12

243 24 5
                                    

« ឯងទាក់ទងកូនយើងដើម្បីអ្វី ? »ដេស៊ុងដាក់គូទអង្គុយគងទាក់ខ្លាលើកៅអី មើលមុខថេយ៉ុងចំរិតសួរចម្លើយពីគេជាមុន ។

« ខ្ញុំស្រលាញ់គេ »

« យើងទុកឱកាសអោយឯងនិយាយកាពិត »គាត់មិនជឿនោះទេ ថេយ៉ុងអាចមកស្រលាញ់មនុស្សប្រុសដូចគ្នា ពិសេសជាកូនប្រុសរបស់គាត់ ។

« ..... »

« យើងអោយឯងនិយាយ មិនមែនអោយឯងមកសម្លក់យើង »

« អ្វីដែលពូសួរ ខ្ញុំក៏ឆ្លើយរួចហើយ »ថេយ៉ុងនៅតែរឹងទទឹង ។

« ពិតមែន ? ពួកឯង »គាត់ខំអត់ធ្មត់ណាស់ទៅហើយ ដោយរក្សាសំលេងស្មើរដដែល មិនសម្លុត គំហកឬស្រែកនោះទេ ដូច្នេះគាត់បានប្រើដៃជាសញ្ញាដល់អង្គរក្ស រួចនិយាយ ៖
« ជួយកំដៅសាច់ដុំអោយគេបន្តិចទៅ »

« បាទចៅហ្វាយ »អង្គរក្សបីនាក់អោនគោរពទទួលបញ្ជា រួចពីនាក់ដើរមកក្រៀកដៃថេយ៉ុងក្រោកឈរ បន្ទាប់មកបុរសម្នាក់ស្រាប់តែកាច់ដៃលឺក្រិៗ ហើយក៏វាយមុខថេយ៉ុង ។

ឌឹបៗៗ !! គេវាយទាំងមុខ ទាំងពោះដាក់មិនអាណិត មិនសំចៃដៃបន្តិច ពេលនេះមុខថេយ៉ុងចាប់ផ្ដើមឡើងជាំដុំៗ នឹងមានឈាមហូតាមមាត់សស្រាក់ ដូចនេះក្ដីគេមិនបានខ្លាចខណៈជិតស្លាប់ទៅហើយ គេនៅតែមានស្នាមញញឹមជានិច្ច ។

« មើលទៅឯងរឹងមិនខុសពីឪរបស់ឯងប៉ុន្មាន »ដេស៊ុងនិយាយ ។

« ពូជយើង »

ផាច់ៗៗ ! « កូនប្រុសឯងគ្រាន់បើដូចជាឯងចឹងអាសម្លាញ់ »ដេស៊ុងទះដៃអបអរមិត្តតាមខ្យល់អាកាស់ ហើយមើលថេយ៉ុងទាំងចំអក មែនហើយគាត់នឹងប៉ាថេយ៉ុងគឺជាមិត្តសម្លាញ់នឹងគ្នា មិត្តតាំងពីសម័យនៅរៀនបឋមមកម្ល៉េះ ។

« សត្វធាតុដូចឯង កុំរាប់ឪរបស់យើង »គេចាប់ផ្ដើមកើនកំហឹងស្រែកតបទៅវិញ ពេលនេះរាងកាយគេមិនឈឺបន្តិច អ្វីដែលឈឺគឺឈរមើលដេស៊ុងនៅរស់ រស់ដោយសោយសុខទៀតផង ។

« កុំសំដីខ្លាំងអាល្អឹត កុំគិតថាយើងរកម្ដាយឯងមិនឃើញ ! ពេលនេះនាងថឹតក្នុងក្រសែភ្នែកយើងគ្រប់វិនាទី »គាត់កាន់តែស្អប់ថេយ៉ុងនិយាយមិនគោរពគាត់ ក៏លើកម្ដាយគេមក ។
ចាប់តាំងពីដឹងដំណឹងម្ដាយថេយ៉ុងរស់នៅឯណាមក ដេស៊ុងក៏បានបញ្ជូនកូនចៅទៅឃ្លាំមើលគ្រប់ជំហ៊ាន មិនទាន់ធ្វើសកម្មភាពអ្វីចំពោះនាង ព្រោះខែក្រោយនេះជីនអុីមកកូរ៉េហើយ គាត់មិនពិបាកទៅរកនាងនៅអាមេរិកនោះទេ ។
ថេយ៉ុងលឺឈ្មោះម្ដាយ ក្ដីបារម្មកើតមានក៏ស្រែកទៅវិញ ៖

ឈាមលាងគុំនុំ ចប់حيث تعيش القصص. اكتشف الآن