាយជំនះមិនចេញក៏ដោយ ។
« ចូលមកធ្វើអី អូនមិនទាន់ងូតហើយទេ »

« បងចង់ដុះក្អែលអោយអូន »គេតបទាំងញញឹមដោយដៃស្អឹតនៅចង្កេះគេមិនលេង ។

« មិ-មិនបាច់ទេ ! អូ-អូនដុះរួចហើយ »

« អូនស្អប់ខ្ពើមរូបបងមែនទេ ? »ទឹកមុខអាក់អន់ចិត្តបង្ហាញអោយឃើញ មើលទៅជីមីនហាក់ជារអើមខ្លួនខ្លាំង ទើបប្រឹងច្រាលចេញយ៉ាងនេះ ។

« មិ-មិនចឹងទេ »

« តែអូនកំពុងច្រាលបង »សំដីនាយអោយរាងតូវរហ័សបញ្ឈប់សកម្មភាព ។
« អូននៅគិតពីលោកប៉ាមែនទេ ? »

« បាទ ! អូន..អូនខ្លាចគាត់មកតាមធ្វើបាបបងទៀត អូនស្គាល់លោកប៉ា »ក្រសែភ្នែកភ័យខ្លាចសម្លឹងមុខនាយ គេស្គាល់គាត់ គាត់មិនងាយដោះលេងអ្នកណាងាយៗមកបែបនេះ ។

សឺត ! « កុំខ្លាចអី គាត់ធ្វើបាបបងមិនបានទេ អូនកុំគិតច្រើនពេក វាធ្វើអោយអូនពិបាកចិត្ត »សំដីស្រទន់ស្របដៃអង្អែលថ្ពាល់រលោងថើៗ ហាក់លួងលោមកំលោះតូចទូទន់ជាមួយ ។
« ពួកយើងមកចាប់ផ្ដើមជីវិតជាមួយគ្នា រស់នៅដោយសុខសាន្ត តទៅមុខទុកអោយបងជាអ្នកមើលថែអូនវិញ »

ឈាមលាងគុំនុំ ចប់Tempat cerita menjadi hidup. Temukan sekarang