20

378 30 3
                                    

ក្នុងវិមានដ៏ធំ ធ្លាប់ជាទីម្លប់ត្រជាក់ មានតែភាពសប្បាយរីករាយ អីលូវប្រែមកស្ងាត់ច្រងំ លឺតែសំលេងទុក្ខសោករបស់ម្ចាស់ផ្ទះនឹងអ្នកបំរើ ។
« អ្នកស្រីអ៊ែរីនយ៉ាងមិចហើយ ? »ដេស៊ុងឈរមើលប្រពន្ធគេងស្ដូកស្ដឹងលើគ្រែ មិនកម្រើសប្រាណ គាត់ក៏សួរទៅអ្នកមីងឈរពីក្រោយ ។
អ្នកស្រីសន្លប់មួយថ្ងៃហើយ គាត់មិនទាន់ដឹងខ្លួននៅឡើយ ចំណែកដេស៊ុងមិនបាននៅជិតមើលថែ កំពុងឈឺក្បាលជាមួយក្រុមហ៊ុន នឹងរឿងកូនប្រុសដែលនាយថេយ៉ុងអោយឃើញរូបភាពវេទនាកូនប្រុសរហូត ។

« មិនទាន់ដឹងខ្លួននោះទេលោកម្ចាស់ ពេទ្យប្រាប់ថាអ្នកស្រីប៉ះទង្គេចផ្លូវចិត្ត អារម្មណ៍មិនស្ងប់គិតច្រើន ទើបធ្វើអោយសុខភាពអ្នកស្រីទន់ខ្សោយ »

« ហុឺយ... ! នាងមើលថែអ្នកស្រីអោយបានល្អ ខ្ញុំមានការរវល់ត្រូវដោះស្រាយ ពេលអ្នកស្រីដឹងខ្លួនខលប្រាប់ខ្ញុំផង »

« ចា៎ !! »
« លោកម្ចាស់ »មីងយ៉ុងហៅដេស៊ុងខណៈគាត់រៀបចាកចេញ ។
ដេស៊ុងងាកមកវិញក្នុងទឹកមុខចម្ងល់ មីងយ៉ុងដើរមកជិតបន្តិច ទើបគាត់និយាយ ៖
« សូមលោកម្ចាស់តាមរកអ្នកប្រុសតូចអោយឃើញផង »គាត់ប្រាប់ទាំងរលីងរលោង ជីមីនប្រៀបជាកូនគាត់ដូចគ្នា ដោយសារតែគាត់ឃើញជីមីនតាំងពីកើតមកម្ល៉េះ ។
ដេស៊ុងមើលដឹងពីការបារម្មរបស់មីងយ៉ុង គាត់ធ្វើបានតែងក់ក្បាល ទោះបីមីងយ៉ុងមិននិយាយគាត់តាមរកស្រាប់ទៅហើយ ដេស៊ុងជាមនុស្សស្រលាញ់កូន ឃើញកូនជួបទុក្ខលំបាក ក៏រស់នៅមិនបានសុខដូចគ្នា ។

.....

វិមានគីម !!

ប្រាវ !! « អាយ... »ចានសម្លរហោះកាត់តុទៅលើក្បាលរាងតូចយ៉ាងដំនុំ ពីមួយថ្ងៃទៅមួយថ្ងៃនាយកាន់តែឃោឃៅដាក់ជីមីន ។
គេបញ្ជាអោយរាងតូចធ្វើអារហារសម្រាប់គេ ពេលធ្វើរួចមួយម៉ាត់ក៏គេមិនញាំ អីលូវយកមកគប់កណ្ដាលក្បាលរាងតូច មិនខ្វល់ថាទឹកសម្លរក្ដៅឬត្រជាក់ ។
« ហុឹក ! ក្ដៅណាស់ »ទាំងក្ដៅទាំងស្អុយ ទាំងផ្សារធ្វើអោយជីមីនទ្រាំមិនបានរត់ចូលបន្ទប់ទឹកជិតផ្ទះបាយយ៉ាងលឿន ប៉ុន្តែរាងក្រាស់ចិត្តខ្មៅដើរទៅតាមភ្លាមៗ ។
ឈូ !! « ហុឹក ! បងអាក្រក់ណាស់ »រាងតូចបើកទឹកផ្កាឈូកស្រោចលើខ្លួនលាងជំរះកាយ នឹងបំបាត់ក្ដៅផ្សារចេញទាំងយំសសឹក ។

ឈាមលាងគុំនុំ ចប់Όπου ζουν οι ιστορίες. Ανακάλυψε τώρα