26

372 40 7
                                    

កន្លងផុតទៅជាច្រើនម៉ោងការប្រជុំគឺបញ្ចប់ មនុស្សបីនាក់ដើរចេញស្របគ្នា ទឹកមុខញញឹមពេញដោយល្បិចកលរៀងខ្លួន ។
« អរគុណលោកស្រីជីនអុីដែលបានសហការជាមួយពួកយើង »ដេស៊ុងបង្ហើមសំនៀងមុនគេ ។

« ខ្ញុំក៏អរគុណលោកដេស៊ុងដូចគ្នា ចំពោះការដែលលោកទុកចិត្តលើក្រុមហ៊ុនរបស់ខ្ញុំ »ពួកគេក៏ញញឹមដាក់គ្នាគួសម ។
« ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត »ភ្លាមនោះជីនអុីបានស្នើរខ្លួន ខណៈនាងក៏ចង់ចូលយូមកហើយ ដោយសារតែការប្រជុំសំខាន់ ។

« ចាំខ្ញុំអោយជំនួយការរបស់ខ្ញុំជូនលោកស្រី »

« មិនអីទេ »ជីនអុីបដិសេដសំណើរដេស៊ុង រួចក៏ដើរទៅកាន់បន្ទប់ទឹកជាមួយអង្គរក្សយ៉ុនមិញ ។
គ្រាន់តែជីនអុីចាកចេញបាត់ស្រម៉ោល ដេស៊ុងក្រលេកមកសម្លក់ថេយ៉ុង រួចចាប់ទាញកអាវនាយទាំងកំរោលសួរខ្លាំងៗ ៖

« តើឯងយកកូនប្រុសយើងទៅទុកនៅឯណា »

« ..... »ថេយ៉ុងញញឹមចុងមាត់ឃើញទឹកមុខខឹងសម្បាររបស់ដេស៊ុង ។

« ឆាប់ប្រាប់ភ្លាមមក »

« ... »គេនៅតែញញឹមដូចដើម រួចក៏ដកទូរស័ព្ទពីហោប៉ាវចុចរូបភាពអោយដេស៊ុងមើល ។

« ឯង... »ដេស៊ុងខឹងយ៉ាងខ្លាំង នៅពេលបានឃើញរូបកូនប្រុស ខ្លួនគេស្គមស្គាំង នៅមានជើងជាប់ច្រវ៉ាក់ថែមទៀត ក្នុងខណៈនេះគឺកំពុងតែអង្គុយបត់ជើងលើឥតញាំបាយលាយទឹកភ្នែក យ៉ាងកំសត់ ។
« អាចង្រៃឯងធ្វើបាបកូនជើងដើម្បីអី ? »ដេស៊ុងខឹងឡើងតឹងសសៃក ចាប់កអាវថេយ៉ុងយ៉ាងណែន ។

« លោកឈឺចាប់មែនទេ ? »គេនៅតែរក្សាសំលេងទាបដដែល មិនច្រលោត មិនស្រែក ។
« ខ្ញុំធ្វើដើម្បីអី ខ្លួនលោកដឹងច្បាស់ហើយ »

« ឯងចង់សងសឹកយើងឬ ? តាមពិតឪឯងវាសាកសមងាប់បែបនេះទៅហើយ »

« ផាកដេស៊ុង »ថេយ៉ុងរៀងតំឡើងសំលេងបន្តិច ។

« រឿងរវៀងយើងនឹងឯង មកដោះស្រាយជាមួយយើង មិនពាក់ព័ន្ធនឹងជីមីននោះទេ »

« អោយតែលោកឈឺចាប់ ក្ដៅក្រហាយខ្ញុំមិនខ្វល់ទាំងអស់ ជីវិតរបស់គេរលាយព្រោះតែមានលោកជាឪពុក »

ឈាមលាងគុំនុំ ចប់Where stories live. Discover now