38

140 21 0
                                    

« នោះពួកគេ »កំពុងតែរត់សុខៗ សំលេងគ្រល័រធំបានរន្ទី ទាក់ទាញអោយថេយ៉ុងនឹងជីមីនងាកក្រោយយ៉ាងលឿន នៅទីបំផុតពួកគេតាមទាល់តែបាន ។
« ឈប់ភ្លាម »

« ឆាប់ទៅ »ថេយ៉ុងមិនស្ដាប់សំដីបញ្ជារបស់គេ នាយមានតែប្រឹងកាន់ដៃរាងតូចអោយណែន នឹងប្រឹងរត់បន្ត ភ្លាមនោះសំលេងកាំភ្លើងក៏បានផ្ទុះឡើងផ្ទួនៗ ។

ផាំងៗៗ !! « អូយ »ជីមីនរត់ជាប់ថេយ៉ុងបានស្រែកព្រោះតែសំលេងដ៏គួរអោយខ្លាច ។

ផាំងៗ !! « កុំរត់...ឈប់ភ្លាម »សត្រូវនោះស្រែកផងរត់ផង នឹងព្យាយាមបាញ់ទៅកាន់អ្នកទាំងពីផង ។

ឌឹបៗ !! សំលេងរត់ប្រដេញគ្នាពេញក្នុងព្រៃក្រាស់មិនរលត់ ជាមួយសំលេងគ្រាប់រំសាវក៏ចេះតែមានស្នូមិនដាច់ ។ រត់បានឆ្ងាយបន្តិចដល់ចំណុចដែលមានដុបមួយថេយ៍បាននាំជីមីនទៅពួនសង្ងំនៅក្នុងនោះបន្តិចសិន ព្រោះគេជឿថាបើនៅតែរត់បន្តទៅមុខ ច្បាស់ជាមានគ្រោះថ្នាក់ ដូច្នេះត្រូវលាក់ខ្លួនបំបែងដានសិន ។
« អង្គុយនៅទីនេះហើយ »

« ចុះលោកចង់ទៅណា ? »ថេយ៍មិនទាន់បាននិយាយថានឹងចាកចេញផង ជីមីនក៏សួរមុនពីព្រោះតែកាយវិការរបស់គេ ។

« នៅទីនេះហើយ ហាមទៅណា ពេលយើងចាត់ការរួច យើងនឹងមករក »រាងក្រាស់មិនបានឆ្លើយសំនួររាងតូច ប៉ុន្តែគេនៅអោយចាំមួយកន្លែងដដែល ។ ថេយ៉ុងរៀបក្រោកដើរចេញ ស្រាប់តែជីមីនទាញមកអោបយ៉ាងណែន ហើយក៏និយាយទៅកាន់នាយ ៖

« ខ្ញុំចាំលោកនៅទីនេះ ត្រូវតែមកវិញណា »ថេយ៉ុងលើកដៃអង្អែលខ្នងរាងតូចបញ្ជាក់ថាគេនឹងវិលមកវិញ សូមអោយជីមីនជឿជាក់ទៅលើរូបគេ ។
« ប្រយ័ត្នខ្លួនផង »ចង់ឃាត់មិនអោយទៅ តែដឹងច្បាស់ចម្លើយរួចហើយ មានតែបណ្ដោយទៅចុះ រាងតូចលេងពីការអោបនិយាយផ្ដាំផ្ញើរ បន្ទាប់មកថេយ៉ុងក៏បានដើរចេញពីគេ ។
.....
ភូមិគ្រិះផាក !!
អ្នកស្រីអ៊ែរីនអង្គុយមុខកញ្ចក់នៅក្នុងបន្ទប់របស់គាត់ ទឹកមុខស្លេកស្លាំងស្រពោនដូចផ្កាត្រូវថ្ងៃ ចាប់តាំងពីជីមីនចាកចេញ គាត់កើតទុក្ខមិនលោះមួយពេល ។
« ជីមីន..ម៉ាក់នឹកកូន..តើពេលណាកូនមករកម៉ាក់ »អ៊ែរីនរអ៊ូពាក្យដដែលៗមិនណាយ ប៉ុន្តែពាក្យដែលគាត់និយាយនោះវាបានត្រឹមតែជាខ្យល់ ។
ប្រាវ !! ខណៈលោកស្រីកំពុងតែសោកសៅនឹកដល់កូនប្រុសតែមួយ ស៊ុមរូបថតដែលនៅលើតុជិតក្បាលដំណេក ស្រាន់តែធ្លាក់ចុះដោយឯងៗ បណ្ដាលអោយបែកកញ្ចក់ដាមលើរូប ។
ឃើញថាដូចមានប្រថ្នូលអ្វីមិនល្អ អ៊ែរីនក្រោកយ៉ាងលឿនទៅកាន់ក្បាលគ្រែ ពេលទៅដល់គាត់ក៏អោនរើសស៊ុមបែកនោះមកកាន់ ជារូបជីមីនអោបគាត់ដោយស្នាមញញឹម ហើយកញ្ចក់បានបែកចំលើមុខកូនប្រុសជាទីស្រលាញ់ បេះដូងជាម្ដាយមានការភិតភ័យ អារម្មណ៍ទទួលបានរឿងមិនល្អកើតឡើងចំពោះកូន ។
« កូនមីន »លោកស្រីបន្លឺសំលេងខ្សាវៗ មុនកាន់រូបថតដើរចេញពីបន្ទប់បាត់ ។
ងាកទៅមើលសកម្មភាពរបស់អ្នកទាំងពី ថេយ៉ុងបានរត់បង្វែដានអោយសត្រូវដេញដើម្បីជីមីនមានសុវត្តិភាព មនុស្សមាឌធំៗបីនាក់រត់ប្រផះប្រផីងតាមកិតៗ ជាមួយស្នូកាំភ្លើងផងដែរ ។
ផាំងៗ !! គេបាញ់ប្រហាទៅកាន់រាងក្រាស់ ខណៈពួននៅដើមឈើរធំ ពេលស្ងាត់បន្តិចក៏ទាញកាំភ្លើងតដៃទៅវិញ ម្នាក់ៗគ្មានខ្លាចរអាជាមួយសេចក្ដីស្លាប់ ។
« ចង្រៃមែន »ក្រឹប ! ថេយ៉ុងរអ៊ូទើសចិត្តពេលកាំភ្លើងរបស់ខ្លួនត្រូវបានអស់គ្រាប់ ដូច្នេះបោះវាចោលហើយងាករកមើលឈើរជ្រុងមួយល្មមមកកាន់ ។ សត្រូវឃើញថាស្ងាត់ខុសប្លែក ចម្លែកក្នុងចិត្តពួកគេទាំងបីមើលមុខគ្នា មុននឹងតម្រង់ទៅកាន់ដើមឈើរធំនោះ ទាំងកាំភ្លើងកាន់ជាប់ដៃ ស្រួលនឹងបាញ់ផ្ដាច់ជីវិតគេភ្លាម ។
គេបោះដំណើរយឺតៗមកព្រមគ្នា ទៅរកកន្លែងរាងក្រាស់លាក់ខ្លួន ពេលមកដល់ចំណុចបុរស់ជាមេបានរហ័សផ្ជង់កាំភ្លើង ប៉ុន្តែក្រោយដើមឈើរនោះទទេស្អាត មិនឃើញស្រម៉ោលថេយ៍ឡើយ គេងើយឆ្ងល់ព្រោះភ្នែកទាំងគូបានមើលច្បាស់ ខណៈពេលបាញ់ប្រហាគ្នាគឺដើមឈើរមួយនេះឯងជាអាវការពាររបស់រាងក្រាស់ អីលូវបែជាគ្មានស្រម៉ោល ។
« វាទៅណាចេះ ? »មេខ្លោងនិយាយដោយក្ដៅចិត្ត ទំលាក់កាំភ្លើងសុំយ៉ុង ភ្លាមនោះ ! ឌឹប ! មិនដឹងថាថេយ៉ុងចេញពីចំណុចណា គេវាយខ្នងមេខ្លោងពីក្រោយដោយដំបង ហើយឆ្លៀតគប់ទៅលើកូនចៅពីនាក់អោយដួល រាងក្រាស់វាយដ៏រហ័សជៀសវៀងពួកគេតដៃទាន់ ។
បន្ទាប់មកក៏បានធាក់មេខ្លោងចំមាត់ នឹងថែមមួយជើងទៀតចំដៃ ជ្រុះកាំភ្លើងបាត់ទៅ ចំណែកកូនចៅបម្រុងលើកកាំភ្លើងបាញ់ ក៏ត្រូវបានថេយ៉ុងស្ទុះទៅធាក់ពួកគេមួយជើងៗដួលខ្ពោកលើឈើរដួលងាប់នោះ ហើយកាំភ្លើងនៅដៃពួកគេក៏ត្រូវបានខ្ចាត់ខ្ចាយពីខ្លួនគ្មានសល់ ។ វាជាឱកាសសម្រាប់គេដែលមានផ្លូវតស៊ូច្រើនជាង ខណៈពីនាក់កំពុងដេកដួលដោយភាពឈឺចាប់ ថេយ៉ុងបានដើរទៅរើសដំបងវាយលើក្បាលពួកគេអោយសន្លប់បាត់ ចំណែកមេខ្លោងកាលបានឃើញថេយ៍កំពុងវាយប្រហាកូនចៅ ទើបគេក្រោកឈររួចកាន់ដំបងដូចគ្នា វាយទៅលើស្មាបណ្ដាយអោយរាងក្រាស់ដួលទាំងកំរោល ។
« លើកនេះឯងមិនរស់នោះទេ »គេនិយាយទៅកាន់ថេយ៍ដែលដេកសម្លឹងមក បន្ទាប់មកក៏លើកដំបងវាយអោយចំក្បាលរាងក្រាស់ ប៉ុន្តែរហ័សគេចទាន់ទើបមានឱកាសក្រោកឈរ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now