3

364 25 0
                                    

ជីមីនត្រូវឪពុកបញ្ជូនមករៀនបន្តនៅអាមេរិក ហើយឆ្នាំទេគឺជាឆ្នាំចុងក្រោយសម្រាប់គេ មិនសល់ប៉ុន្មានខែទៀតទេនឹងវិលត្រឡប់ទៅប្រទេសកូរ៉េវិញ ។
គេខំប្រឹងតែរៀនមួយមុខប៉ុណ្ណោះ មិនបានធ្វើការក្រៅម៉ោង ហើយក៏ជាសិស្សពូកែផងដែរ ។
ក្រោយពេលវិលពីជប់លៀងជាមួយមិត្តភក្កិរួច រាងតូចក៏បើកឡានត្រឡប់មកផ្ទះវិញដោយខ្លួនឯង រាល់ថ្ងៃគេស្នាក់នៅខុនដូរម្នាក់ឯង ជាខុនដូរដែលលោកប៉ាទិញសម្រាប់គេ ។
គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាម ជីមីនបោះសោឡានទៅលើសាឡុង រួចតម្រង់ទៅគ្រែដេកយក ព្រោះយប់ក៏ជ្រៅភ្នែកអុីវដោយសាត្រូវជាតិស្រា សំណាងហើយចេះបើកឡានមកដល់ខុនដូរដោយគ្មានបញ្ហា ។
« ហត់ណាស់ »សំលេងរអ៊ូលឺខ្សាវៗ មុនស្ងាត់ ។

បន្ទប់ថេយ៉ុង !!

រាងក្រាស់អង្គុយលើពូកមើលទូរស័ព្ទទាំងបញ្ចេញសំណើចដ៏ពិលពុល គេសប្បាយចិត្តក្រោយពីមីនូផ្ញើរ ប្រវត្តិទាំងអស់របស់ក្មេងក្នុងក្លឹបមកអោយគេ ។
« យើងនឹងអោយឯងស្គាល់រស់ជាតិ ដែលសម្លឹងមើលមនុស្សក្នុងគ្រួសាររបស់ឯង ត្រូវមករស់រងទុក្ខវេទនា »នាយក្ដោបទូរស័ព្ទយ៉ាងណែន សឹងតែបែកជាពី កែវភ្នែកកំណាចសម្លឹងទៅមេឃតាមកញ្ចក់បង្អួច បង្កប់ន័យសែនជ្រៅ ។
« ជិតដល់ពេលហ្គេមចាប់ផ្ដើមហើយ »

1ឆ្នាំក្រោយ !!

ទីក្រុងសេអ៊ូល !

សំរឹបជើងមនុស្សរត់ឌឹបៗ ចូលក្នុងផ្ទះដែលបែកជាង4ឆ្នាំ គេនឹកណាស់ បន់អោយតែថ្ងៃដើរលឿនបំផុត នឹងបានត្រឡប់មកកាន់ស្រុកកំណើតវិញ ។
តាមពិតគេមិនចង់ទៅប៉ុន្មាន ណាស់តែលោកប៉ាបង្ខំ កាត់កាលចោល មិនអោយលុយចាយតាមអំពើចិត្ត ទើបសុខចិត្តទៅដោយកើតទុក្ខ ប៉ុន្តែពេលវេលាក៏ដើរលឿន ថ្មិចបើកៗ4ឆ្នាំបាត់ ។
« លោកប៉ា ! អ្នកម៉ាក់ »សំលេងស្រួយស្រែករំពងភូមិគ្រិះ រន្ទីអោយអ្នកក្នុងផ្ទះស្រុះគ្នាមកមើល ។
វ៉ាយ..ម្នាក់ៗបើកភ្នែកធំៗមិនចង់ជឿ ដោយសារតែគេមកស្ងាត់ៗមិនអោយដំណឹងមុន ។
« surprise »គេបន្លឺម្ដងទៀតជាមួយស្នាមញញឹម ហើយស្ត្រីជាម្ដាយក៏ដើរមកអោបកូនប្រុសបណ្ដូលចិត្តទាំងក្ដីនឹករលឹក ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now