16

207 20 3
                                    

ខុនដូរ !!

« បងទើបមកពីណា ? »រាងតូចចុះពីលើគ្រែដើរមកអោបដៃរាងក្រាស់ គេភ្ញាក់ឡើងបាត់សង្សាខំដើររកពេញបន្ទប់ ខលទៅក៏មិនចូលទើបសម្រេចមកអង្គុយចាំលើពូកជាង1ម៉ោង ។

« ទៅខាងក្រៅ »គេតបបែបហីៗ ។

« អូនខំតាមរកបង »គេនិយាយទាំងបណ្ដើរគ្នាមកអង្គុយលើសាឡុង បន្ទាប់មកជីមីនបានបន្ត ៖
« បង..អូននឹកម៉ាក់ ! យប់មិញអូនយល់សិប្តឃើញគាត់ ចិត្តអូនមិនស្រួលនោះទេ អូនចង់ទៅជួបគាត់ម្ដង »

« មិនបានទេ បើទៅលោកប៉ាអូនឃើញ ? »គេតបទាំងមិនពេញចិត្ត ខ្លាចថារាងតូចទៅហើយដេស៊ុនឃើញចាប់ទុក នោះគេធ្វើយ៉ាងមិច ?
« យប់នេះពួកយើងត្រូវចេញពីទីនេះហើយ »ឃើញទឹកមុខស្រពោនរាងតូច នាយងាកមុខមិនមើលហើយនិយាយពីរឿងផ្សេង ។

« រើចេញ ? ពួកយើងទៅណា ? »

« ទៅណាក៏បានអោយឆ្ងាយពីលោកប៉ាអូន »
« អូនដឹងទេថាលោកប៉ាអូនបានអោយមនុស្សតាមបងរហូត បងគិតថាបងនឹងគ្មានសុវត្តិភាពបើសិននៅទីនេះ »

« ជាការពិត ? »រាងតូចបើកភ្នែកធំៗក្រោយស្ដាប់ហើយ គេមិនចង់ជឿនោះទេ បើសិនជាថេយ៉ុងមិននិយាយគេមិនដឹងសោះ ថាលោកប៉ាធ្វើដល់ថ្នាក់នេះ ។

« គាត់មិនដោះលេងបងងាយៗ ដូច្នេះពួកយើងត្រូវចេញពីទីនេះ មុនពេលគាត់តាមមកដល់ទីនេះ »ថេយ៉ុងនិយាយយ៉ាងមើងម៉ាត់ ព្រោះគេទទួលដំណឹងពីយ៉ុនមិញ ដេស៊ុងនឹងមកកាន់ទីនេះនៅពេលបន្តិចទៀត ។
« ពួកយើងឆាប់ទៅៗមីននី ដើម្បីកុំអោយគាត់មកទាន់ »នាយក្រោកទាញដៃអោយជីមីនមកជាមួយ ឃើញភាពប្រយ៉ាប់ប្រយ៉ាលដូច្នេះរាងតូចក៏និយាយ ៖

« ឈប់សិន ! ពួកយើងមិនរៀបចំអីវ៉ាន់យកទៅជាមួយទេ ? »

« គ្មានពេលទៀតទេ »បញ្ចប់សំដីនាយបានអូសរាងតូចចូលជណ្ដើរយន្តចុះទៅខាងក្រោម ។
តឺង !! សំលេងជណ្ដើរបានមកដល់ចំណុច ក៏លូតបើកទ្វា រាងក្រាស់ដឹកដៃរាងតូចដើរចេញពីជណ្ដើរស្រាប់តែ ...
ផឹប !! គេទាញរាងតូចចូលទៅវិញហើយរហ័សចុចលេខឡើងជាន់ទីពី ព្រោះពេលចេញបានឃើញកូនចៅដេស៊ុងល្មម សំណាងពួកគេមិនទាន់ឃើញអ្នកទាំងពី ។
ចំណែករាងតូចបានត្រឹមមិនយល់ពីនាយ គេទាញទៅណាក៏ទៅនឹង ហើយពេលនេះដៃត្រូវគេកាន់ចុះតាមកាំជណ្ដើរវិញ ខណៈរត់ចុះទៅជាន់ទីមួយជីមីនសួរ ៖

ឈាមលាងគុំនុំ ចប់Where stories live. Discover now