41

147 18 0
                                    

ពេលស្ដាប់កាណែនាំរបស់លោកគ្រូពេទ្យចប់ហើយ ថេយ៉ុងក៏ដើរចេញពីបន្ទប់នោះ ទាំងមានទឹកមុខសែនកង្វល់ ជីមីនមានដំណក់ឈាមរបស់គេ មិនដឹងថាត្រូវសប្បាយចិត្តឬមួយក៏ខូចចិត្តឡើយ កាន់តែស្មុកស្មាញថែម អារម្មណ៍ឆ្លើយមិនត្រូវ ពេលនេះស្រឡាញ់ក៏ស្អប់ ។
« អ្នកប្រុស »យ៉ុនមិញឃើញថេយ៍ដើរមក ទើបរត់ទៅរកយ៉ាងលឿន នឹងនិយាយដោយភាពព្រួយបារម្ម ៖
« វីវរហើយអ្នកប្រុស លោកស្រីបាត់ខ្លួន »

« ថាមិច ? »មុននេះមិនជាខ្វាយខ្វល់ ព្រោះកំពុងគិតពីរឿងកូន តែត្រូវផ្ញាក់ព្រឺតនៅសំដីកូនចៅ ។

« យូណាស់ហើយលោកស្រីមិនទាន់មកទីនេះ ទូរស័ព្ទក៏ខលមិនចូល ពេលខ្ញុំទាក់ទងទៅផ្ទះ ពួកគេនិយាយថាលោកស្រីចេញបាត់តាំងពីខ្ញុំចេញទៅរកអ្នកប្រុសម្ល៉េះ »យ៉ុនមិញរៀបរាប់តាមដំណើររឿង ដោយសារតែរងចាំលោកស្រីយូទាំងដែលគាត់និយាយច្បាស់ថានឹងមកកាន់មន្ទីពេទ្យ ប៉ុន្តែកន្លងផុតទៅ1ម៉ោងទៅហើយ បើតាមស្មានគួរតែមកដល់តាំងពី40នាទីមុន ។

« ប្រកត់ជាថ្វីដៃដេស៊ុនជាមិនខាន »ថេយ៍ពោលទាំងក្ដៅក្រហាយ ។

« បើបែបនេះលោកស្រីប្រកត់ជាមានគ្រោះថ្នាក់ ! មិនបានទេខ្ញុំនឹងទៅជួយលោកស្រីអីលូវនេះ »យ៉ុនមិញជាអង្គរក្សផ្ទាល់ខ្លួន ក៏ជាមនុស្សស្នឹតលោកស្រីបំផុត កាលបើដឹងលឺហើយគេនៅស្ងៀមមិនកើតឡើយ ។

« ឈប់សិន »ថេយ៉ុងឃាត់យ៉ុនមិញខណៈគេបម្រុងចេញទៅ ហើយក៏និយាយ ៖
« កុំទាន់ចិត្តក្ដៅ បើឯងទៅក៏មិនដឹងថាគេយកអ្នកម៉ាក់ទៅលាក់ទុកឯណាដែរ »ប្រយោជន៍ថេយ៍ធ្វើអោយយ៉ុនមិញត្រូវគិតបន្តិច សំដីអ្នកប្រុសក៏សមហេតុផលផងដែរ កាលទៅរកវាមិនងាយស្រួល ហើយបើលេងធម៍ក្ដៅលោកស្រីអាចជាមានគ្រោះថ្នាក់ ។

« បើចឹងធ្វើពួកយើងគួរធ្វើយ៉ាងមិចអ្នកប្រុស ? ខ្ញុំពិតជាបារម្មចំពោះលោកស្រីណាស់ »

« ឯងទៅរកមីនូហើយសើបពីរឿងនេះអោយលឿនបំផុត បានដំណឹងផ្ដល់មកអោយយើង »

« បាទអ្នកប្រុស »យ៉ុនមិញឆ្លើយយ៉ាងម៉ឺងម៉ាត់ បន្ទាប់មកគោរពលាថេយ៉ុងចេញទៅបាត់ ចំណែកអ្នកកំលោះក៏កើតទុក្ខ ម្ដាយបាត់ខ្លួនរាងតូចត្រូវគេងស្ងៀមលើគ្រែ នៅមានរឿងកូននៅក្នុងពោះថែមទៀត ។ តាមស្ដាប់លោកគ្រូពេទ្យជេហូបណែនាំ សុខភាពម្ដាយទន់ខ្សោយ ស្វាមីសូមមើលថែអោយដឹតដល់ មិនដូច្នោះមិនអាចរក្សាកូននោះបាន ។ រាងក្រាស់ដើរចូលក្នុងបន្ទប់អ្នកជំងឺស្ងៀមស្ងាត់ ខ្វល់ខ្វាយគិតមិនយល់ តើស្រលាញ់ឬមួយក៏ស្អប់ ពីព្រោះបេះដូងទាមទាចង់ណេបនិតជិតកាយរាងតូច ហើយវាតែងតែមិនស្រស់ស្រាយនៅពេលឃើញប្រុសផ្សេងនៅក្បែរ ចិត្តខឹងហួងហែងបញ្ចេញមកដោយមិនដឹងខ្លួន ។
ថេយ៍ដាក់ដៃអង្អែលពោះមិនទាន់ធំថ្នមៗ ភ្នែកមើលមុខម្ដាយផងឆ្លាស់សម្លឹងចំពោះផង រួចដកដង្ហើមធំពោលពាក្យចេញមក ៖
« ជីមីនមិនដឹងរឿងអីនោះទេ ប៉ុន្តែហេតុអីខ្ញុំត្រូវអូសទាញគេមកពាក់ព័ន្ធជាមួយ?ប៉ាអាក្រក់ណាស់ឬ តើកូនស្អប់ប៉ាដែរទេ ដែលប៉ាជាន់ឈ្លីម្ដាយរបស់ឯងនោះ? »ទឹកភ្នែកកូនប្រុសមិនធ្លាប់ហូព្រោះនណា បែជាមកស្រក់ចំពោះមុខម្ដាយកូនមួយនេះ ។
« ខ្ញុំមិនគួរធ្វើបាបជីមីនដល់ម្លឹងទេ!សុំទោសដែលបោកប្រាស់ក្ដីស្រលាញ់ទំនុកចិត្តដ៏ល្អរបស់អូន ចាប់ពីពេលនេះទៅខ្ញុំនឹងប៉ះប៉ូវគ្រប់យ៉ាងអោយវិញ »មកដល់ផ្លូវមួយនេះរាងក្រាស់ទើបគិតយល់ មើលទៅវាអាចមិនទាន់ហួសពេលឡើយដែលលុបលាងកំហុសរបស់ខ្លួន ។ បើសិនជាអ្នកគេងស្ងៀមនោះបានស្ដាប់លឺពាក្យពេជ្រអស់ទាំងនេះ តើគេនឹងសប្បាយចិត្តយ៉ាងណាទៅ ?
ព្រឹកថ្ងៃថ្មី !
អ្នកជំងឺដេកលើគ្រែម្នាក់ឯង កាយវិការរវើរវាយខ្លួនញ័រញាក់ សំលេងបញ្ចេញល្វើយៗស្ដាប់មិនយល់ភាសា ។ គេចេះតែមមើនិយាយពីនេះពីនោះរហូតកន្រ្ទាក់ខ្លួនភ្ញាក់ឡើង ភ្នែកមូលក្រឡំសម្លឹងមើលពីដានខាងលើ ប្ដូទៅបរិវេនខ្លួន បន្ទាប់មកក្រោកអង្គុយសម្លឹងដៃខ្លួនជាប់សារ៉ូម ខួរក្បាលចាប់ផ្ដើមគិតរឿងកើតឡើង ។ ទិដ្ឋភាពដែលរត់គេចពីមនុស្សតាមប្រម៉ាញ់ជីវិត ហើយខ្លួនក៏បានត្រូវគ្រាប់កាំភ្លើង នឹងមុខមាត់មនុស្សដែលស្គាល់ច្បាស់ រួមទាំងពាក្យសំដីថែមទៀត ។ គេចងចាំគ្រប់យ៉ាង ធ្វើអោយទឹកភ្នែកស្រក់ចុះកាត់ផែនថ្ពាល់រលោង ឆ្ងល់ថាលោកប៉ាពិតជាមនុស្សបែបនេះឬ គាត់មិនមែនលោកប៉ាដែលធ្លាប់ស្គាល់ពីមុន តើមានរឿងអីកើតឡើងទើបលោកប៉ាផ្លាស់ប្ដូរ ? ត្រូវតែសួរគាត់អោយបានច្បាស់ រាងតូចមិនបង្អង់យូដោះសារ៉ូមចេញពីដៃគ្មានសល់ ហើយរត់ចេញពីបន្ទប់ទាំងគ្មានកំលាំងក្នុងខ្លួន ប៉ុន្តែយ៉ាងណាក៏ពុះពាចាកចេញទាល់តែបាន ។ ចុះមកដល់ខាងក្រោមរាងតូចរហ័សទៅឈរកាក់តាក់សុី ដើម្បីធ្វើដំណើរទៅកាន់ផ្ទះទាំងគ្មាននណាមកចាប់អារម្មណ៍ ក្រោយពីហៅតាក់សុីបានហើយ គេក៏ចូលទៅអង្គុយខាងក្នុងបន្ទាប់មកម្ចាស់រថយន្តបញ្ជាទៅមុខ ស្របពេលកំលោះថេយ៍បើកឡានចូលមន្ទីពេទ្យល្មម ។ រាងក្រាស់បញ្ជារថយន្តខ្លួនចតចំណតរៀបរយក៏បើកទ្វាចុះទាំងក្នុងដៃកាន់ចំណីអារហារជាច្រើនដើរចូលខាងក្នុង គេចុចជណ្ដើរយន្តឡើងទៅកាន់ជាន់ដែលមានរាងតូច ខណៈឈរថេយ៉ុងក៏បានទទួលទូរស័ព្ទដែលមានអ្នកខលចូលមកនិយាយ ៖
« អាឡូមីនូ »មិនដឹងថាអ្នកខាងនោះនិយាយអ្វីខ្លះឡើយ ត្រឹមមើលទឹកមុខតានតឹងរបស់អ្នកកំលោះ ដូចជាមានរឿងធ្វើអោយគេត្រូវគិត ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now