18

234 28 4
                                    

« អា៎..អាចង្រៃ »ប្រាវ !! សំលេងស្រែកដ៏ឈឺចាប់រងំពេញបន្ទប់ ដេស៊ុងសឹងតែក្អួតឈាមពេលមើលវីឌីអូនេះ ។

« លោកបងតើមានរឿងអី ? »ព្រោះតែសំលេងឡូឡាចេញពីបន្ទប់ទទួលភ្ញាវខ្លាំងពេក ទើបអ៊ែរីនចូលមកមើល គាត់ភ្ញាក់ផ្អើលបន្តិចខណៈរបស់របរត្រូវបែកខ្ចាយដូច្នេះ ។
« កើតអីលោកបង ? »គាត់នៅសួរដដែលទាំងដែលអោនរើសទូរស័ព្ទមកព្រោះឃើញធ្លាក់នៅលើឥត ។
« នេះជាអី ? ព្រះជួយ »អ៊ែរីនស្លុតស្មារតី លើកដៃខ្ទប់មាត់ស្រក់ទឹកភ្នែកម៉ាត់ៗ គាត់ឃើញ គាត់លឺគ្រប់យ៉ាងក្នុងទូរស័ព្ទ ។
« តើរឿងនេះវាយ៉ាងមិចបង ? ហុឹក កូនមីន »

« នេះជាអ្វីដែលខ្ញុំបំបែកពួកគេ »គាត់និយាយទៅកាន់ប្រពន្ធ ក្នុងក្រសែភ្នែកដ៏សោកសៅ នឹងខឹងសម្បារចំពោះរឿងនេះ ។

« ហុឹក ! ពុទ្ធោកូនម្ដាយ ហុឹក »អ៊ែរីនស្រាប់តែដួលទាំងជំហរ តែសំណាងបានដេស៊ុងទ្ររាងកាយទាន់មិនអោយដួលដល់ឥត គាត់សែនរន្ធត់ចិត្តពន់ពេក កូនប្រុសសាច់សល្វក់ ថ្នមដូចកែវភ្នែក អីលូវត្រូវអ្នកផ្សេងកំពុងជិះជាន់ ទទួលយកមិនបានឡើយ ។
ដេស៊ុងលើកបីប្រពន្ធចេញទៅកាន់បន្ទប់ដេក មកដល់ក៏ដាក់គាត់លើពូក ហើយអោយមីងយ៉ុងមកមើលថែ បន្ទាប់មកដេស៊ុងដើរចេញមកវិញ ចុះទៅខាងក្រោមនិយាយគ្នាជាមួយកូនចៅ ។

« បានការស្អីខ្លះហើយ ? »

« ខ្ញុំតាមរកសព្វអស់ហើយនៅតែមិនឃើញ »

« ចុះយើងអោយពួកឯងទៅត្រួតពិនិត្រនៅប្រលាន ? »

« បានការមកបាទ »
« ឈ្មោះអ្នកប្រុសតូច បានធ្វើដំណើរឆ្លងដែនទៅប្រទេសកាណាដា »

« ឆ្កួតហើយ ! នេះវាកាន់តែឆ្កួតឡប់ទៅហើយ »ដេស៊ុងស្ដាប់សែនហួសចិត្ត គេយកជីមីនទៅប្រទេសដែលឆ្ងាយបំផុត ទីនោះមិនមែនកន្លែងងាយស្រួលសម្រាប់គាត់ ពិបាកហើយក្នុងការតាមរកកូនប្រុស ។
« វាលេងជាមួយយើងមែនទែនហើយ គីមថេយ៉ុង..ឯង »

.......

ដេហ្គូ !!

« អូយ... »ស្នូសំលេងស្រែកព្រោះការឈឺចាប់ចេះតែមានបន្តបន្ទាប់ ។ មួយថ្ងៃហើយដែលរាងកាយត្រូវគេញាំញីជិះជាន់ គេមិនអាណិតអាសូរាងកាយទន់ខ្សោយនេះទាល់តែសោះឬ ម្ដេចគេចិត្តដាច់យ៉ាងនេះ ?
« ហុឹក »

ឈាមលាងគុំនុំ ចប់Where stories live. Discover now