23

312 35 4
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ងាកទៅមើលអ្នកជំងឺបានសន្លប់តាំងពីម្សិលដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងខ្លួននៅឡើយ ខណៈត្រូវជាតិថ្នាំចាក់ចូលផងនោះ កាន់តែពន្យាពេលអោយគេងលង់លក់បានយូ ។
ចំណែកថេយ៉ុងត្បឹតចិត្តអាក្រក់ ឃោឃៅមើលទៅគេក៏មានចិត្តអាណិតខ្លះទៅលើរាងតូច គេមិនបានឆាឆៅរំខានអ្វីទេ ហើយថ្ងៃនេះគេត្រូវទៅកាន់សេអ៊ូលដើម្បីទទួលអ្នកម៉ាក់របស់គេត្រឡប់មកពីអាមេរិកផងដែរ ។
« ចៅហ្វាយចុះជីមីន ? »មីនូសួរនាំពេលឃើញថេយ៉ុងចុះពីបន្ទប់ ។

« គេមិនទាន់ភ្ញាក់ទេ »

« ទុកគេនៅម្នាក់ឯងមែនទេ ? »

« បើចឹងឯងយកទឹកទៅជះក្បាលគេទៅ »ដំបូងគិតថាទុកជីមីននៅទីនេះ ប៉ុន្តែលឺមីនូសួរដូច្នេះ ទើបគេតបយ៉ាងអាក្រក់ទៅវិញ ។
« មើលមុខយើងធ្វើអី ? »

« បើទុកនៅទីនេះក៏តាមចៅហ្វាយចុះ »

« ..... »ថេយ៉ុងមិនមាត់ក៏ដើរចេញមកក្រៅតែម្ដង ឯមីនូតាមពីក្រោយ រត់មកបើកទ្វាអោយចៅហ្វាយ រួចហើយគេចូលឡានខាងតាកុងដើម្បីបើកចេញពីទីនេះទៅកាន់សេអ៊ូល ។

......

ក្រុមហ៊ុនផាក ដេស៊ុង !

ដេស៊ុងអង្គុយតុធ្វើការរបស់ខ្លួន សម្លឹងមើលរូបទូរស័ព្ទដៃ ជាមួយទឹកមុខរីករាយនឹងម៉ងសៅលាយគ្នា ដែលធ្វើអោយយើងមើលមិនដឹងថាគំនិតគាត់កំពុងគិតអ្វី ត្រូវការអ្វីពិតប្រកត់ ។
« ពួកយើងជួបគ្នាម្ដងទៀតហើយជីនអុី »គាត់អង្អែលរូបថើៗ ។
« ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីនាង ខ្ញុំរងចាំនាងជាច្រើនឆ្នាំដើម្បីជួបម្ដងទៀត សង្ឃឹមថានាងនឹងផ្លាស់ប្ដូរគំនិតរបស់នាង »

តុក !! អារម្មណ៍ផ្ចឹតផ្ចង់ត្រូវរំសាយ ដោយសារមានសំលេងទ្វាមួយបានគោះផ្ដាច់ ដេស៊ុងដាក់ទូរស័ព្ទលើតុ ហើយសម្លឹងមើលទ្វាជាមួយទឹកមុខមាំ មុនដាក់បញ្ជាអោយនាក់គោះចូលមក ។
« លោកអគ្គនាយក »ជំនួយការហូ ។

« មានការអី ? »

« 3ម៉ោងទៀតលោកស្រីជីនអុីមកដល់ហើយ »

« រៀបចំទទួលគេអោយបានល្អ កុំអោយខូចឈ្មោះក្រុមហ៊ុនរបស់យើង »

« លោកអគ្គនាយកទៅទទួលគាត់ដោយផ្ទាល់ដែរទេ ? »

« ..... »ដេស៊ុងស្ងាត់ គិតបន្តិចថាគួរតែទៅឬមួយក៏អត់ ?
« មិនបាច់ទេ »គាត់បានសម្រេចចិត្តភ្លាមៗឡើងវិញ បើសិនជាទទួលគេដិតដល់ហាក់ជាអោយកិត្តិយសជីនអុីពេកហើយ នាងបានធ្វើអោយលោកមានការខកចិត្ត នឹងឈឺចាប់យ៉ាងខ្លាំង បែបនេះនាងមិនសមគួរទទួលបានកិត្តិយសពីគាត់ឡើយ ។
« រៀបចំឯកសាសម្រាប់ប្រជុំនៅល្ងាចនេះទៅ »

« បាទ »ជំនួយការហូក៏មិនសួរនាំច្រើន ក៏ដើរចេញពីបន្ទប់ដេស៊ុងដើម្បីរៀបចំឯកសាប្រជុំនៅពេលលោកស្រីជីនអុីមកដល់ ។

ភូមិគ្រិះគីម !!

តាំងពីថេយ៉ុងបានចាកចេញគឺពីម៉ោងទៅហើយ រាងតូចទើបតែចាប់ផ្ដើមកម្រើកត្របកភ្នែកតិចៗឡើង ទទួលយកថ្ងៃថ្មីរបស់គេ ។
« ហឺម... »សំលេងក្រងួរក្នុងបំពង់ក ត្អួញត្អែហាក់ជាហត់នឿយ ដោយសារឈឺពេញខ្លួនប្រាណ ។
ភ្នែកតូចៗបើកយ៉ាងលំបាក ដូចមិនចង់ទទួលយកពេលវេលាថ្មីឡើយ ពេលវេលាថ្មីរបស់គេមានតែភាពលំបាកក្នុងជីវិតប៉ុណ្ណោះ ។
« នេះជា »ជីមីនបញ្ចេញសំលេងន័យចម្ងល់ ហើយក៏នឹកដល់រឿងរ៉ាវកើតឡើង គេមកនៅទីនេះច្បាស់ណាស់ថាថេយ៉ុងជានាក់យកគេមក ។ រាងតូចចាប់ផ្ដើមក្រោកអង្គុយទាំងឈ្លីសៀតផ្កាតិចៗ មុននឹងដាក់ជើងលើឥតស្រាប់តែលឺសំលេង រឺងៗ ទើបគេអោនទៅមើលនៅកជើង ។
ភ្នែកបើកធំៗរលីងរលោងឡើងមក ព្រះអើយ..ជើងគេគឺជាប់ច្រវ៉ាក់ដ៏ធំ ហាក់ដូចជាសត្វស្រណក់ដែលត្រូវម្ចាស់ដាក់ខ្នោះ ។
« ហុឹក..នេះគេ »ដំណក់ទឹកភ្នែកស្រក់កាត់ថ្ពាល់រលោង ហេតុអីចាត់ទុកគេថ្នាក់នេះ ? ជាមនុស្សណាមិនមែនសត្វឡើយ ចាំបាច់ត្រូវដាក់ស្រវ៉ាក់ជើង ? មើលងាយគេ ជេប្រម៉ាត នៅមិនគ្រប់គ្រាន់ឬ ?
« ហុឹក..ហេតុអីធ្វើបែបនេះដាក់ខ្ញុំ ? ហុឹក..តើខ្ញុំជាត្វមែនទេ ? ហុឹក... »រាងតូចសម្រូតខ្លួនអង្គុយផ្ទាល់ការ៉ូយំសោកមើលជើងខ្លួនឯង កាន់តែមើលកាន់តែស្រណោះ ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now