24

333 34 4
                                    

នេះជាមូលហេតុដែលថេយ៉ុងធ្វើធម្មតានៅពេលដែលគេចាកចេញទៅកាន់សេអ៊ូល គេបានដាក់ច្រវ៉ាក់ជើងជីមីន ព្រោះគិតថាបើសិនជាយកទៅដេស៊ុងនឹងប្រើវិធីអាក្រក់យកជីមីនទៅវិញ បើទុកនៅផ្ទះគេអាចចេញទៅពេលណាក៏បាន ដូច្នេះនាយមានតែធ្វើវិធីនេះ ។
« ហុឹក....កូនសុំទោសលោកប៉ា សុំទោសអ្នកម៉ាក់ មកពីកូនល្ងង់ខ្លួនឯង ហុឹក កូនមិនស្ដាប់សំដីអ្នកទាំងពី ហុឹក »រាងតូចយំស្ទើខ្សោះខ្លួន ដៃទាំងគូអោបរឹតរាងកាយ ភ្នែកមើលទៅជើងយ៉ាងសង្វេក គេធ្វើបាបខ្លួនឯងពេកហើយ ព្រោះតែពាក្យស្រលាញ់មួយម៉ាត់ គេមិនបានគិតដល់ខ្លួនឯង ។
« ហុឹក ម៉ាក់អើយ..ហុឹក ម៉ាក់....ខ្ញុំចង់ទៅរកអ្នកទាំងពីវិញ ហុឹក..ម៉ាក់នៅឯណា ? »ដល់ពេលលំបាកខ្លាំងមនុស្សដែលនៅក្នុងចិត្ត ក្នុងបេះដូងគឺម្ដាយ ។
« ហុឹក...គេមិនបានស្រលាញ់កូនទេ..គេឈប់ស្រលាញ់កូនម៉ាក់ហើយ...ហុឹក..ម៉ាក់ »រាងតូចស្រែកដង្ហើយហៅម្ដាយល្វើយៗម្នាក់ឯង ក្នុងបន្ទប់មួយនេះរហូតស្ងាត់បាត់សំលេង ព្រះអើយ..គេបានយំរហូតគេងលក់នៅលើឥតត្រជាក់នោះម្ដងទៀត ។

សេអ៊ូល !!

ថេយ៉ុងបានមកដល់ប្រលានយន្តហោះទៅហើយ ពេលនេះកំពុងតែឈរចាំម្ដាយចេញមកប៉ុណ្ណោះ គេមិនបានឈរទំនេរនោះឡើយ នៅក្នុងដៃមានកាន់ទូរស័ព្ទ មើលសកម្មភាពរាងតូចដែលបានទុកចោលក្នុងបន្ទប់ម្នាក់ឯងយ៉ាងអណោច គេញញឹមចុងមាត់នៅពេលបានឃើញគ្រប់យ៉ាងរបស់រាងតូច ការវេទនានឹងសេចក្ដីឈឺចាប់របស់ជីមីន ធ្វើអោយថេយ៉ុងដូចជាបានឡើងឋានសួ៍រ10ជាន់អ៊ីចឹង ។
« លោកស្រី »សំលេងយ៉ុនមិញបានដាស់អារម្មណ៍ថេយ៉ុងអោយសម្លឹងមើលទៅខាងមុខ ។
គេញញឹមភ្លេតខណៈឃើញម្ដាយតែមួយដើរចេញមក ទាំងមានអង្គរក្សដើរប្រាំនាក់មកជាមួយ ។

« អ្នកម៉ាក់ »ថេយ៉ុងហៅម្ដាយស្របនឹងដំណើរទៅអោបគាត់ ។
« នឹកម៉ាក់ »

« ហឺម...មកចាំទទួលម៉ាក់តែម្ដងណ៎ »

« បាទ ! កូននឹកម៉ាក់ណាស់ »ថេយ៉ុងតបស្របនឹងប្រលេងពីការអោបផងដែរ បន្ទាប់មកគេបានបណ្ដើរម្ដាយចេញពីប្រលាន ។

« យ៉ាងមិចដែរ ការមករស់នៅឥតប្រយោជន៍ទីនេះ ? »ជីនអុីចំអកលេងសើចអោយកូនប្រុស ។

« អ្នកម៉ាក់.... »នាយបង្អូសសំលេង ។
« អ្នកណាថាកូនមកឥតប្រយោជន៍នោះ ? »

« ? »ជីនអុីញញឹមមើលមុខកូនប្រុសឆ្ងល់ ។

« ម៉ាក់គង់តែដឹងទេ »

« កូនឯងនេះ ! ហើយមិនគិតទៅមើលការងារនៅអាមេរិកខ្លះទេឬ ? »

« កូនអោយហ្គូវុនមើលហើយ ការងារទាំងនោះជាជំនាញរបស់គេ មកគិតរឿងរបស់ដេស៊ុងវិញ »ថេយ៉ុងបានប្រាប់ទៅម្ដាយ ហើយក៏បើកទ្វាឡានអោយជីនអុីចូល មុននឹងគេចូលទៅតាមក្រោយ បន្ទាប់មកក៏បើកចាកចេញពីប្រលាន ។
« នៅសល់1ម៉ោងទៀតទើបម៉ាក់ទៅក្រុមហ៊ុនដេស៊ុងមែនទេ ? »ខណៈឡានទៅមុខថេយ៉ុងក៏ឆ្លៀតនិយាយរឿងរ៉ាវខ្លះៗជាមួយជីនអុីតាមផ្លូវ ។

« ហឺម... »

« តើគេអាចធ្វើអ្វីអ្នកម៉ាក់ដែរទេ ? »

« គេធ្វើអីម៉ាក់មិនបានទេ កូនកុំបារម្ម »

« មនុស្សដូចគេទុកចិត្តមិនបានឡើយ កូននឹងទៅជាមួយម៉ាក់ »

« រឿងនេះប្រកត់ជាចឹង ! ប៉ុន្តែគេនឹងមិនចូលចិត្តកូន »ជីនអុីហាស្ដីដូចជាមានរឿងលាក់បាំងយ៉ាងច្រើនក្នុងចិត្ត ប៉ុន្តែថេយ៉ុងមើលមិនដឹងនោះទេ ។

« គេមិនចូលចិត្តកូនស្រាប់ទៅហើយ មិនស្រួលគេអាចសម្លាប់ខ្ញុំក៏ថាបាន »

« មានម៉ាក់នៅជាមួយកូន នាក់ណាក៏ធ្វើបាបកូនមិនបានដែរ »ជីនអុីញញឹមលួងលោមកូនប្រុស នាងមកលើកនេះមិនមែនជាជីនអុីពីមុន អីលូវនាងមានអំណាច មានឥទ្ធិពលមិនធម្មតា សូម្បីតែដេស៊ុងក៏កោតខ្លាចនឹងអំណាចរបស់នាងនៅពេលនេះដែរ ។
ដូច្នេះទើបថេយ៉ុងបង្ហាញខ្លួន ពេញមុខដើម្បីប្រឆាំងនឹងជីវិតដេស៊ុង លើកនេះនាក់ដែលមានភាពជាអ្នកឈ្នះខ្ពស់ជាងគេគឺថេយ៉ុងនេះឯង ហើយជីវិតរបស់ជីមីនក៏ស្រុតចុះជាលំដាប់នៅពេលខាងមុខដូចគ្នា គ្រួសារគេត្រូវតែតបស្នងគ្រប់យ៉ាងអោយលោកប៉ាវិញ សងយ៉ាងសាកសមបំផុត ។

ភូមិគ្រិះគីម !

រឺងៗ !! សំលេងច្រវ៉ាក់លាន់រំពងពេញបន្ទប់ ជីមីនដើរបានតែបរិវេនក្នុងនេះប៉ុណ្ណោះ គេដើរមកជិតតុដែលមានអារហារពីបីមុខទុកនៅលើនេះជាស្រេច វាជាអារហារដែលថេយ៉ុងបានត្រៀមសម្រាប់គេ ។
« បងចាត់ទុកខ្ញុំដូចជាសត្វបែបនេះទៅហើយ ហេតុអីខ្ញុំនៅតែស្រលាញ់បង ? ហេតុអីទៅថេយ៉ុង ? »ជីមីនដាក់គូទអង្គុយផ្ទាល់ឥត សម្រក់ទឹកភ្នែកសាជាថ្មី ។
« បងមិនដែលគិតដល់មនោសច្ចេតនាដែលសាងជាមួយគ្នាខ្លះទេអ្ហេស ? ហុឹក.. »សំនួរដែលគេតែងសួរខ្លួនឯង ប៉ុន្តែគេក៏មិនអាចរកចម្លើយអោយខ្លួនឯងបានដូចគ្នា គ្រប់វិនាទីចោលសំនួរទៅកាន់ខ្លួនឯង ចម្លើយបានមកវិញគឺទឹកភ្នែក ។

ឈាមលាងគុំនុំ ចប់Where stories live. Discover now