31

331 42 7
                                    

ជីមីនបោះជំហ៊ានចុះតាមកាំជណ្ដើរទាំងមុខស្អុយ អន់ចិត្តនឹងសម្លៀកបំពាក់ មិនជាអ្វីប៉ុន្តែមុខមាត់របស់គេហាក់ដូចអ្នកជំងឺ ដេកពេទ្យ7ថ្ងៃអ៊ីចឹង បបូមាត់ក្រៀមហើយក៏ស្លេក គ្មានក្រែមរលោង មិនយល់ថេយ៉ុងទាល់តែសោះ តើគេមិនសប្បាយចិត្តឬ ដែលឃើញរាងតូចតុបតែងខ្លួនស្អាតបាតដូច្នេះ ?

« ញញឹមបន្តិចទៅ »សំលេងថេយ៉ុងដាស់រាងតូចអោយមើលមុខ ។« បែបនេះហើយទើបគ្មាននាក់ណាសម្លឹងឯង »រាងតូចមិនយល់សំដីគេនិយាយឡើយ ត្រឹមធ្វើភ្នែកម៉ក់ៗដាក់នាយ ។« ឆាប់ដើរទៅ »គេមិនខ្វល់ជាមួយរាងតូច បន្ទាប់មកក៏ដើរនាំមុខរាងតូចទៅរកឡាន ដែលមានអង្គរក្សឈរចាំពួកគេជាស្រេច ។ផឹប ! ស...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

« ញញឹមបន្តិចទៅ »សំលេងថេយ៉ុងដាស់រាងតូចអោយមើលមុខ ។
« បែបនេះហើយទើបគ្មាននាក់ណាសម្លឹងឯង »រាងតូចមិនយល់សំដីគេនិយាយឡើយ ត្រឹមធ្វើភ្នែកម៉ក់ៗដាក់នាយ ។
« ឆាប់ដើរទៅ »គេមិនខ្វល់ជាមួយរាងតូច បន្ទាប់មកក៏ដើរនាំមុខរាងតូចទៅរកឡាន ដែលមានអង្គរក្សឈរចាំពួកគេជាស្រេច ។
ផឹប ! សំលេងបឹតទ្វាឡាន របស់អង្គរក្សពេលចៅហ្វាយនាយចូលរួចរាល់ ហើយពួកគេក៏នាំគ្នាចូលឡានរៀងៗខ្លួន ។

« ពួកយើងទៅណា ? »កង់ឡានកំពុងវិលទៅមុខយ៉ាងលឿនចាកចេញពីភូមិគ្រិះ ទើបរាងតូចសួរ ។

« ទៅជួបមនុស្សដែលឯងតែងនឹករលឹកនោះអី »

« .. »រាងតូចធ្វើភ្នែកឆ្ងល់ ទើបរាងក្រាស់អស់សំណើចបែបចំអកអោយគេ ហើយក៏សម្លឹងមើលទៅខាងមុខ ទុកអោយរាងតូចអង្គុយគិត ។
« នាក់ណា ? ឬមួយ... »រាងតូចចំហរមាត់ហាក់នឹកឃើញពីរឿងមួយ គេងាកមើលមុខថេយ៉ុងយ៉ាងលឿន ហើយក៏និយាយ ៖
« នេះលោកនាំខ្ញុំទៅជួបលោកប៉ា នឹងអ្នកម៉ាក់មែនទេ ? »

«.... »ថេយ៉ុងងាកមកបិះដៃរាងតូចចេញពីខ្លួនគេ មុនតបទៅវិញដូចគ្នា ៖
« យ៉ាងមិច ? ឯងគិតថាយើងចិត្តអាក្រក់ គិតឃុំឯងរហូតឬ ? »

« ហិ... »រាងតូចញញឹមទាំងក្រវីក្បាល គេសប្បាយចិត្តហួសថ្លែង មិនធ្លាប់មានគំនិតថាថេយ៉ុងអាចមានចិត្តល្អថ្នាក់នេះឡើយ គេមិនដែលរំពឹងសូម្បីតែម្ដង ។
« ខ្ញុំសប្បាយចិត្តណាស់ ! អរគុណហើយណាថេយ៉ុង »

ឈាមលាងគុំនុំ ចប់Where stories live. Discover now